ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 រឿងអាស្រូវ​ពុករលួយ​ ​របស់លោក យូ ហេង មេ​គយ​ខេត្តបាត់ដំបង ​ជា​បន្តបន្ទាប់?​  ||     លោក ឈុន សុភមង្គល ប្រធាន​សាខាគយ​ខេត្តឧត្ដរមានជ័យ ល្បីល្បាញ​កាន់តែខ្លាំង​​  ||     លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្ម និង លោក លី ឡា នាយខណ្ឌរដ្ឋបាលជលផល កំពុងបណ្តោយ បទល្មើសនេសាទកើតមានគ្រប់រូបភាព នៅលើទឹកដីស្រុកកំពង់លែង​  ||     លោក ខន សុខុន ជាអ្នកបើកភ្លើងខៀវឲ្យបទល្មើសព្រៃឈើ ចេញចូលដោយសេរី មិនដែលបង្ក្រាបបាន ក្នុងស្រុកឧរ៉ាល់?​  ||     លេចព័ត៌មានរឿងអាស្រូវ ​ លោក ឈូ ប៊ុន​រឿង ប្រធាន​មន្ទីរអប់រំ​ខេត្ត និង​បក្ខពួក នៅ​បន្ទាយមានជ័យ ?​  ||   

» ព័ត៌មានជាតិ » កូនប្រុស យកចបវាយម្តាយបង្កើតបែកក្បាល បណ្តាលឲ្យស្លាប់ ក្នុងថ្លុកឈាម នៅកំពង់ធំ

កូនប្រុស យកចបវាយម្តាយបង្កើតបែកក្បាល បណ្តាលឲ្យស្លាប់ ក្នុងថ្លុកឈាម នៅកំពង់ធំ

កំពង់ធំ:  នៅថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៩ សាហាវខ្លាំងណាស់កូនប្រុសចិត្តខ្មៅ មានឈាមជាសត្វតិរិច្ឆាន គ្រាន់តែខឹងនិងម្ដាយស្ដីឲ្យ យកចបកាប់ដី មកវាយក្បាលម្ដាយនិងត្បូងចប ចំមុខមើលលែងចង់យល់ បែកឈាមពេញបណ្តាលឲ្យ ស្លាប់យ៉ាងអាណោចអាធ័ម  នៅចំណុចក្រោមផ្ទះជនរងគ្រោះឈ្មោះក្ដុល អាង ភេទស្រី អាយុ ៥៤ឆ្នាំ ក្នុងភូមិអូរគន្ធរត្បូង សង្កាត់អូរគន្ធរ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ។

ចំណែកកូនឈាមខ្មៅមានចិត្តជាសត្វនោះមានឈ្មោះ សឿន យឿន ហៅក្រៅ ឌឿន ភេទប្រុស អាយុ ២៧ឆ្នាំ ត្រូវជាកូនបង្កើត របស់សពជនរងគ្រោះ ត្រូវបានកម្លាំងសមត្ថកិច្ច(ចាប់ឃាត់ខ្លួន )និងយកចបកាប់ដី វាយទៅលើជនរងគ្រោះត្រូវជាម្តាយបង្កើត រងរបួសត្រង់ក្បាល និងដៃ បណ្ដាលឲ្យស្លាប់នៅនឹងកន្លែង តែម្ដង ។
មូលហេតុដោយសារតែជនសង្ស័យខឹងនិងម្តាយ ស្តីបន្ទោសទៅលើខ្លួន ។
កម្លាំងសមត្ថកិច្ចកំពុងកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕

 

Copyright © 2010-2019 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya