ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក លឹម លក្ខណ៍ ដែលចូលក្របខ័ណ្ឌ ៣ឆ្នាំ ទទួលមុខតំណែងជានាយរងការិយាល័យសន្តិសុខឯកជន នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ពាក់ស័ក្តិ៤យ៉ាងហំ ហើយល្បីថា រត់ការបន្តយកតំណែងជាស្នងការរង ខេត្តកណ្តាល?​  ||     ជនល្មោភលុយកាក់ យកសាសនាព្រះយ៉េស៊ូវ ធ្វើអាជីវកម្ម បានឈូសឆាយដីកប់សពបងប្អូនអ្នកជឿព្រះយ៉េស៊ូវ ពុះជាដីឡូតិលក់ បង្កភ្ញាក់ផ្អើលខ្លំាង នៅសៀមរាប​  ||     បែកធ្លាយ ! លោក ជា វណ្ណៈ និងលោក ថន សឿន សង្ស័យពាក់ព័ន្ធនឹងការកាប់បំផ្លាញព្រៃឈើ នៅតំបន់អូរហ៊ុច ដែលកម្លាំងចម្រុះចុះបង្ក្រាបពីម្សិលមិញ​  ||     ហេតុអីក៏នាយនគរបាលម្នាក់នេះ  ទើបចូលក្របខ័ណ្ឌនគរបាលជាតិ បាន៣ឆ្នាំសោះ ពាក់ស័ក្តិ៤ និងមានតំណែងជានាយរងការិយាល័យថែមទៀត?​  ||     ទីតាំងស្តុកឈើឥតច្បាប់មួយកន្លែង របស់មេឈ្មួញ ឈ្មោះ ថា រកស៊ីជួញដូរព្រៃឈើច្រើនឆ្នាំកន្លងមកហើយ សមត្តកិច្ចនិងមន្ដ្រីជំនាញមិនដែលធ្វើការបង្ក្រាប​  ||   

» ព័ត៌មានជាតិ » ឡាន​ថៅកែ​បណ្ណាគារ​សន្ដិភាព​ឆ្លង​ចរន្ដ ឆេះ​ម៉ាស៊ីន​ពន្លត់​ទាន់​ ​

ឡាន​ថៅកែ​បណ្ណាគារ​សន្ដិភាព​ឆ្លង​ចរន្ដ ឆេះ​ម៉ាស៊ីន​ពន្លត់​ទាន់​ ​

ភ្នំពេញ ៖​កាលពី​វេលា​ម៉ោង​១១​និង​២០​នាទី ថ្ងៃទី​២៥ ខែមករា ឆ្នាំ​២០១៤  រថយន្ដ​ម៉ាក​ប៉ា​ជេ​រ៉ូ​មួយគ្រឿង ពាក់​ស្លាក​លេខ​ភ្នំពេញ 2H-1078 ពណ៌​ទឹកប្រាក់ ដែល​គេ​ដឹងថា​ជា​របស់​ថៅកែ​បណ្ណាគារ​សន្ដិភាព បាន​ឆ្លង​ចរន្ដ​បណ្ដាលឱ្យ​ឆេះ​ម៉ាស៊ីន  ខណៈដែល​ចត​នៅមុខ​បណ្ណាគារ​សន្ដិភាព តាម​បណ្ដោយ​ផ្លូវ​ព្រះមុនីវង្ស កែង​ផ្លូវ​លេខ​១៤ ឋិត​ក្នុង​សង្កាត់​បឹង​ព្រលិត ខណ្ឌ​៧​មករា ។​
មុនពេល​កើតហេតុ​រថយន្ដ​ថៅកែ​របស់គាត់​បាន​ចត​ស្ងៀម ក្រោយមក​ក៏បាន ផ្ទុះ​សេ​ហុយផ្សែង​ទ្រលោម​បណ្ដាលឱ្យមាន​ការភ្ញាក់ផ្អើល​អ្នកដំណើរ និង​ភ្ញៀវ​ចូល​ទិញ​សម្ភារ​ក្នុង​បណ្ណាគារ ។ ភ្លាមៗ​នោះ បុគ្គលិក​បណ្ណាគារ​ក៏បាន​យក​បំពង់​ពន្លត់អគ្គីភ័យ​៣-៤​មក​បាញ់​ពន្លត់ មិន​ធ្វើឱ្យ​ឆេះ​រថយន្ដ​ទាំងមូល​ទេ គ្រាន់តែ​ខូចខាត​ម៉ាស៊ីន​ប៉ុណ្ណោះ ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya