ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី! សៀ ម៉ុ​ន ខ្លាំងមែន មិន​ត្រឹម​ទិញ​ព្រៃ​ក្រៅ​តំបន់ទេ មាន​ប្រមូល​​ឈើ​ប្រណីត​រាប់​សិប​តោន​ចូល​​ទៀត​  ||     លោក ទិត្យ អឿន កំពុងតែយកអាជ្ញាប័ណ្ណ ជាអ្នកសារព័ត៌មានទៅកាងបទល្មើស ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹករបស់រដ្ឋ ចែកគ្នាលក់?​  ||     ភ្ញាក់ផ្អើល! ស្រូវពលរដ្ឋកំពុងតែរកច្រកចេញមិនបានផង បែរអាងខ្លួនជាប៉ូលិស មកចាំជំរិតគេទៅវិញ មន្រ្តីថោកអី គ្មានគិតដល់ទុក្ខលំបាកពលរដ្ឋ បែរជាយកតួនាទីមករកស៊ីគាបជំរិតស្រស់ៗ ?​  ||     លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||   

» Breaking News, ព័ត៌មានជាតិ » ជិត​ដល់​ថ្ងៃ ចូល​រោងការ បែរ​ជាប់​ខ្នោះ​ប៉ូលិស ​

ជិត​ដល់​ថ្ងៃ ចូល​រោងការ បែរ​ជាប់​ខ្នោះ​ប៉ូលិស ​

កោះកុង ៖ នៅវេលា​ម៉ោង ១៩​និង​១២​នាទី ថ្ងៃទី​២៤ ខែមករា ឆ្នាំ ២០១៤ ស្ថិតនៅ​ចំណុច ភូមិ​ចាំ​យាម ឃុំ​ប៉ាក់​ខ្លង ស្រុក​មណ្ឌលសីមា ខេត្ដ​កោះកុង ។​
​មន្ត្រីនគរបាល​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​មានឈ្មោះ គ្រី​ន វុទ្ធី ភេទ​ប្រុស  អាយុ ២៤​ឆ្នាំ មាន​ទីលំនៅ​ភូមិ ឃុំ​ខាងលើ មានមុខ​របរ​មិន​ពិត ប្រាកដ​បាន​នាំ​នារី​ពីរ​នាក់​ទៅ ធ្វើការ​នៅ​ប្រទេស​ថៃ ។​
​លោក​វរសេនីយ៍ត្រី យឹម ផេង ស្នងការរង និង​ជា​ប្រធានការិយាល័យ កណ្ដាល​ប្រឆាំង​ការជួញដូរ​មនុស្ស និង​ការពារ​អនីតិជន បានឱ្យដឹងថា ក្រោយពី​ទទួលបាន​ពាក្យ បណ្ដឹង​ពី​នារី ជា​ជនរងគ្រោះ ចំនួន​២​នាក់ បានមក​ដាក់ពាក្យ​បណ្ដឹង ដោយ​រងគ្រោះ​មានឈ្មោះ ឆាយ ស្រី​ទី ភេទ​ស្រី អាយុ​១៧​ឆ្នាំ មាន​ទីលំនៅ ភូមិ​សំរោង​ជើង ឃុំ​សំរោង ស្រុក​សូ​និគម ខេត្ដ​សៀមរាប  មានមុខរ​បរជា​អ្នក​សំអាងការ និង​ម្នាក់ទៀត​ឈ្មោះ សុខ ស្រី​ភ​ស្ភ័ អាយុ ១៩​ឆ្នាំ មាន​ទីលំនៅ​ភូមិ​នា​ទេស ឃុំ​ឈើទាល ស្រុក​ស្វាយជ្រុំ ខេត្ដ​ស្វាយរៀង ។
​លោក​បាន​បញ្ជាក់ថា ការបង្ក្រាប​នូវ​រាល់​បទល្មើស​ទាំងអស់ គឺ​ធ្វើ​ទៅតាម​តួនាទី​ជា​សមត្ថកិច្ច​និង​មានការ ចង្អុលបង្ហាញ ពី​អគ្គស្នងការ​នគរបាល​ជាតិ និង​លោកស្នងការ ដើម្បី​ភូមិ​ឃុំ​មាន សុវត្ថិភាព​។​
​បច្ចុប្បន្ន​ជនសង្ស័យ​កំពុង កសាង​រឿង សំណុំ​បញ្ជូនទៅ​សាលាដំបូង​ខេត្ដ ដើម្បី​ចាត់ការ ទៅតាម​នីតិវិធី​ច្បាប់ ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya