ភ្នំពេញ៖ នៅថ្ងៃទី២៦ មករា ឆ្នាំ២០១៤ ដែលរំពឹងថានឹងមាន អ្នកចូលរូមចំនួនជាង១ម៉ឺននាក់ ក្នុងការទាមទារឲ្យមានការ ដោះលេងអ្នកជាប់ឃុំចំនួន ២៣ នាក់និងទាមទារ ប្រាក់ឈ្នួល១៦០ដុល្លារ បើទោះបីជា សាលារាជធានីភ្នំពេញ និងក្រសួងមហាផ្ទៃ មិនអនុញ្ញាត ក៏ដោយ។
សហជីពរបស់លោក និងសហជីពផ្សេងទៀត នៅតែធ្វើការជួបជុំគ្នា ព្រោះការមិនអនុញ្ញាទោះ សាលារាជធានីភ្នំពេញ មិនអនុញ្ញាតក្តី ដើម្បីទាមទារឲ្យមានការ ដោះលែង មនុស្ស២៣នាក់នាក់និងប្រាក់ឈ្នួល ១៦០ដុល្លារសហរដ្ឋអាម៉េរិក ក្នុងមួយខែ។
នៅក្នុងអង្គប្រជុំ សាលារាជធានីភ្នំពេញ និងក្រសួងមហាផ្ទៃសម្រេចមិនអនុញ្ញាតឲ្យ មានការជួបជុំគ្នារបស់សហជីព នៅថ្ងៃទី២៦ មករា ឆ្នាំ២០១៤ទេ ដោយសំអាងស្ថានភាព ប្រទេសមិនទាន់ល្អប្រសើរ មួយទៀតចំនួនអ្នកចូលរូម ១ម៉ឺននាក់ ហួសសមត្ថកិច្ចរបស់ក្រុង។
ការជួបជុំរបស់សហជីព នៅលើទីលានប្រជាធិបតេយ្យ ក្រោមប្រធានបទឲ្យមានការដោះលែង អ្នកជាប់ឃុំទាំង ២៣នាក់និងលោក វន់ ពៅ កំពុងតែជាប់ឃុំ នៅពន្ធធនាគារ ត្រពាំងថ្លុងខេត្តកំពង់ចាម និងការទាមទារប្រាក់ ខែគោល ១៦០ដុល្លារជូន កម្មករ-កម្មការិនី នៅក្នុងព្រឹត្តិការណ៍ប៉ះទង្គិចគ្នា នៅផ្លូវវ៉េងស្រេង កាលពីថ្ងៃទី២មករា។
នៅក្នុងជំនួបពិភាក្សាជាមួយ សហព័ន្ធសហជីព និងសមាគមចំនួន ៩នៅសាលារាជធានីភ្នំពេញ នាព្រឹក ថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៤នេះ ខាងសាលារាជធានី បានប្រាប់ទៅក្រុម សហជីពទាំងនោះឲ្យរងចាំសភាពការណ៍ វិលមក សភាពធម្មតាវិញសិន ៕