ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 អំពើពុករលួយរបស់លោក ឈុន សុភមង្គល​ ប្រធានសាខាគយខេត្តឧត្តរមានជ័យ មានការឃុបឃិតជាប្រព័ន្ធ?​  ||     ដីគម្របព្រៃឈើឃុំត្រងិល ស្រុកកំពុងលែង ខេត្តកំពង់ឆ្នាំង កំពុងរងការទន្ទ្រានកាន់កាប់យ៉ាងអនាធិបតេយ្យ​  ||     ភ្ញាក់ផ្អើល! រោងសិប្បកម្មធំៗកែច្នៃឈើខុសច្បាប់ កើតឡើងពេញបន្ទុក ឃុំក្បាលដំរី ស្រុកសំបូរ លោក វ៉ា ថន អភិបាលខេត្តក្រចេះរក្សាភាពស្ងៀមស្ងាត់​  ||     ល្បីមេឈ្មួញឈ្មោះ ភ័ក្រ្ត ដឹកជញ្ជូនឈើពីខេត្តព្រះវិហារចូលខេត្តកំពង់ធំ ដោយរលូនមិនរំខានដល់សមត្ថកិច្ច​  ||     មន្ត្រីបរិស្ថាន ក្នុងខេត្តកំពង់ឆ្នាំង បណ្តោយឲ្យពួកក្រុមជនល្មើស ធ្វើសកម្មភាព ចូលកាប់ឆ្ការ ឈូសឆាយ ទន្រ្ទានយកដីគម្រប ព្រៃឈើ ដែលគ្រប់គ្រងដោយមន្ទីរបរិស្ថាន ខេត្តកំពង់ឆ្នាំងវាស់ចែកគ្នា លក់យ៉ាងគគ្រឹកគគ្រេង​  ||   

» ព័ត៌មានជាតិ » បង្ក្រាប​ទីតាំង​ច្នៃ​ឈើ​ប្រណីត​២​កន្លែង នៅ​សង្កាត់​បឹងទំពុន ​

បង្ក្រាប​ទីតាំង​ច្នៃ​ឈើ​ប្រណីត​២​កន្លែង នៅ​សង្កាត់​បឹងទំពុន ​

ភ្នំពេញ ៖ នៅ​រសៀល​ថ្ងៃទី​២៤ ខែមករា ឆ្នាំ​២០១៤ លោក អ៊ុន វណ្ណា​រិ​ទ្ធ នាយរង​សង្កាត់រដ្ឋបាល​ព្រៃឈើ​ក្រុងភ្នំពេញ​ដោយមាន​ការអនុញ្ញាត​ពី​លោក សុខ រឿន ព្រះរាជអាជ្ញា​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​ចុះទៅ​ឆែកឆេរ​ទីតាំង​ច្នៃ ឈើប្រណិត​ចំនួន​២​កន្លែង​ស្ថិតនៅក្នុង​សង្កាត់​បឹងទំពុន ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​ដោយ​រកឃើញ​ឈើប្រណិត​ប្រភេទ​ដើម​ម្រះព្រៅ​ចំនួន​៥០​ដុំ​ធំ មុខកាត់​ជាង​១​ម៉ែត្រ​ទំងន់​ប្រមាណ​៥​តោន ឈើ​ច្នៃ​ជា​ថូ​កម្ពស់​ជិត​២​ម៉ែត្រ​ចំនួន​១០​ដើម ដែល​ទីតាំង​ខាងលើនេះ​ពុំមាន​ច្បាប់​អនុញ្ញាត​ពី​អាជ្ញាធរ​និង​រដ្ឋបាល ព្រៃឈើ​ឡើយ​។​
​យោង តាម​ប្រសាសន៍​លោក អ៊ុន វណ្ណា​រិ​ទ្ធ នាយរង​សង្កាត់រដ្ឋបាល​ព្រៃឈើ​ក្រុងភ្នំពេញ​បានអោយ​កម្ពុ​ជាថ្មី​ដឹងថា ប្រតិបត្តិ​ការបង្ក្រាប​ទីតាំង​ច្នៃ​ឈើ​ប្រណីត​លួចលាក់​ខាងលើនេះ​គឺមាន ការបញ្ជា​ផ្ទា​ល់ពី​លោក ឆេង គឹម​ស៊ុន ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​ប្រធាន​រដ្ឋបាល​ព្រៃឈើ​រាជធានី​ភ្នំពេញ និង​មានការ​ឯកភាព​ពី​លោក​អភិបាល​រាជធានី​ភ្នំពេញ និង​មានការ​អនុញ្ញាត​ពី​លោក សុខ រឿន ព្រះរាជអាជ្ញា​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ចុះទៅ​ឆែកឆេរ​ទីតាំង​ច្នៃ ឈើប្រណិត​ចំនួន​២​កន្លែង ទី​១​ស្ថិតនៅ​ក្រុមទី​១ ភូមិ​សន្សំ​កុសល​២ និង​មួយកន្លែង​ទៀត​ស្ថិតនៅ​ទល់មុខ​គ្នា​មាន​ទីតាំងនៅ​ក្រុមទី​៤ ភូមិ​សន្សំ​កុសល​១ ផ្លូវ​៣១BT សង្កាត់​បឹងទំពុន ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ក្នុងនោះ​ដែលជា​កម្មសិទ្ធិ​របស់​ឈ្មោះ លឹម ស៊ុយ​ហេង ភេទ​ប្រុស​។​
​គួរ បញ្ជាក់ដែរថា ខណៈពេលដែល​សង្កាត់រ​ដ្ឋ​បាល​ព្រៃឈើ​ក្រុងភ្នំពេញ​ចុះទៅ​បង្ក្រាប​ទីតាំង ច្នៃ​ឈើប្រណិត​ខាងលើនេះ​ក៏មាន​ការចូលរួម​ពី​លោក សួស សារិន ចៅសង្កាត់​បឹងទំពុន នគរបាល​ប៉ុស្ដិ៍ ហើយក៏​មានការ​ចោមរោម​មើល​ពី​សំណាក់​ប្រជាពលរដ្ឋ​រួម​នឹង​អ្នកធ្វើដំណើរ ឆ្លងកាត់​ទីតាំង​ខាងលើ ហើយ​ម្នាក់ៗ​លាន់មាត់​ថា មិនគួរ​មាន​ឈើប្រណិត​យ៉ាងច្រើន​សន្ធឹកសន្ធាប់​នៅ​ទីតាំង​ខាងលើនេះ​សោះ ព្រោះ​ឈើប្រណិត​ទាំងអស់នេះ​ត្រូវបាន​គេ​ដឹក​ចេញ​មកពី​ព្រៃ​រហោឋាន ឆ្លងកាត់​តាម​បណ្ដា​ខេត្ត​ក្រុង​កាត់មុខ​សមត្ថកិច្ច​រាប់​ភ្លេច​បែរជា​មក លួច​សម្ងំ​ច្នៃ​យ៉ាង​ក្រ​ហ៊ើៗ​កណ្ដាល​ទីក្រុង​ភ្នំពេញ តែ​ទីបំផុត​គេច​មិន​រួច​ពី​ក្រញាំដៃ​សង្កាត់រដ្ឋបាល​ព្រៃឈើ​ក្រុងភ្នំពេញ ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya