បន្ទាយមានជ័យ ៖ មន្ត្រីនគរបាល ប្រឆាំងការ ជួញដូរគ្រឿងញៀន ខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា ក្រោយពីមានបទបញ្ជាពីលោកស្នងការនគរបាល ខេត្តឧត្តមសេនីយ៍ ខេង ស៊ុំ រួចមក ស្តីអំពីគោល នយោបាយ ភូមិ ឃុំ មានសុវត្ថិភាព កម្លាំងនគរបាល ការិយាល័យជំនាញ និងកម្លាំងនគរបាល ក្រុងសេរីសោភ័ណ បានធ្វើការ ស្រាវជ្រាវ និងឈានទៅដល់ការ ចុះបង្ក្រាប មុខសញ្ញា ចែកចាយ និងប្រើប្រាស់ គ្រឿងញៀន នៅផ្ទះសំណាក់មួយ សង្កាត់ព្រះពន្លា ក្រុងសេរីសោភ័ណ ព្រមទាំងរឹបអូស ថ្នាំញៀន មួយចំនួន ក្នុងនោះ រួមមាន ម៉ាទឹកក២៩ថង់ ស្មើនឹងទម្ងន់១០,៥គីឡូក្រាម និងសម្ភារៈមួយ ចំនួនទៀត ៕