ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||     បទល្មើសព្រៃឈើ នៅតែកើតឡើងយ៉ាងរាលដាល តំបន់ព្រៃសហគមន៍ប្រាសាទទឹកខ្មៅ ស្រុកសំបូរ ខេត្តក្រចេះ​  ||     សកម្មភាពបទល្មើសនេសាទកើត មានយ៉ាងកក្រើកនៅក្នុងស្រុកចំនួន ២ ស្រុក នៅក្នុងខេត្តកំពង់ឆ្នាំង​  ||     រោងសិប្បកម្ម របស់ឈ្មោះ សេង អត់ច្បាប់ដ៏ធំសម្បើមមួយកន្លែង សមត្ថកិច្ចមិនដែលបង្ក្រាប​  ||     ល្បែងស៊ីសងកើតឡើងយ៉ាងរាលដាល ស្រុកត្បូងឃ្មុំ សមត្ថកិច្ចមិនបង្ក្រាប​  ||   

» ព័ត៌មានជាតិ » ឡាន​បើក​ឡើង​ភ្នំ​មិន​រួច​ថយក្រោយ​ធ្លាក់​ពីលើ​ភ្នំ ស្លាប់​១​របួស​២​នាក់​ ​

ឡាន​បើក​ឡើង​ភ្នំ​មិន​រួច​ថយក្រោយ​ធ្លាក់​ពីលើ​ភ្នំ ស្លាប់​១​របួស​២​នាក់​ ​

មណ្ឌលគិរី ៖ កាលពី​វេលា​ម៉ោង​១២​ថ្ងៃត្រង់​ថ្ងៃទី​២៤ ខែមករា ឆ្នាំ​២០១៤ នៅ​ចំណុច​ភ្នំ​បាយ​ឆៅ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៧៦ ស្ថិតក្នុង​ភូមិ​ពូ​លូ​ង សង្កាត់រ​មនា ក្រុង​សែន​មនោ​រម្យ ខេត្តមណ្ឌលគិរី ។ រថយន្ត​កាមរី គូទ​ស្វិត​មួយគ្រឿង​បើក​ឡើង​ភ្នំ​មិន​រួច ថយក្រោយ​ធ្លាក់​ពីលើ​ភ្នំ​ចម្ងាយ​ជិត​មួយរយ​ម៉ែត្រ ក្រឡាប់​ផ្ងារជើង បណ្តាល​ឲ្យ​មនុស្ស​ម្នាក់​ស្លាប់​នៅនឹងកន្លែង និង​២​នាក់​ទៀត រងរបួស​ធ្ងន់ ត្រូវបាន​ដឹក​ទៅ​សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យបង្អែក​ក្រុង​សែន​មនោ​រម្យ ខេត្តមណ្ឌលគិរី ។     ​
​តាម​ប្រភព​ព​ត័​មាន​ពី​អ្នកជិះ ជាមួយ​បានអោយដឹងថា មុនដំបូង​រថយន្ត​បើក​ពី​ស្រុក​កោះ​ញ៉ែ​ក មាន​មនុស្ស​ប្រុស​-​ស្រី​ជិះ​នៅក្នុង​នោះ ធ្វើដំណើរ​ក្នុងទិសដៅ​ពី​លិចទៅ​កើត តាម​បណ្តោយ​ផ្លួ​វ​ជាតិ​៧៦​ដើម្បី​ទៅ​ទី​រួម​ខេត្តមណ្ឌលគិរី ។ ប្រភព​ដដែល​បាន​បន្តទៀតថា នៅពេល​មកដល់​ចំណុច កើតហេតុ​ស្ថានភាព​ផ្លូវ​បត់បែន និង​ឡើង​ភ្នំ ហើយ​កំពុង​ស្ថាបនា​ផង ធ្វើអោយ​រថយន្ត​បើក​ឡើង​មិន​រួច ក៏បាន​ថយក្រោយ​ធ្លាក់​ពីលើ​ភ្នំ​ក្រឡាប់​ផ្ងារជើង បណ្តាល​ឲ្យ​ប្រពន្ធ​អ្នកបើកបរ​ស្លាប់ និង​អ្នកបើកបរ រួម​និង​អ្នកជិះ​ជាមួយ​ម្នាក់ទៀត​រងរបួស​ធ្ងន់ ។​    ​សមត្ថ កិច្ច​នគរបាល​ក្រុង​សែន​មនោ​រម្យ បានអោយដឹងថា រថយន្ត​គ្រោះថ្នាក់​ចរាចរ​នោះ​ម៉ាក​កាមរី​គូទ​ស្វិត ពណ៌​ទឹកប៊ិច ពាក់​ស្លាក​លេខ​ភ្នំពេញ 2B-0240 មានឈ្មោះ សោ យុទ្ធ អាយុ​៥២​ឆ្នាំ ជា​អ្នកបើកបរ រងរបួស​ធ្ងន់ និង​ឈ្មោះ គិត កូ​ដា​រា​ភេទ​ស្រី​អាយុ​៤៩​ឆ្នាំ រងរបួស​ធ្ងន់ .​ចំ​ណែ់​អ្នក​បាត់​បង់ជីវិត​ឈ្មោះ ទាប សា​រ៉ែ​ន ភេទ ស្រី អាយុ​៥០​ឆ្នាំ ជា​ប្រពន្ធ​អ្នកបើកបរ ។ អ្នក​ទាំង​៣​មាន​ទីលំនៅ​ភូមិ​អរ​៤ ឃុំ​អរ​៤ ស្រុក​កោះ​ញ៉ែ​ក ខេត្តមណ្ឌលគិរី ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya