ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 បែកធ្លាយ ! លោក ជា វណ្ណៈ និងលោក ថន សឿន សង្ស័យពាក់ព័ន្ធនឹងការកាប់បំផ្លាញព្រៃឈើ នៅតំបន់អូរហ៊ុច ដែលកម្លាំងចម្រុះចុះបង្ក្រាបពីម្សិលមិញ​  ||     ហេតុអីក៏នាយនគរបាលម្នាក់នេះ  ទើបចូលក្របខ័ណ្ឌនគរបាលជាតិ បាន៣ឆ្នាំសោះ ពាក់ស័ក្តិ៤ និងមានតំណែងជានាយរងការិយាល័យថែមទៀត?​  ||     ទីតាំងស្តុកឈើឥតច្បាប់មួយកន្លែង របស់មេឈ្មួញ ឈ្មោះ ថា រកស៊ីជួញដូរព្រៃឈើច្រើនឆ្នាំកន្លងមកហើយ សមត្តកិច្ចនិងមន្ដ្រីជំនាញមិនដែលធ្វើការបង្ក្រាប​  ||     ល្បី លោក ឃុន ប៊ុនហូ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ធំ និងបក្ខពួក ជះឥទ្ធិពលដ៏អាក្រក់​  ||     ក្លិនស្អុយបែកធ្លាយមកក្រៅ ពីរឿងលោក ហ៊ួ សេន ហៅ សុខ ណា ជាមន្ត្រីយោធាអធិការកិច្ច និងអ្នកកាសែតពីររូបឈ្មោះ សាមុត និង ឈ្មោះ ពុជ និងបក្ខពួកផ្សេងទៀតបានគម្រាម និងជំរិតយកលុយពីប្រជាពលរដ្ឋ២គ្រួសារ ដែលរស់នៅភូមិសំពោចឃុំឃ្សឹមអស់ចំនួន៤លាន៨០ម៉ឺនរៀល​  ||   

» ព័ត៌មានជាតិ » កិច្ចប្រជុំ​រវាង​អាជ្ញាធរខេត្ត និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ

កិច្ចប្រជុំ​រវាង​អាជ្ញាធរខេត្ត និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ

​កំពង់ធំ​៖ នៅ​រសៀល​ថ្ងៃទី ២៤ ខែមករា ឆ្នាំ ២០១៤ មាន​កិច្ចប្រជុំ​ពិភាគ្សា របស់​អាជ្ញាធរ​ខេត្តកំពង់ធំ និង គណបក្ស​សង្គ្រោះ​ជាតិ ក្រោម​អធិបតីភាព លោក គង់ វិមាន អភិបាលរង ខេត្តកំពង់ធំ ព្រមទាំង​កងកម្លាំង​សមត្ថកិច្ច​នៃ​អធិការដ្ឋាន​នគរបាល ខេត្តកំពង់ធំ និង​មេបញ្ជាការ​កងរាជអាវុធហត្ថ ខេត្តកំពង់ធំ និង​សកម្មជន​របស់ គណបក្ស​សង្គ្រោះ​ជាតិ​២​នាក់  ចូលរួម​ក្នុង​សាលប្រជុំ​សាលាខេត្ត​កំពង់ធំ ។​
​កិច្ចប្រជុំ​ត្រូវបាន​ប្រព្រឹត្តទៅ​នៅវេលា ម៉ោង ២​និង​៣០​នាទី ក្នុង​គោលបំណង់ ការស្នើរ​សុំ​របស់ គណបក្ស​សង្គ្រោះ​ជាតិ ដើម្បី​ជួបជុំគ្នា បើក​ពិធី​សំ​ណោះ​សំ​ណា​ល របស់លោក គឹម សុខា ស្ថិតនៅក្នុង ភូមិ ទួល​ដំណាក់ ឃុំ​ចុង​ដូង  ស្រុក​បារាយណ៍ ខេត្តកំពង់ធំ ដែលមាន​រយះពេល ៣​ម៉ោង ដោយ​ចាប់ពី​ម៉ោង ៨ ដល់​ម៉ោង​១០​នៅ​ថ្ងៃទី ២៧ ខែមករា ឆ្នាំ ២០១៤ និង​បាន​បញ្ជាក់ថា ក្នុង​មួយ​ស្រុក​យកតែ​ចំនួន ១​ឡាន​តែប៉ុណ្ណោះ ចំណែក ឡានតូច​ឬ​ឡានធំ លោក​សកម្មជន ដែលជា​អនុប្រធាន​ប្រចាំការ​របស់​គណបក្ស សង្គ្រោះ​ជាតិ ឆ្លើយថា​លោក​មិនទាន់​ដឹង​ច្បាស់​នោះទេ  ជាហេតុ​ធ្វើ​ឲ្យ​មាន​ផល​ពិបាក ក្នុងកា​រៀបចំ​សណ្តាប់ធ្នាប់​។​
​លោក គឹម សុខ​ហេង អនុប្រធាន​ប្រតិបត្តិ គណបក្ស​សង្គ្រោះ​ជាតិ និង​លោក ឃ​ន ប្រាក់ លេខាធិការ​គណបក្ស​ស​ង្គ្រោះ​ជាតិ បាន​ឲ្យ​ដឹងថា លោក គឹម សុខា និង​អ​ញ្ចើ​ញ​ចូល រួម​ក្នុង​ពិធី​សំណេះសំណាល នៅពេលដែល​ចប់ និង​ត្រឡប់​ទៅ ភ្នំពេញ​វិញ ដោយ​មិនបាន​បន្តដំណើរ​ទៅ ទីណា​ផ្សេង​ការស្នើរ​សុំ​នោះទេ  ចំណែក​សភាព​ភាព ចូលរួម គឺ​ប្រជាពលរដ្ឋ មកពី ស្រុក​សន្ទុក ស្រុក​បារាយណ៍  ស្រុក​កំពង់ស្វាយ និង​ក្រុង​ស្ទឹងសែន ចំណែក​ការបញ្ជា​ក់ថា និង​ប្រារព្វ​ធ្វើ​នៅទីណា ពិតប្រាកដ​នោះទេ លោក​បាន​សន្យាថា និង​អនុវត្ត​ឲ្យ​បាន ដោយ​មិនអោយ​មានការ​ប៉ះ​ពាស់ សណ្តាប់ធ្នាប់​សាធារណៈ និង​ប៉ះពាល់​ដល់​ការសិក្សា​របស់​សិស្ស​លោក បាន​បញ្ជាក់ថា នៅក្នុង​ពិធី​នេះ ពុំមាន​ព្រះសង្ឃ​ចូលរួម​នោះទេ​។​
​លោក មេបញ្ជាការ​កងរាជអាវុធហត្ថ​កំពង់ធំ និង​ស្នងការរង នៃ​ស្នងការ​ខេត្តកំពង់ធំ បាន​មាន​យោបល់ ផ្តាំផ្ញើ​ដល់ សកម្មជន​អនុវត្ត​អោយបាន នូវ​ខ្លឹមសារ​ទាំងឡាយ ដែលមាន​នៅក្នុង​ការស្នើ​រ​សុំ  ដោយ​មិន​អនុញ្ញាតិ​ហែ​ក្បួន ប្រើ​ពា​ក្ស​សំដី ឌឺដង​ដល់​ថ្នាក់​ដឹង​នាំ ហាម​ផឹកសុរា​ចូលទៅក្នុង​ពិធី តែ​បើសិនជា​មានការ​ប្រែប្រួល​របស់លោក គឹម សុខា និង​មានបំណង​ទៅ​ទីណា​ផ្សេង​នោះ សូម​ឲ្យ​ផ្តល់ដំណឹង​មក​អាជ្ញាធរ​ជាបន្ទាន់ ដើម្បី​ឲ្យ​កងកម្លាំង​សមត្ថកិច្ច បាន​ត្រៀម​ការពារ​សុ​វត្តិភាព​ជូន ​លោក គង់ វិមាន អភិបាលរង​ខេត្តកំពង់ធំ បាន​ផ្តាំផ្ញើរ​ដល់ សកម្មជន​តំណាង​ឲ្យ​គណៈបក្ស​សង្គ្រោះ​ជាត ដោយ​អាជ្ញាធរ ខេត្តកំពង់ធំ មិនបាន​ជំទាស់​នូវ​បំណង​បើក​វេទិការ សំណេះសំណាល របស់លោក គឹម សុខា នោះទេ តែ​សូម​ឲ្យ​អនុវត្ត​នូវ​រូបភាព​សំណេះសំណាល ដោយ​ស្ងៀមស្ងាត់  ដោយ​មិន​អនុញ្ញាតិ​ឲ្យ​ប្រើប្រាស់ ប្រជាពលរដ្ឋ ដោយ​ផ្តុំគ្នា​ជា​រូបភាព បាតុកម្ម ហែ​ក្បួន បិទ ផ្លូវ ផុត​បំផ្លាញ​ទ្រព្យសម្បត្តិ​សាធារណៈ​ជាដាច់ខាត និង​ត្រូវ​ណែនាំ​ឲ្យ​ប្រជាពលរដ្ឋ ប្រើ​ពា​ក្ស ញុះញង់ ជេរ​ប្រមា​ជ តែ​ដៀល ព្រះមហាក្សត្រ ឬ​ថ្នាក់ដឹកនាំ សមត្ថកិច្ច ចំណែក​ការជួប​ជុំគ្នា នៅ​ទីលាន​ប៉ាល់​ទាត់ ដែល​នៅក្នុង​សាលា គួរតែ​ចៀសវាង​ការ​ប្រារព្ធ​ពិធី ដើម្បី​កុំអោយ​មានការ ប៉ះពាល់​ដល់​កា​សិក្សា​របស់​សិស្ស ព្រោះ​ជា​ថ្ងៃ​ដែល​សិស្ស​កំពុងតែ​រៀន នឹង​គួរតែ ប្រារព្ធ​នៅក្នុង​វត្ត​អារាម ទើប​ល្អប្រសើរ  លោក គង់ វិមាន បាន​បញ្ជាក់ថា ករណី​ដែល​ពិធី​នេះ បាន​ប្រព្រឹត្ត ទៅ​ខុស​ប្រាសចាក​ពី​ការស្នើរ​សុំ​នេះ អាជ្ញាធរ​សុំ​ប្រើ​សិទ្ធិ ចាត់វិធានការ តាមច្បាប់​៕​ដោយ  ប៊ុន  រដ្ឋា  

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya