ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី លោក ឃុន ប៊ុនហូ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ធំ និងបក្ខពួក ជះឥទ្ធិពលដ៏អាក្រក់​  ||     ក្លិនស្អុយបែកធ្លាយមកក្រៅ ពីរឿងលោក ហ៊ួ សេន ហៅ សុខ ណា ជាមន្ត្រីយោធាអធិការកិច្ច និងអ្នកកាសែតពីររូបឈ្មោះ សាមុត និង ឈ្មោះ ពុជ និងបក្ខពួកផ្សេងទៀតបានគម្រាម និងជំរិតយកលុយពីប្រជាពលរដ្ឋ២គ្រួសារ ដែលរស់នៅភូមិសំពោចឃុំឃ្សឹមអស់ចំនួន៤លាន៨០ម៉ឺនរៀល​  ||     អ្នកធ្វើសកម្មភាពបំផ្លាញព្រៃឈើ និងទន្ទ្រានកាន់កាប់ដីព្រៃ នៅតែអាចគេចផុតពីសំណាញ់ច្បាប់​  ||     លេចព័ត៌មាន ! ពលរដ្ឋហួសចិត្ត និងមន្ទីរពេទ្យបង្អែក ស្រុកខ្សាច់កណ្ដាល រវល់ហូបចុកជុំគ្នា ផ្ដល់សេវាសាធារណៈមិនល្អ គ្មានចិត្តជួយសង្គ្រោះពលរដ្ឋ​  ||     ល្បី! លោកសក្កិ4 ញឹមប៉ក់ នៅសឹករងខេត្តបន្ទាយមានជ័យ ពិតជាមានសិទ្ធិធំមែន​  ||   

» Breaking News, ព័ត៌មានជាតិ » អ៊ឹម ចំណាន ជាមនុស្សពុករលួយ​ក្នុងចំណោម មន្ដ្រី​ពន្ធដារ​ ​

អ៊ឹម ចំណាន ជាមនុស្សពុករលួយ​ក្នុងចំណោម មន្ដ្រី​ពន្ធដារ​ ​

ព្រះសីហនុ ៖ ប្រភពព័ត៌មាន​ពី ក្រុម​អ្នករកស៊ី​នៅ ខេត្ដ​ព្រះសីហនុ​បានឱ្យដឹងថា លោក​អ៊ឹម ចំណាន​ជា​អ្នក​ដែលមាន​ភារកិច្ច​ចុះបញ្ជី  រាល់​ការបង់ពន្ធ​ទាំងឡាយ​ដែលមាន​ពន្ធ រហូតដល់​៤​ភាគរយ ។ រីឯ​លោក​ភី​រិ​ទ្ធ ដែល​កំពុង​ជាប់គុក គ្រាន់តែ​ជា​អ្នក​ដែល កាន់​កិច្ចការ​ពន្ធ​ត្រឹម​២​ភាគរយ​ប៉ុណ្ណោះ​។  គេ​និយាយថា កម្រិត​នៃ​អំពើពុករលួយ របស់លោក​អ៊ឹម ចំណាន​មាន​ទំហំ​ធំ​ជាង លោក​ភី​រិ​ទ្ធ ឆ្ងាយ​ណាស់ ។ ចំណុច​នេះ ហើយ​ដែល​ប្រជាពលរដ្ឋ​នៅ​ក្រុង​ព្រះ សីហនុ​មាន​ចំណាប់អារម្មណ៍ ហើយ យល់ថា លោក​អ៊ឹម ចំណាន ជា​ជើង​ខ្លាំង ប្រាកដ​មែន ។
​ក្រុមអាជីវករ​រកស៊ី បង់ពន្ធ​ជូន​រដ្ឋ​នៅ​ខេត្ដ​ព្រះសីហនុ នៅតែ សរសើរ​មិន​ដាច់​ពី​មាត់​ពី​ភាពខ្លាំង របស់លោក​អ៊ឹម ចំណាន ប្រធាន​កា​រិ​យា ល័យ​ចុះបញ្ជី​នៃ​សាខា​ពន្ធដារ​ខេត្ដ​ព្រះសីហនុ ។ ជាមួយ​នោះ សេនាធិការ របស់លោក គឺ​អ្នកស្រី​សេង ចន្ទ​មុន្នី ក៏ ជា​ជើង​ខ្លាំង​មួយ​ដែរ​ក្នុងការ​ស្វែងរក ប្រយោជន៍​ជូន​ថ្នាក់ដឹកនាំ ។ បានជា​អ្នក ក្រុងព្រះសីហនុ​ហៅ​លោក អ៊ឹម ចំណាន ថា​នៅតែ​ខ្លាំង ក៏​ព្រោះតែ​អ្នក​ដែល​ពុក រលួយ​ល្មមៗ​ដូចជា​លោក​ភី​រិ​ទ្ធ ដែលជា អនុប្រធាន​សាខា​ពន្ធដារ​នោះ​ត្រូវបាន អង្គភាព​ប្រឆាំង​អំពើពុករលួយ​ចាប់​ញាត់ គុក​មិនទាន់​ទាំង​កាត់ក្ដី​ផង ។ រីឯ​លោក អ៊ឹម ចំណាន ហៅ​ប្រុស ដែល​ទំហំ​នៃ​អំពើ ពុករលួយ​ធំធេង​គួរសម​នោះ​នៅតែ​ដើរ​ធ្វើ​មិនដឹង ។​ ​អ្វីដែល​ សំខាន់​គឺ លោក អ៊ឹម ចំណាន មាន​សេនាធិការ​ដ៏​ខ្លាំង​មួយ​គឺ​អ្នកស្រី សេង ចន្ទ​មុន្នី ។ អ្នក​បង់ពន្ធ​ទាំងឡាយ ពេល​ស្ដាប់ឮ​សម្ដី​អ្នកស្រី​សេង ចន្ទ​មុន្នី នរណា​ក៏​ញាក់សាច់​ដែរ ។ ពីព្រោះ​អ្វីៗ ទាំងអស់​ត្រូវតែ​ទូទាត់​ក្នុង​កម្រិតណា មួយ​ដែល​ក្រុមអាជីវករ​មិនអាច​តវ៉ា បាន​ក្នុង​ផលប្រយោជន៍​បុគ្គល​របស់​អ្នក ស្រី និង​លោក​អ៊ឹម ចំណាន  ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya