ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||     បទល្មើសព្រៃឈើ នៅតែកើតឡើងយ៉ាងរាលដាល តំបន់ព្រៃសហគមន៍ប្រាសាទទឹកខ្មៅ ស្រុកសំបូរ ខេត្តក្រចេះ​  ||     សកម្មភាពបទល្មើសនេសាទកើត មានយ៉ាងកក្រើកនៅក្នុងស្រុកចំនួន ២ ស្រុក នៅក្នុងខេត្តកំពង់ឆ្នាំង​  ||     រោងសិប្បកម្ម របស់ឈ្មោះ សេង អត់ច្បាប់ដ៏ធំសម្បើមមួយកន្លែង សមត្ថកិច្ចមិនដែលបង្ក្រាប​  ||     ល្បែងស៊ីសងកើតឡើងយ៉ាងរាលដាល ស្រុកត្បូងឃ្មុំ សមត្ថកិច្ចមិនបង្ក្រាប​  ||   

» ព័ត៌មានជាតិ » ប៉េអឹម ចាប់ខ្លួន​ស្ត្រី​ម្នាក់​ពីបទ​រំលោភ​លើ​ទំនុកចិត្ត​ ​

ប៉េអឹម ចាប់ខ្លួន​ស្ត្រី​ម្នាក់​ពីបទ​រំលោភ​លើ​ទំនុកចិត្ត​ ​

កណ្តាល ៖ កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី ព្រឹក ថ្ងៃទី​២៤ ខែមករា ឆ្នាំ​២០១៤ ខណៈដែល​ជន​ត្រូវ​ចោទ​កំពុង​ស្ថិតនៅ​លំនៅឋាន ។ សមត្ថកិច្ច​កងរាជអាវុធហត្ថ​ស្រុក​អង្គស្នួល អនុវត្តតាម​ដីកា​បាន​ចុះ​ធ្វើការ​ឃាត់ខ្លួន​ស្ត្រី​ម្នាក់​នាំយកមក កាន់​សាលាដំបូង​ខេត្តកណ្តាល ធ្វើការ​សាកសួរ បំភ្លឺ​ជុំវិញ​សំណុំរឿង​ព្រហ្មទណ្ឌ​ពាក់ព័ន្ធ​ករណី​រំលោភ​លើ​ទំនុក ចិត្ត ដែល​ជន​ត្រូវ​ចោទ​បាន​ប្រ​ព្រឹ​ត​ក្នុងអំឡុង​ឆ្នាំ​២០១១ ។​
​ម ន្ត្រី​កងរាជអាវុធហត្ថ​ស្រុក​អង្គស្នួល បាន​ឲ្យ​ដឹងថា ជន​ត្រូវ​ចោទ​នេះ​មានឈ្មោះ កុយ គឹមអេង ភេទ​ស្រី អាយុ​៣៥​ឆ្នាំ មាន​ទីលំនៅ​ភូមិ​អង្គស្នួល​ទី​១ ឃុំ​ពើក ស្រុក​អង្គស្នួល ខេត្តកណ្តាល ។ ជន​ត្រូវ​ចោទ​ខាងលើនេះ​ត្រូវបាន​សមត្ថកិច្ច​កងរាជអាវុធហត្ថ​ស្រុក ឃាត់ខ្លួន ។​
​ប្រ​ភ​ដដែល​បាន​បន្តថា ជន​ត្រូវ​ចោទ​ខាងលើនេះ​ត្រូវបាន​តុលាការ ចោទប្រកាន់​ពីបទ​រំលោភ​លើ​ទំនុកចិត្ត ហើយ​ត្រូវបាន​លោក ហុក វ៉ាន់​ធី​ណា ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​ខេត្តកណ្តាល ចេញ​ដីកា​លេខ​៧៨២ ចុះ​ថ្ងៃទី​១៧ ខែធ្នូ ឆ្នាំ​២០១៣ បង្គាប់​ឲ្យ​សមត្ថកិច្ច​នាំខ្លួន​ជន​ត្រូវ​ចោទ​ខាងលើនេះ​មកកាន់​សាលា ដំបូង​ខេត្តកណ្តាល ដើម្បី​ធ្វើការ​សាកសួរ​ជុំវិញ​សំណុំរឿង​ព្រហ្មទណ្ឌ​លេខ​២៧២​អក របស់​តំណាង​អយ្យការ​អម​សាលាដំបូង​ខេត្តកណ្តាល ដែល​ជន​ត្រូវ​ចោទ​ឈ្មោះ កុយ គឹមអេង បាន​ប្រ​ព្រឹ​ត​កាលពី​ថ្ងៃទី​១៨ ខែកក្កដា ឆ្នាំ​២០១១ នៅ​ភូមិ​អង្គស្នួល​ទី​១ ឃុំ​ពើក ស្រុក​អង្គស្នួល កណ្តាល ។​
​លោក វរសេនីយ៍ឯក ទូច អ៊ី​ណាន មេបញ្ជាការរង និង​ជា​ប្រធាន​មន្ទីរ​ស្រាវជ្រាវ​យុត្តិធម៌ នៃ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្តកណ្តាល បាន​បញ្ជាក់ថា នៅ​រសៀល​ថ្ងៃទី​២៤ ខែមករា ឆ្នាំ​២០១៤ នេះ លោក​បាន​បញ្ជា​ឲ្យ​កម្លាំង​ជំនាញ​ផ្នែក​អនុវត្ត​ដីកានាំខ្លួន​ជន​ត្រូវ ចោទ​ទៅកាន់​សាលាដំបូង​ខេត្តកណ្តាល ដើម្បី​ចាត់ការ​តាមច្បាប់ ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya