ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ​គម្រោង​​ដេញ​ថ្លៃ​ធ្វើ​ផ្លូវ​៤​កន្លែង​ ​ស្រុកកំពង់សៀម​​ ថវិកា​ជាតិ​ជិត​៥០០លាន​ លោក ​ឡី មិច ​នាយករង​រដ្ឋ​បាល​ខេត្ត​កំពង់ចាម ​ដេញ​អ្នក​សារ​ព័ត៌មាន​ មិន​ឲ្យ​ថតរូប បង្កការភ្ញាក់ផ្អើ់លនៅកំពង់ចាម​  ||     មេឈ្មួញម្ចាស់ដេប៉ូឈើចាស់វស្សា មានជំនាញចាយលុយស្រុកត្បែងមានជ័យ អាងខ្នងបង្អែករឹងមាំ ហ៊ានធ្វើអ្វីៗស្រេចតែចិត្ត ដោយអាងអំណាចទឹកលុយ?​  ||     ល្បីលោក នូ និច មេប៉ុស្តិ៍នគរបាលការពារ ព្រំដែនច្រកដូនរ័ត្ន កំពុងឃុបឃិតគ្នា ជាមួយឈ្មួញឈ្មោះ ថៃ គា ឱ្យមានការដឹកជញ្ជូនផលអនុផលព្រៃឈើ ឆ្លងដែនទៅប្រទេសវៀតណាម​  ||     ល្បីឈ្មោះចែឡែន នៅតែប្រើរថយន្ត៣គ្រឿងដឹកជញ្ជូនឈើ យកទៅលក់នៅខេត្តកំពង់ធំ តែសមត្ថកិច្ច នៅតែធ្វើដេកលក់​  ||     រឿងអាស្រូវពុករលួយជាប្រព័ន្ធរបស់មេៗ នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ត្រូវបានបណ្តាញព័ត៌មាននានាចុះផ្សាយជាបន្តបន្ទាប់​  ||   

» Breaking News, ព័ត៌មានជាតិ » អតីតមន្ត្រី អង្គរក្ស ឆក់​ទូរស័ព្ទ សិស្សសាលា បានសម្រេច តែ​បុក​ជាមួយ​ជនរងគ្រោះ ​

អតីតមន្ត្រី អង្គរក្ស ឆក់​ទូរស័ព្ទ សិស្សសាលា បានសម្រេច តែ​បុក​ជាមួយ​ជនរងគ្រោះ ​

ភ្នំពេញ​៖ កាលពី​វេលា​ម៉ោង ១០​និង​០៥​នាទី ព្រឹក​ថ្ងៃទី​២៤ ខែមករា ឆ្នាំ​២០១៤ នៅ​ចំណុច​មុខផ្ទះ​លេខ​១៩៩B ផ្លូវ​២៦៥ កែង​ផ្លូវ​១៣៨ សង្កាត់​ទឹកល្អក់​ទី​១ ខណ្ឌ ទួលគោក នៅពេលដែល​ជនសង្ស័យ​ជិះ​ម៉ូតូ​តូ បុក​ម៉ូតូ​នារី​រងគ្រោះ ហើយ​ជ្រុល​ទៅបុក រថយន្ត​បន្ថែម ទៀត​នោះ​។​
​មន្ត្រីនគរបាល ខណ្ឌទួលគោក បាន​ប្រាប់ថា ក្រោយពី​ឆក់​ទូរស័ព្ទដៃ បាន​បន្តិច​ជនសង្ស័យ ក៍​ត្រូវបាន​ចាប់ ខ្លួន ខ​ណះ​ជិះ​ដួល​ម៉ូតូ ក្រោយពី​ជិះ គេច​ពី​ជនរងគ្រោះ ។​
​កម្លាំង​នគរបាល ប៉ុស្តិ៍​រដ្ឋបាល​ទឹកល្អក់​ទី​១ ខណ្ឌទួលគោក បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ដែល​គេ​ដឹងថា អតីតមន្ត្រី​អង្គរក្ស ខ​ណះ​ដែល​បុរស​ម្នាក់នេះ ធ្វើ​សកម្មភាព ឆក់យក​ទូរស័ព្ទ ពី​នារី​ជា​សិស្សសាលា​ម្នាក់ នៅពេល​ជិះ​ម៉ូតូ​រត់គេច​បាន​ប្រមាណ​៥០​ម៉ែត្រ ក៍​ត្រូវ​ប្រជាពលរដ្ឋ​ឡោមព័ទ្ធ បន្ទាប់ពី​ជនសង្ស័យ បុក​ជាមួយ​ជនរងគ្រោះ ។​
ជនសង្ស័យ​ម្នាក់នេះ ត្រូវបាន​គេ​ស្គាល់ឈ្មោះ​សេង វី​រះ ភេទ​ប្រុស អាយុ​៣០​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់នៅ​ផ្ទះជួល​ម្តុំ​ស្ថានីយ​ទូរ​ទ​ស្សន្ត​អាស៊ី​អា​គ្នេ​ហ៍ ផ្លូវ​២០០៤ សង្កាត់​ទឹ​ថ្លា ខណ្ឌ​សែន សុខ ។ ចំណែក​នារី​រងគ្រោះ​ត្រូវបាន​គេ​ស្គាល់ឈ្មោះ​អ៊ឹម ជេ​នី ភេទ​ស្រី អាយុ​១៥​ឆ្នាំ មុខរបរ​ជា​សិស្ស ស្នាក់​ប្លុក សំណង់​១២ ផ្លូវ​២៦៥ សង្កាត់​ទឹកល្អក់​ទី​៣ ខណ្ឌទួលគោក បាន​រងរបួស​ធ្ងន់ធ្ង​រ ហើយក៏​ត្រូវបាន​គេ​ជួយសង្គ្រោះ ដោយ​ដឹកបញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​ភ្លាម​ដែរ ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya