ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 អីយ៉ាស្ងាត់ៗ ទើបឡើងមុខតំណែងថ្មី មិនបានមួយឆ្នាំផងលោកគឹម សុខពេជ្រ នាយកដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ខេត្តពោធិ៍សាត់ បានដើរប្រមូលលុយពុករលួយពីបទ ល្មើសព្រៃឈើ យកខ្លួនឯងផងនិងយកទៅ ជូនលោកប៉ាន់មរកត ដែលជាប្រធានមន្ទីរបរិស្ថានខេត្តពោធិ៍សាត់ ជាថ្នូរនឹងការមិនបញ្ជាឱ្យបង្ក្រាបនោះឡើយ បែរជាឲ្យក្រុមបទល្មើសដំណើរការពេញព្រៃទៅវិញ​  ||     មានអាថ៍កំបាំងអី! ភាស៊ីផ្សារស្រុកមេមត់ ខេត្តត្បូងឃ្មុំ មិនយក ដាក់ដេញថ្លៃជាសាធារណៈ​  ||     អាជីវកម្មរណ្តៅដី កំពុងធ្វើឲ្យប៉ះពាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋ ឃុំពាមឯក ស្រុកឯកភ្នំ នៅបាត់ដំបង​  ||     សកម្មភាពនៃបទល្មើសនេសាទ កើតមានយ៉ាងពេញបន្ទុកនៅលើទឹកដីស្រុកជលគីរី នៅកំពង់ឆ្នំាង​  ||     គ្រោះថ្នាក់ចរាចរណ៍ ប្តីស្លាប់ ចោលប្រពន្ធពោះធំ ៧ខែ ប្កការភ្ញាក់ផ្អើល​  ||   

» ព័ត៌មានជាតិ » ឃាត់ខ្លួនជនសង្ស័យម្នាក់ ធ្វើសកម្មភាព យកកូនកាំបិតចុងស្រួច ប្លន់យកម៉ូតូនិងទូរស័ព្ទដៃ ពីយុវតីម្នាក់ នៅភ្នំពេញ

ឃាត់ខ្លួនជនសង្ស័យម្នាក់ ធ្វើសកម្មភាព យកកូនកាំបិតចុងស្រួច ប្លន់យកម៉ូតូនិងទូរស័ព្ទដៃ ពីយុវតីម្នាក់ នៅភ្នំពេញ

ភ្នំពេញ ៖ កាលពីវេលាម៉ោង៩ និង ៣០នាទីព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ ២០១៩ នៅបរិវេណ វិទ្យាល័យ ចាក់អង្រែក្រោម ភូមិព្រែកតាឡុង សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

 

ជនសង្ស័យដែលត្រូវសមត្ថកិច្ចឃាត់ខ្លួនមានឈ្មោះ ឡៅ ម៉េងលាង ភេទប្រុស អាយុ ២៨ឆ្នាំមុខរបរមិនពិតប្រាកដស្នាក់នៅភូមិអូណ្ដូង សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ និងមានទីលំនៅក្នុងសង្កាត់បឹងកក់ ខណ្ឌទួលគោក។

ចំណែកយុវតីរងគ្រោះមានឈ្មោះ គង់ រក្សា អាយុ ១៨ឆ្នាំមុខរបរជាសិស្សស្នាក់នៅ ភូមិព្រែកតាឡុង សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ។

 

នៅមុនពេលកើតហេតុរូបនាងបានជិះម៉ូតូចេញពីផ្ទះសំដៅមកវិទ្យាល័យចាក់អង្រែក្រោម បំណងយកសៀវភៅតាមដានដើម្បីទៅដាក់នៅ ក្រសួងអប់រំយុវជននិងកីឡា ដើម្បីយកអាហារូបករណ៍ ពីព្រោះរូបនាងប្រលងជាប់និតិ ។ ខណៈមកដល់វិទ្យាល័យរូបនាងបានបើកទូរសព្ទមើលឃើញមិត្តភក្កិបានឆាតមកប្រាប់ថា

ថ្ងៃនិងគ្រូមិនបានរៀនទេរូបបានឡើងជិះម៉ូតូបំណងត្រឡប់មកផ្ទះវិញ តែពេលនោះក៏មានជនសង្ស័យម្នាក់បានយកកាំបិតចុងស្រួចមកភ្ជង់ចង្កេះនាង ហើយប្រាប់ឲ្យនាងប្រគល់ទូរសព្ទឱ្យគេនឹងប្រគល់ម៉ូតូឲ្យគេ តែពេលនោះប្រជាពល រដ្ឋបានឃើញស្រែកឆោឡោស្រាប់តែជនសង្ស័យក៏ទម្លាក់កាំបិតនិងទូរសព្ទចោល បំរុងរត់គេចខ្លួនតែត្រូវបានសមត្ថកិច្ចដែលឈរការពារតាមផ្លូវដេញចាប់ឃាត់ខ្លួនភ្លាម

បានតែម្ដង។

 

សមត្ថកិច្ចបានដឹកជនសង្ស័យយកមកសួរនាំនៅប៉ុស្តិ៍រដ្ឋបាលចាក់អង្រែក្រោម នៅចំពោះ មុខសមត្ថកិច្ចជនសង្ស័យបានសារភាពថា ដោយសារតែរូបគេទាល់លុយទើបធ្វើឲ្យគេ ធ្វើសកម្មភាពប្លន់យកទូរស័ព្ទដៃម៉ូតូរបស់យុវតីរងគ្រោះ តែមិនបានសម្រេចត្រូវ សមត្ថកិច្ច និងប្រជាពលរដ្ឋចាប់ឃាត់ខ្លួនបានតែម្តង ។  ជនសង្ស័យត្រូវបានសមត្ថកិច្ចកសាង សំណុំ រឿងបញ្ជួនខ្លួនទៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

 

Copyright © 2010-2020 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya