ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ទីតាំងល្បែងស៊ីសងប្រជល់មាន់បៀអាប៉ោងនិងយូគី មួយកន្លែង កំពុងជ្រកក្នុងកាស៊ីណូ ដែលគ្មានផ្លាកយីហោត្រឹមត្រូវ បើកលេង យ៉ាងអនាធិបតេយ្យ​  ||     ប្រទះឃើញរថយន្តស៊េរីទំនើបម៉ាកហ្វដ ដឹកភ្ញៀវបង្កប់ឈើប្រណីតយ៉ាងគឃ្លើន បន្លំភ្នែកសមត្ថកិច្ច​  ||     ល្បី ក្រុម​រថយន្ត​ដឹកឈើ​ ត្រូវគេ​ស្គាល់​ជា​របស់​មេ​ឈ្មួញ​ម្នាក់​ តែង​រកស៊ី​ឈើ​ល្មើសច្បាប់ ​ប្រចាំ​ស្រុក​ជាំ​ក្សាន្ត​ដែលមាន​រហ័ស​នាម​ថា ​ចែ​មុំ​៣​ខេត្ត​  ||     ល្បី ខាងប្រព្រឹត្តអំពើពុករលួយ ប្រធានសាខាគយខេត្តបាត់ដំបង​ លោក យូ ហេង ?​  ||     តុលាការខេត្តមណ្ឌលគិរី ចេញដីកាឃុំខ្លួនឧត្ដមសេនីយ៍ផ្កាយ២ ម្នាក់ នៅនាយកដ្ឋាននគរបាលការពារព្រំដែនគោក ពាក់ព័ន្ធនឹងបទល្មើសព្រៃឈើ បង្កការភ្ញាក់ផ្អើល​  ||   

» ព័ត៌មានជាតិ » ប្រទះឃើញជនជាតិចិនម្នាក់ ដេកស្លាប់ នៅស្វាយរៀង

ប្រទះឃើញជនជាតិចិនម្នាក់ ដេកស្លាប់ នៅស្វាយរៀង

ខេត្តស្វាយរៀង៖ កាលពី ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៩ ភ្ញាក់ផ្អើលដល់បុគ្គលករាយការណ៏មក សមត្ថកិច្ចមូលដ្ឋាន និងរដ្ឋបាលតំបន់សេដ្ឋកិច្ចពិសេស មេធហាតធេន ចុះមកពិនិត្យសាក សពភ្លាមៗ បន្ទាប់ពីប្រទះឃើញបុរសជាជនជាតិចិនម្នាក់ដេកស្លាប់  នៅក្នុងតំបន់ សេដ្ឋកិច្ចពិសេសមេធហាតធេន ស្ថិតក្នុងភូមិតាពៅ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀងសមត្ថកិច្ចសង្ស័យស្លាប់ខ្យល់គរ ។

 

បុរសខាងលើមានឈ្មោះ លី ជៀនមិន(LI JIANMIN) ជនជាតិចិន អាយុ៤៦ឆ្នាំជនជាតិចិន មុខរបរជាងភ្លើង មានទីលំនៅខេត្តសាងដុង ប្រទេសចិនស្នាក់នៅបណ្ដោះអាសន្ននៅ តំបន់សេដ្ឋកិច្ចពិសេសមេធហាតធេនក្រុងបាវិត។

 

បន្ទាប់ពីទទួលសេចក្ដីរាយការណ៏ថាមានមនុស្សដេកស្លាប់សមត្ថកិច្ចនគរបាលក្រុង

សហការជាមួយប៉ុស្ត៏រដ្ឋបាលបាវិតនគរបាលជំនាញខេត្តនិងគ្រូពេទ្យបានពិនិត្យជាច្រើន

ម៉ោងទើបសន្និដ្ឋានថាពិតជាស្លាប់ដោយខ្យល់គរប្រាកដមែន ខណៈមិនឃើញមាន ស្លាក ស្នាមអ្វីដែលសម្គាល់ជារឿងឃាដកម្មនោះទេ ។ សាកសព ត្រូវបានសមត្ថកិច្ចតម្កល់ទុក នៅមន្ទីរពេទ្យពន្លឺបូព៌ា រង់ចាំសាច់ញាតិទទួលយកទៅធ្វើបុណ្យតាមប្រពៃណី ៕ 

 

Copyright © 2010-2020 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya