ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 អីយ៉ាស្ងាត់ៗ ទើបឡើងមុខតំណែងថ្មី មិនបានមួយឆ្នាំផងលោកគឹម សុខពេជ្រ នាយកដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ខេត្តពោធិ៍សាត់ បានដើរប្រមូលលុយពុករលួយពីបទ ល្មើសព្រៃឈើ យកខ្លួនឯងផងនិងយកទៅ ជូនលោកប៉ាន់មរកត ដែលជាប្រធានមន្ទីរបរិស្ថានខេត្តពោធិ៍សាត់ ជាថ្នូរនឹងការមិនបញ្ជាឱ្យបង្ក្រាបនោះឡើយ បែរជាឲ្យក្រុមបទល្មើសដំណើរការពេញព្រៃទៅវិញ​  ||     មានអាថ៍កំបាំងអី! ភាស៊ីផ្សារស្រុកមេមត់ ខេត្តត្បូងឃ្មុំ មិនយក ដាក់ដេញថ្លៃជាសាធារណៈ​  ||     អាជីវកម្មរណ្តៅដី កំពុងធ្វើឲ្យប៉ះពាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋ ឃុំពាមឯក ស្រុកឯកភ្នំ នៅបាត់ដំបង​  ||     សកម្មភាពនៃបទល្មើសនេសាទ កើតមានយ៉ាងពេញបន្ទុកនៅលើទឹកដីស្រុកជលគីរី នៅកំពង់ឆ្នំាង​  ||     គ្រោះថ្នាក់ចរាចរណ៍ ប្តីស្លាប់ ចោលប្រពន្ធពោះធំ ៧ខែ ប្កការភ្ញាក់ផ្អើល​  ||   

» ព័ត៌មានជាតិ » បុរសម្នាក់ បណ្តាលឲ្យរងរបួសធ្ងន់ ករណីគ្រោះថ្នាក់ចរាចរណ៍ នៅកណ្តាល

បុរសម្នាក់ បណ្តាលឲ្យរងរបួសធ្ងន់ ករណីគ្រោះថ្នាក់ចរាចរណ៍ នៅកណ្តាល

ខេត្កណ្ដាល៖  នៅ ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៩ លើកំណាត់ផ្លូវជាតិលេខ៨ ចន្លោះគីឡូម៉ែត្រ៤៥-៤៦ ស្ថិតក្នុងភូមិកំពង់ចំលង ឃុំកំពង់ចំលង ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ។

មន្រ្ដីនគរបាលចរាចរណ៍ស្រុកខ្សាច់កណ្ដាលបានឲ្យដឹងថា រថយន្ដបង្កម៉ាក HYUNDIA ធុនធំ ប្រភេទរថយន្ដក្រឡុកស៊ីម៉ង់ត៍ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ5A-0355 បើកបរដោយជនមិនស្គាល់អត្តសញ្ញាណ (រត់គេចខ្លួនបាត់ស្រមោល) ។

ចំណែកភាគីខាងរថយន្ដ ប្រភេទដឹកទំនិញមួយគ្រឿងទៀតនោះម៉ាក HYUNDIA ធន់ធំ  ពណ៌ខៀវ ពាក់ស្លាក លេខភ្នំពេញ 3D-9305  បើកបរដោយឈ្មោះ ផាត រិទ្ធី ភេទប្រុស អាយុ២៦ឆ្នាំ នៅភូមិព្រៃស្នៀត  ឃុំព្រៃស្នៀត ស្រុកពារាំង ខេត្តព្រៃវែង  ។ ដោយឡែកជនរងគ្រោះដែលរងរបួសធ្ងន់ឈ្មោះ ម៉ៅ ប៊ុនថន ភេទប្រុស អាយុ៣១ឆ្នាំ មានទីលំនៅភូមិបត់សន្រ្ទា ឃុំកំពង់ពពិល ស្រុកពារាំង ខេត្តព្រៃវែង ជាអ្នកបើកបរម៉ូតូម៉ាក HONDA ធុនសេ25 ពណ៌ ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1HK-8601 ។

 

នៅមុនពេលកើតហេតុ សាក្សីបានឃើញរថយន្ដក្រឡុកស៊ីម៉ង់ត៍មួយគ្រឿង បើកបរតាមបណ្ដោយផ្លូវជាតិលេខ៨ ក្នុងទិសដៅពីជើងទៅត្បូង ដោយល្បឿនលឿន លុះមកដល់ចំណុចកើតហេតុ ក៏បានរេចង្កូតជ្រុលទៅបុកគូថរថយន្ដមួយ គ្រឿងទៀតប្រភេទដឹកទំនិញ ដែលចតលើចិញ្ចើមផ្លូវពេញមួយទំហឹង បណ្ដាលឲ្យរថយន្ដប្រភេទដឹកទំនិញនោះ រុញទៅមុខ ក៏បានបុកម៉ូតូបុរសម្នាក់នៅ លើម៉ូតូដែលឈប់លើចិញ្ចើមផ្លូវ ខណៈកំពុងទិញអីវ៉ាន់ ធ្វើឲ្យបុរសរងគ្រោះជាអ្នកបើកបរម៉ូតូនោះទទួលរងរបួសធ្ងន់តែម្ដង ។

ក្រោយពីមានហេតុការណ៍កើតឡើង ជនរងគ្រោះរងរបួសធ្ងន់ ត្រូវបានរថយន្ដសាមុយដឹក បញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យកាល់ម៉ែត្ររាជធានីភ្នំពេញ ។ ចំណែករថយន្ដទាំង២គ្រឿងនិងម៉ូតូជនរងគ្រោះ ត្រូវបានសមត្ថកិច្ចនគរបាលចរាចរណ៍ ចុះពិនិត្យវាស់វែង រួចកសាងឯកសារយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ដើម្បីចាត់ការតាមនីតិវិធីច្បាប់  ៕

 

Copyright © 2010-2020 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya