ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី! សៀ ម៉ុ​ន ខ្លាំងមែន មិន​ត្រឹម​ទិញ​ព្រៃ​ក្រៅ​តំបន់ទេ មាន​ប្រមូល​​ឈើ​ប្រណីត​រាប់​សិប​តោន​ចូល​​ទៀត​  ||     លោក ទិត្យ អឿន កំពុងតែយកអាជ្ញាប័ណ្ណ ជាអ្នកសារព័ត៌មានទៅកាងបទល្មើស ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹករបស់រដ្ឋ ចែកគ្នាលក់?​  ||     ភ្ញាក់ផ្អើល! ស្រូវពលរដ្ឋកំពុងតែរកច្រកចេញមិនបានផង បែរអាងខ្លួនជាប៉ូលិស មកចាំជំរិតគេទៅវិញ មន្រ្តីថោកអី គ្មានគិតដល់ទុក្ខលំបាកពលរដ្ឋ បែរជាយកតួនាទីមករកស៊ីគាបជំរិតស្រស់ៗ ?​  ||     លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||   

» ព័ត៌មានជាតិ » បទ​លួច​ទូរទស្សន៍​និង​លុយ ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ​

បទ​លួច​ទូរទស្សន៍​និង​លុយ ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ​

ភ្នំពេញ ៖ កាលពី​វេលា​ម៉ោង​១៨ ថ្ងៃទី ២៣ ខែមករា ឆ្នាំ​២០១៤ ពីបទ​លួច​ទូរទស្សន៍ និង​លុយ នៅ​ចំណុច​ក្នុង​ហាង​ភី​ហ្សា  ផ្លូវ​លេខ ១៩៨៦ ភូមិ​ភ្នំពេញ​ថ្មី សង្កាត់​ភ្នំពេញ​ថ្មី សែន​សុខ ។​
ជនសង្ស័យ​ឃាត់ខ្លួន​មានឈ្មោះ លន់ គល់ ភេទ​ប្រុស អាយុ ២០​ឆ្នាំ មុខរបរ សន្តិសុខ ហាង​ទំនើប សុ​ព័រ ផ្លូវ លេខ​១៩៨៦ ភូមិ​ភ្នំពេញ​ថ្មី ។ ចំណែក​ជនរងគ្រោះ មានឈ្មោះ លាង ស៊ីម ភេទ​ប្រុស អាយុ ២៦​ឆ្នាំ មុខរបរ អ្នកគ្រប់គ្រង ហាង ភី​ហ្សា ស្នាក់នៅ​ផ្ទះជួល ភូមិ​ឃុំ​កើត ហេតុ​ខាងលើ ។​
មុនពេល​កើតហេតុ​ថ្ងៃទី​២២ ខែមករា ឆ្នាំ​២០១៤ ពេល​ល្ងាច ជនរងគ្រោះ បាន បិទទ្វា​ហាង​លក់ដូរ របស់ខ្លួន ទៅ​សម្រាក​នៅផ្ទះ ។ លុះ​ព្រឹក​ឡើង ថ្ងៃទី ២៣ ខែមករា ឆ្នាំ​២០១៤ ជន​រង គ្រោះ​បានមក​បើកទ្វារ        ហាង​ហើយ បាន​ទៅ​មើល​ទូរទស្សន៍ ដែល​ដាក់​សម្រាប់ មើល​កា​ម៉េ​រ៉ា ស្រាប់តែ មិនឃើញ ហើយ​មើល​លុយ ក្នុង​ថតតុ ក៏​មិនឃើញ ភ្លាមនោះ​ជនរងគ្រោះ ក៏បាន​ដើរទៅ​មើល​ទ្វារក្រោយ ឃើញ​បើកចំហរ ក៏​ដើរទៅ​សួរ       ក្មេង​ទំនើង ហើយ​ក្មេង​ទំនើង ក៏​សារភាពថា ខ្លួន​បាន​លួច​លុយ និង​ទូរទស្សន៍ ពេលនោះ​ជនរងគ្រោះ​ក៏​នាំ        ខ្លួន យកមក​ប្រគល់ជូន​សមត្ថកិច្ច​តែម្តង ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya