ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 បែកធ្លាយរឿង លោកនាយការិយាល័យប្រឆាំងគ្រឿងញៀន ស្តីទី រត់ការដោះលែងក្រុមជនសង្ស័យ ពាក់ព័ន្ធគ្រឿងញៀន៦នាក់ ជាថ្នូរនិងលុយរាប់ពាន់ដុល្លា​  ||     ឈ្មួញរកស៊ីដឹកទំនិញខុសច្បាប់ ពីប្រទេសថៃ តាមច្រករបៀង នានា ក្នុងខេត្តបន្ទាយមានជ័យ នៅតែមានឥទ្ធិពល ចរាចរណ៍ដដែល​  ||     ឈ្មួញរកស៊ីដឹកទំនិញខុសច្បាប់ តាមច្រករបៀង នៅតែមានឥទ្ធិពល នាំ ជ្រូក ហោះកាត់ ប៉ុស្តិ៍ កុងត្រូល សមត្ថកិច្ច ជំនាញ តាមខ្សែបន្ទាត់ព្រំដែន កម្ពុជា ថៃ ក្នុងភូមិសាស្ត្រ ខេត្តបន្ទាយមានជ័យ បានដដែល​  ||     លោក សែម សាមឿន មេប៉ុស្តិ៍វីរៈ៨៩១ ហៅប៉ុស្តិ៍ក្បាលស្ពាន និង លោក លឹម យូវេង បានឃុបឃិតគ្នា លួចនាំឥវ៉ាន់ខុសច្បាប់ឆ្លងដែនទៅប្រទេសថៃ​  ||     ដីស្នាក់ការប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកលៀប ខណ្ឌជ្រោយចង្វា ត្រូវបានឈ្មួញឃុបឃិតគ្នាលក់បាត់ទៀតហើយ ក្រោមរូមភាពដោះដូរ«យកឆ្នាំងមាសដូរយកឆ្នាំងដី»​  ||   

» ព័ត៌មានជាតិ » គ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តជាមួយនឹងម៉ូតូ បណ្តាលឲ្យស្លាប់ម្នាក់ នៅកំពង់ស្ពឺ

គ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តជាមួយនឹងម៉ូតូ បណ្តាលឲ្យស្លាប់ម្នាក់ នៅកំពង់ស្ពឺ

កំពង់ស្ពឺ:  នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៩ នៅលើផ្លូវជាតិ ៥១(១៧-១៨) ករណីគ្រោះថ្នាក់ចរាចរណ៍រវាង រថយន្តជាមួយនឹងម៉ូតូ ត្រង់ចំណុចមុខវត្តសុខារាម (វត្តថ្មី) ភូមិបាត់ដឹង ឃុំក្សេមក្សាន្ត ស្រុកឧដុង្គ។

ជនបង្កឈ្មោះ ស្រី សឿន ភេទប្រុស អាយុ ២៩ឆ្នាំ រស់នៅភូមិអូរដីស្អិត ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។ ជនរងគ្រោះឈ្មោះ តុប ឡេង ភេទប្រុស អាយុ ៨៧ឆ្នាំ រស់នៅភូមិស្ពានទំលាប់ ឃុំទំនប់ធំ ស្រុកពញាឭ ខេត្តកណ្តាល។

មុនពេលកើតហេតុ មានរថយន្ត ១គ្រឿងម៉ាក HYUNDAI ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 3E-8657 សណ្តោង

សឺមីរ៉ឺម៉ក ពណ៌ក្រហម ពាក់ស្លាកស្លាកលេខ ត្បូងឃ្មុំ 4A-0626 ធ្វើដំណើរពីត្បូងទៅជើងតាមបណ្តោយផ្លូវជាតិលេខ ៥១ លុះមកដល់ចំណុចកើតហេតុ ស្រាប់តែមានម៉ូតូ ១គ្រឿងម៉ាកហុងដា C70 ពណ៌ទឹកប៊ិច គ្មានស្លាកលេខ ជិះចេញពីក្នុងវត្តសុខារាម (វត្តថ្មី) ឆ្លងមកលើផ្លូវជាតិលេខ ៥១ ទិសដៅបញ្ច្រាសគ្នា ត្រូវបានរថយន្ត បើកប៉ះត្រូវចំផ្នែកខាងមុខនៃម៉ូតូ បណ្តាលឲ្យ ទាំងអ្នកបើកបរម៉ូតូ និងម៉ូតូដួលនៅលើផ្លូវថ្នល់ ត្រូវរថយន្តកិនចំពីលើពេញទំហឹង បណ្ដាលឲ្យស្លាប់មនុស្សម្នាក់ភ្លាមៗនៅកន្លែងកើតហេតុ។ សមត្ថកិច្ចចុះដល់ទីតាំងខាងលើធ្វើការវាស់វែង និងឃាត់ខ្លួនតៃកុង រួមទាំងវត្ថុតាងបញ្ជូនទៅអធិការដ្ឋាន ដើម្បីដោះស្រាយតាមច្បាប់៕

 

Copyright © 2010-2020 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya