ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ថេ​ង សុ​ថុល អភិបាលខណ្ឌ​ចំការមន និង​លោក យិន សាន អធិការនគរបាល​ខ​ណ្ឌ​ចំការមន រក្សា​ភាព​ស្ងៀមស្ងាត់ ​ទុក​ឲ្យ​ល្បែងស៊ីសង​ខុសច្បាប់​រាលដាល​ពេញ​ទឹកដី​ខណ្ឌចំការមន?​  ||     លោក អេង ជា​សាន អគ្គនាយក​រដ្ឋ​បាលជ​ល​ផល មិន​ខ្វល់​រឿង​ទប់ស្កាត់​បទល្មើស​នេសាទ ?​  ||     ឯកឧត្តម ឱម យិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ គួរបើកការស៊ើបអង្កេតស្រាវជ្រាវ រក អ្នកដែលពាក់ព័ន្ធ បង្កើតឲ្យមានបទល្មើសនេសាទក្នុងទ្រង់ទ្រាយធំៗ​  ||     បទល្មើសនេសាទដាក់សម្រាស់ រដូវហាមឃាត់ កើតមានព្រោងព្រាត នៅកំពង់ឆ្នាំង​  ||     កេីតមានយ៉ាងព្រោងព្រាតនៅក្នុងអិតដែនឡូត៍លេខ ១០A ស្តីដង្គង ក្នុងស្រុកកំពង់លែង​  ||   

» ព័ត៌មានជាតិ » បើកឡានលឿន​ គេច​ពីម៉ូតូ​ រួចជ្រុល​ធ្លាក់​ទឹក​ប្រឡាយ បណ្តាលឲ្យ​របួសធ្ងន់​២នាក់​ នៅព្រះវិហារ

បើកឡានលឿន​ គេច​ពីម៉ូតូ​ រួចជ្រុល​ធ្លាក់​ទឹក​ប្រឡាយ បណ្តាលឲ្យ​របួសធ្ងន់​២នាក់​ នៅព្រះវិហារ

ព្រះ​វិហារៈ​ ​ហេតុការណ៍​នេះ​បាន​កើតឡើង ​នៅក្នុង​ភូមិ​អានសេះ​ឃុំ​ជាំ​ក្សាន្ត​ស្រុក​ជាំ​ក្សាន្ត​ខេត្តព្រះវិហារ​កាលពី​ ​ថ្ងៃទី​២១​ខែកញ្ញា​ឆ្នាំ​២០១៩​។​

​ ​មុន​កើតហេតុ​មាន​រថយន្ត​មួយគ្រឿង​ បាន​បើកបរ​ក្នុង​ល្បឿន​លឿន​បានគេច​ម៉ូតូ​ក៏​ជ្រុល​ធ្លាក់ទឹក​ប្រឡាយ​បណ្តាលឱ្យមាន​អ្នករងរបួស​ពីរ​នាក់​ ក្រោយពេល​រថយន្ត​នេះ​ត្រឡប់​មកពី​លក់​កង្កែប​វិញ​នៅ​ច្រក​អានសេះ​ស្រុក​ជាំ​ក្សាន្ត​។​​

ឧបទ្ទវហេតុ​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បង្កឡើង​ដោយ​ខ្លួនឯង​។ ​ដោយ​អ្នកបើកបរ​ឈ្មោះ​គ្រុយ​ស្រស់​ភេទ​ប្រុស​អាយុ​២៧​ឆ្នាំ​រងរបួស​ធ្ងន់​និង​កុមារា​ម្នាក់​អាយុ​១៥​ឆ្នាំ​រងរបួស​ធ្ងន់​។​ ​ជនរងគ្រោះ​ត្រូវបាន​សាច់ញាតិ​ត​ដឹក​មក​ស​ង្ក្រោះ​នៅ​មណ្ឌល​សុខភាព​ស្រុក​ជាំ​ក្សាន្ត​ខេត្តព្រះវិហារ​៕

 

Copyright © 2010-2019 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya