ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||     ល្បីមេឈ្មួញឈើ ម្នាក់ឈ្មោះ ហាក់ កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||     លេចឮព័ត៌មាន! មន្ត្រី​យោធា​ និង​ជា​ថៅកែ​ភាស៊ី​ នៅ​រង្វង់​មូល​បឹង​ត្រកួនថា ជំរិត​ទារលុយ​គោយន្ត​ឆ្លងកាត់?​  ||     មេឈ្មួញជើងខ្លាំង ឈ្មោះចែស្រី កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||     រោងសិប្បកម្មធំៗ កន្លែងស្ថិតនៅភូមិមេម៉ងឃុំមេម៉ងស្រុកកែវសីមា សង្ស័យមន្ត្រីជំនាញមើលរំលង​  ||   

» ព័ត៌មានជាតិ » បញ្ជូន​ក្មេងប្រុស អនីតិជន ២​នាក់ ទៅ​តុលាការ បទ រំលោភ​ក្មេងស្រី ​

បញ្ជូន​ក្មេងប្រុស អនីតិជន ២​នាក់ ទៅ​តុលាការ បទ រំលោភ​ក្មេងស្រី ​

បាត់ដំបង ៖ នៅ រសៀល​ថ្ងៃទី​២៤ ខែមករា ឆ្នាំ ២០១៤  តាម​ពាក្យបណ្តឹង​ម្តាយ​ក្មេងរងគ្រោះ កាលពី​ថ្ងៃទី​២២ ខែមករា ឆ្នាំ ២០១៤ ដោយ​ជាប់ចោទ ពីបទ រំលោភ​សេពសន្ថវៈ លើ​អនីតិជន​ដូចគ្នា នៅ​ចំណុច​ភូមិ​ស្ទឹងតូច ឃុំ កំពង់​ល្ពៅ ស្រុក​សំឡូត ខេត្តបាត់ដំបង​។​
​ជនសង្ស័យ​ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​ទាំង ២​នាក់​មាន ទី​១-​ឈ្មោះ ហែម វ៉ាន់​នី ភេទ​ប្រុស អាយុ​១៤​ឆ្នាំ ទី​២- ឈ្មោះ ផាន សុភ​ក្រ អាយុ ១៤​ឆ្នាំ (​ជា​បងប្អូន​ជីទួតមួយ​) រស់នៅ​ភូមិ​កើតហេតុ​ខាងលើ​។ ចំណែក ក្មេងស្រី​មាន​អាយុ ៧​ឆ្នាំ នៅ​ភូមិ​ជាមួយគ្នា​ខាងលើ ។ តាម​ចម្លើយ​ជនសង្ស័យ​ទាំង ២​នាក់ និយាយប្រាប់ អ្នកយកព័ត៌មាន​យើង​ថា នៅវេលា​ម៉ោង ១១​ថ្ងៃទី​២២ ខែមករា ឆ្នាំ ២០១៤ ពួកខ្លួន​បានចេញ​ពី​រៀន​ក៏ បបួលគ្នា​ទៅ​មាត់​អូរ ដើម្បី​រក​ឈើ​ធ្វើ​ដង​ជំ​ពាម​កៅស៊ូ តែ​រក​មិនបាន ហើយ​នាំគ្នា​ចុះ​មុជទឹក​អូរ​លេង រួច​នាំ គ្នា​ទៅផ្ទះ​។ ចំណែក​ម្តាយ​ជនរងគ្រោះ​បាន​និយាយថា កូនស្រី​របស់គាត់​បាន​ទៅ​ងូត​ទឹកអូរ កន្លែងកើតហេតុ ចម្ងាយ​ពី​ផ្ទះ​ប្រហែល ២០០​ម៉ែត្រ ក៏ត្រូវ​ជន​ទាំង ២​នាក់ ចាប់ដៃ ចាប់ជើង​សម្រាត ហើយ​រំលោភ ខណៈ បងប្រុស​ក្មេងរងគ្រោះ​មក​ទាន់ នេះ​បើតាម​សម្តី​ម្តាយ​ក្មេងរងគ្រោះ​បាន​អះអាង​ប្រាប់ ។ តែ​ជនសង្ស័យ​ទាំង ២​នាក់​បាន​ឆ្លើយ​បដិសេធថា ពួកខ្លួន​មិន​ធ្វើតាម​ការចោទប្រកាន់​ដូច្នេះ​ឡើយ ។ ប៉ុន្តែ​ទោះជា​យ៉ាងណា សមត្ថកិច្ច​នគរបាល​ស្រុក បាន​ចាប់បញ្ជូន​ជនសង្ស័យ​ទាំង​២​នាក់ មក​ស្នងការ​ខេត្ត ដើម្បី​បញ្ជូន​បន្តទៅ តុលាការ​នៅ​រសៀល​ថ្ងៃទី ២៤ ខែមករា ឆ្នាំ ២០១៤ នេះ ជា​អ្នកសម្រេច​តាម​នីតិវិធី ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya