ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ថេ​ង សុ​ថុល អភិបាលខណ្ឌ​ចំការមន និង​លោក យិន សាន អធិការនគរបាល​ខ​ណ្ឌ​ចំការមន រក្សា​ភាព​ស្ងៀមស្ងាត់ ​ទុក​ឲ្យ​ល្បែងស៊ីសង​ខុសច្បាប់​រាលដាល​ពេញ​ទឹកដី​ខណ្ឌចំការមន?​  ||     លោក អេង ជា​សាន អគ្គនាយក​រដ្ឋ​បាលជ​ល​ផល មិន​ខ្វល់​រឿង​ទប់ស្កាត់​បទល្មើស​នេសាទ ?​  ||     ឯកឧត្តម ឱម យិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ គួរបើកការស៊ើបអង្កេតស្រាវជ្រាវ រក អ្នកដែលពាក់ព័ន្ធ បង្កើតឲ្យមានបទល្មើសនេសាទក្នុងទ្រង់ទ្រាយធំៗ​  ||     បទល្មើសនេសាទដាក់សម្រាស់ រដូវហាមឃាត់ កើតមានព្រោងព្រាត នៅកំពង់ឆ្នាំង​  ||     កេីតមានយ៉ាងព្រោងព្រាតនៅក្នុងអិតដែនឡូត៍លេខ ១០A ស្តីដង្គង ក្នុងស្រុកកំពង់លែង​  ||   

» ព័ត៌មានជាតិ » ឡានបុកឡាន បណ្ដាលឲ្យមនុស្សរងរបួសធ្ងន់ស្រាលច្រើននាក់ នៅកណ្ដាល

ឡានបុកឡាន បណ្ដាលឲ្យមនុស្សរងរបួសធ្ងន់ស្រាលច្រើននាក់ នៅកណ្ដាល

កណ្ដាល:  នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៩ ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងរថយន្ត​ ស្ថិតតាមបណ្ដោយ ផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្រលេខ២៧-២៨ ត្រង់ចំណុច ភូមិខ្សុំ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល។

មុនពេលកើតហេតុមានរថយន្តមួយគ្រឿងម៉ាក ហ៊ីយ៉ាន់ដាយ ប្រភេទដឹកទំនិញធុនធំ ពណ៌ខៀវ ពាក់ស្លាក់លេខ ស្វាយរៀង 3A-0909 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ ធ្វើដំណើរពីអ្នកលឿងទៅភ្នំពេញ លុះមកដល់ចំណុចខាងលើបាន គេចរថយន្ត១គ្រឿងទៀត មិនស្គាល់ម៉ាក ក៏រេចង្កូតបុករថយន្តសាំយ៉ុង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AC-4140 មិនស្គាល់អត្តសញ្ញាណរបួសធ្ងន់ មានអ្នករួមដំណើរចំនួយ ៦នាក់រងរបួសស្រាលធ្ងន់។

សមត្ថកិច្ច ចុះវាស់វែងយកវត្ថុតាងទៅរក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ ចំណែកអ្នករងរបួសធ្ងន់ស្រាល ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ។

ហេតុការណ៍នេះ បណ្ដាលឲ្យមនុស្សធ្ងន់ ៣នាក់ ស្រីម្នាក់ និងរបួសស្រាល ៣នាក់ ប្រុសម្នាក់។

ករណីនេះដោយសារអ្នកបើកបររថយន្តម៉ាក់ ហ៊ីយ៉ាន់ដាយធ្វេសប្រហែសខ្ជីខ្ជាមិនប្រុងប្រយ័ត្ន និងមិនមើលស្ថានភាពផ្លូវខាងមុខ៕

 

Copyright © 2010-2019 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya