ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ថេ​ង សុ​ថុល អភិបាលខណ្ឌ​ចំការមន និង​លោក យិន សាន អធិការនគរបាល​ខ​ណ្ឌ​ចំការមន រក្សា​ភាព​ស្ងៀមស្ងាត់ ​ទុក​ឲ្យ​ល្បែងស៊ីសង​ខុសច្បាប់​រាលដាល​ពេញ​ទឹកដី​ខណ្ឌចំការមន?​  ||     លោក អេង ជា​សាន អគ្គនាយក​រដ្ឋ​បាលជ​ល​ផល មិន​ខ្វល់​រឿង​ទប់ស្កាត់​បទល្មើស​នេសាទ ?​  ||     ឯកឧត្តម ឱម យិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ គួរបើកការស៊ើបអង្កេតស្រាវជ្រាវ រក អ្នកដែលពាក់ព័ន្ធ បង្កើតឲ្យមានបទល្មើសនេសាទក្នុងទ្រង់ទ្រាយធំៗ​  ||     បទល្មើសនេសាទដាក់សម្រាស់ រដូវហាមឃាត់ កើតមានព្រោងព្រាត នៅកំពង់ឆ្នាំង​  ||     កេីតមានយ៉ាងព្រោងព្រាតនៅក្នុងអិតដែនឡូត៍លេខ ១០A ស្តីដង្គង ក្នុងស្រុកកំពង់លែង​  ||   

» ព័ត៌មានជាតិ » ឡានដឹកទំនិញ កៀរឡានរបស់លោកឧកញ៉ា តម្លៃខ្ទង់លានដុល្លារ នៅភ្នំពេញ

ឡានដឹកទំនិញ កៀរឡានរបស់លោកឧកញ៉ា តម្លៃខ្ទង់លានដុល្លារ នៅភ្នំពេញ

ភ្នំពេញ:   ត្រង់ចំណុចគល់ស្ពានជ្រោយចង្វារ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តក្រុង បើកកៀររថយន្តស៊េរីទំនើប១គ្រឿង បណ្ដាលឲ្យរងការខូចខាត នៅរសៀលថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៩ ។

នៅមុនពេលកើតហេតុគេឃើញរថយន្តទាំងពីរគ្រឿង ធ្វើដំណើរតាមបណ្តាយផ្លូវព្រះមុនីវង្ស មកដល់ចំណុច រង្វង់មូលជ្រោយចង្វារ ស្រាប់តែរថយន្តបង្ក បានបើកកៀររថយន្តស៊េរីទំនើប បណ្ដាលឲ្យរងការខូចខាត។

រថយន្តបង្កនេះ ជាប្រភេទរថយន្តក្រុងដឹកទំនិញ មានរហ័សនាម «តោខៀវ» ចំណែករថយន្តរង គ្រោះម៉ាក mclaren ពាក់ស្លាកលេខ ភ្នំពេញ 2AW-0720 តម្លៃខ្ទង់លានដុល្លារ ត្រូវបាន គេអះអាងថា ជារបស់លោកឧកញ៉ាម្នាក់។  ករណីនេះ គេសង្កេតឃើញមន្ត្រីចរាចរណ៍ ក្រុងភ្នំពេញ ចុះមកយ៉ាងញាប់ដៃញាប់ជើង ហើយក៏ធ្វើការវាស់វែង និងយករថយន្តទាំង ពីរគ្រឿង ទៅរក្សាទុកដើម្បីធ្វើការដោះស្រាយតាមនិតីវិធីច្បាប់៕

 

Copyright © 2010-2019 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya