ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 បែកធ្លាយរឿង លោកនាយការិយាល័យប្រឆាំងគ្រឿងញៀន ស្តីទី រត់ការដោះលែងក្រុមជនសង្ស័យ ពាក់ព័ន្ធគ្រឿងញៀន៦នាក់ ជាថ្នូរនិងលុយរាប់ពាន់ដុល្លា​  ||     ឈ្មួញរកស៊ីដឹកទំនិញខុសច្បាប់ ពីប្រទេសថៃ តាមច្រករបៀង នានា ក្នុងខេត្តបន្ទាយមានជ័យ នៅតែមានឥទ្ធិពល ចរាចរណ៍ដដែល​  ||     ឈ្មួញរកស៊ីដឹកទំនិញខុសច្បាប់ តាមច្រករបៀង នៅតែមានឥទ្ធិពល នាំ ជ្រូក ហោះកាត់ ប៉ុស្តិ៍ កុងត្រូល សមត្ថកិច្ច ជំនាញ តាមខ្សែបន្ទាត់ព្រំដែន កម្ពុជា ថៃ ក្នុងភូមិសាស្ត្រ ខេត្តបន្ទាយមានជ័យ បានដដែល​  ||     លោក សែម សាមឿន មេប៉ុស្តិ៍វីរៈ៨៩១ ហៅប៉ុស្តិ៍ក្បាលស្ពាន និង លោក លឹម យូវេង បានឃុបឃិតគ្នា លួចនាំឥវ៉ាន់ខុសច្បាប់ឆ្លងដែនទៅប្រទេសថៃ​  ||     ដីស្នាក់ការប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកលៀប ខណ្ឌជ្រោយចង្វា ត្រូវបានឈ្មួញឃុបឃិតគ្នាលក់បាត់ទៀតហើយ ក្រោមរូមភាពដោះដូរ«យកឆ្នាំងមាសដូរយកឆ្នាំងដី»​  ||   

» ព័ត៌មានជាតិ » រូបសំណាកតារាចម្រៀងស្រី ឈ្មោះ ខេមរៈ សិរីពៅ ត្រូវបានបង្ហាញឡើង

រូបសំណាកតារាចម្រៀងស្រី ឈ្មោះ ខេមរៈ សិរីពៅ ត្រូវបានបង្ហាញឡើង

(ភ្នំពេញ)៖  យោងតាមរយៈ គណនីហ្វេសប៊ុក របស់តារាចម្រៀង លោក ខេមរៈ សិរីមន្ត បានឲ្យដឹងថា «រូបសំណាក ខេមរៈ ស្រីពៅ ប្អូនស្រីសំណប់ចិត្តខ្ញុំ នឹងប៉ាម៉ែ រួមទាំងបង ប្អូនទាំងអស់គ្នា ពេលនេះរួចរាល់ហើយ ថ្វីត្បិតប្អូនស្រីខ្ញុំ មិននៅតែកេរ្តិ៍ឈ្មោះ កិត្តិយស ក្តីស្រលាញ់ ពីបងនឹងប៉ាម៉ែបងប្អូនយើងរួមទាំងបងប្អូនពូមីង ដែលគាត់ស្រលាញ់គាំទ្រ ប្អូនស្រី គឺនៅឋិតថេរជារៀងរហូត សូមប្អូនបានទៅដល់ឋានសួគ៌»។

 

ជាការពិត រូបសំណាកតារាចម្រៀងស្រីល្បីឈ្មោះ ខេមរៈ សិរីពៅ ត្រូវបានបង្ហាញឡើង ទោះបីជានាង បានស្លាប់បាត់បង់ជីវិតទៅហើយក្ដី ប៉ុន្តែក្រុមគ្រួសារ និងតារាចម្រៀង ខេមរៈ សិរីមន្ត បានឲ្យវិចិត្រករ កសាងជារូបសំណាករបស់នាងឡើង ដើម្បីថែរក្សាទុក និងបានបង្ហាញដល់សាធារណៈជន ឲ្យបានដឹង។ ក្នុងនោះផងដែរ ក៏មានមតិមហាជនខ្លះ បានលើកឡើងថា មិនដូច និងខ្លះទៀតថាដូចរូបពិត។

 

បន្ទាប់ពីលោក ខេមរៈ សិរីមន្ត បានបង្ហាញឲ្យសាធារណៈជន បានឃើញពីរូបសំណាក ប្អូនស្រីដែលត្រូវបានវិចិត្រករ ស្ថាបនាឡើងនោះរួចហើយ ស្រាប់តែមានមតិមហាជនមួយចំនួន លើកឡើងថា មិនសូវដូចជារូបរាងពិតប៉ុន្មានឡើយ ប៉ុន្តែក៏មានមតិភាគច្រើន ក៏បានពោលថា ពិតជាស្រស់ស្អាតនិងដូចរូបពិត របស់តារាចម្រៀង ខេមរៈ សិរីពៅ។

 

ទស្សនិកជន អ្នកគាំទ្របានកោតសរសើរ នូវក្ដីស្រលាញ់របស់ តារាចម្រៀងខេមរៈ​ សិរីមន្ត និងក្រុមគ្រួសារ ទោះបីជាកញ្ញា ខេមរៈ សិរីពៅ បានស្លាប់បាត់បង់ជីវិតទៅហើយក្ដី ប៉ុន្តែនៅតែចងចាំពីសមាជិកម្នាក់ ដែលតែងតែផ្ដល់នូវក្ដីស្រលាញ់អស់ពីបេះដូង ថែមទាំង កសាងទុកជានិមិត្តរូប សម្រាប់ក្រុមគ្រួសារទាំងមូល ទោះបីជារូបពិតបានឃ្លាតឆ្ងាយ ពីក្រុមគ្រួសារទៅហើយក្ដី តែការចងចាំ និងក្ដីស្រលាញ់នៅតែដិតជាប់នៅក្នុង អារម្មណ៍របស់ក្រុមគ្រួសារ។

 

ពិតជាគួរឲ្យកោតសរសើរ ដល់ក្រុមគ្រួសាររបស់តារាចម្រៀង លោក ខេមរៈ​ សិរីមន្ត បាន កសាងរូបសំណាកប្អូនស្រី គឺកញ្ញា ខេមរៈ សិរីពៅ ទុកជានិមិត្តរូប ខណៈដែលតារា ចម្រៀង ផ្សេងទៀត ដែលមានកេរ្តិ៍ឈ្មោះក្នុងប្រទេសកម្ពុជា ដែលបានស្លាប់បាត់បង់ទៅជីវិតទៅ នៅមិនទាន់មានអ្នកណាកសាងរូបសំណាកទុក ជានិមិត្តរូប ដើម្បីជាការគោរពបូជា និងជាកេរ្តិ៍ដំណែលសម្រាប់ឲ្យបងប្អូនជំនាន់ក្រោយបានស្គាល់ នូវអតីតតារាចម្រៀងល្បីៗ ក្នុងប្រទេសកម្ពុជា។  បើគិតមកទល់ពេលនេះ តារាចម្រៀងកញ្ញា ខេមរៈ ស្រីពៅ បាន ទទួលមរណភាពរយៈពេលជិតមួយឆ្នាំហើយ ពោលគឺនាងបានទទួលមរណភាព នៅថ្ងៃទី ២៥ ខែមករា ឆ្នាំ២០១៨ នៅមន្ទីរពេទ្យប្រទេសឥណ្ឌា ដោយសារជំងឺសួត និងក្រលៀនធ្ងន់ធ្ងរ៕

 

Copyright © 2010-2020 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya