ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ថេ​ង សុ​ថុល អភិបាលខណ្ឌ​ចំការមន និង​លោក យិន សាន អធិការនគរបាល​ខ​ណ្ឌ​ចំការមន រក្សា​ភាព​ស្ងៀមស្ងាត់ ​ទុក​ឲ្យ​ល្បែងស៊ីសង​ខុសច្បាប់​រាលដាល​ពេញ​ទឹកដី​ខណ្ឌចំការមន?​  ||     លោក អេង ជា​សាន អគ្គនាយក​រដ្ឋ​បាលជ​ល​ផល មិន​ខ្វល់​រឿង​ទប់ស្កាត់​បទល្មើស​នេសាទ ?​  ||     ឯកឧត្តម ឱម យិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ គួរបើកការស៊ើបអង្កេតស្រាវជ្រាវ រក អ្នកដែលពាក់ព័ន្ធ បង្កើតឲ្យមានបទល្មើសនេសាទក្នុងទ្រង់ទ្រាយធំៗ​  ||     បទល្មើសនេសាទដាក់សម្រាស់ រដូវហាមឃាត់ កើតមានព្រោងព្រាត នៅកំពង់ឆ្នាំង​  ||     កេីតមានយ៉ាងព្រោងព្រាតនៅក្នុងអិតដែនឡូត៍លេខ ១០A ស្តីដង្គង ក្នុងស្រុកកំពង់លែង​  ||   

» ព័ត៌មានជាតិ » បុរសម្នាក់ ធ្វើអត្តឃាតចង.ក សម្លាប់ខ្លួនក្នុងផ្ទះ នៅកណ្តាល

បុរសម្នាក់ ធ្វើអត្តឃាតចង.ក សម្លាប់ខ្លួនក្នុងផ្ទះ នៅកណ្តាល

កណ្ដាល: នៅថ្ងៃ‌ទី២១ ខែកញ្ញា ឆ្នាំ២០១៩  ករណីបុរសម្នាក់ ធ្វើអត្តឃាតចង.ក សម្លាប់ខ្លួនក្នុងផ្ទះ ស្ថិតភូមិត្រពាំងកក់ ឃុំសំរោងលើ ស្រុកអង្គស្នួល ខេត្តកណ្តាល ។

ជនរងគ្រោះ‌ឈ្មោះ ជុំ ហេង ភេទប្រុស អាយុ ២៩ឆ្នាំ សញ្ជាតិខ្មែរ មុខរបរកសិករ រស់នៅភូមិ/ឃុំកើតហេតុ បន្សល់ទុកប្រពន្ធ និងកូនប្រុស២នាក់ ។

វត្ថុតាងដកហូត៖ ក្រមា ១ ។

កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ ២០១៩វេលាម៉ោង២០ និង២៥នាទី គាត់ និងជនរងគ្រោះ បាននាំគ្នាចូលដេកក្នុងផ្ទះជាមួយគ្នា លើគ្រែតែមួយ លុះដល់ម៉ោង៣ និង៣៥នាទីទៀបភ្លឺ ស្រាប់តែបាត់ជនរងគ្រោះ ស្រែកហៅមិនឆ្លើយ ទើបគាត់ក៏ដើររករហូតដល់ផ្ទះជនរងគ្រោះ បានឃើញស្បែកជើងនៅក្រោមកាំជណ្តើរ គាត់បានឡើងទៅរុញទ្វាមើល ឃើញស្ទើរភាំងស្មារតី កូនប្រុសជាទីស្រទ្បាញ់ ចង.កសម្លាប់ខ្លួនជាមួយនឹងក្រមា ស្លាប់បាត់ទៅហើយ។

មន្ត្រីជំនាញ បានធ្វើកោសល្យវិច័យសព ពុំឃើញមានស្លាកស្នាមអី្វគួរកត់សម្គាល់ សន្និដ្ឋានថា ជនរងគ្រោះពិតជាស្លាប់ដោយសារធ្វើអត្តឃាតខ្លួនឯងប្រាកដមែន រួចក៏ប្រគល់សពជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

 

Copyright © 2010-2019 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya