ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ថេ​ង សុ​ថុល អភិបាលខណ្ឌ​ចំការមន និង​លោក យិន សាន អធិការនគរបាល​ខ​ណ្ឌ​ចំការមន រក្សា​ភាព​ស្ងៀមស្ងាត់ ​ទុក​ឲ្យ​ល្បែងស៊ីសង​ខុសច្បាប់​រាលដាល​ពេញ​ទឹកដី​ខណ្ឌចំការមន?​  ||     លោក អេង ជា​សាន អគ្គនាយក​រដ្ឋ​បាលជ​ល​ផល មិន​ខ្វល់​រឿង​ទប់ស្កាត់​បទល្មើស​នេសាទ ?​  ||     ឯកឧត្តម ឱម យិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ គួរបើកការស៊ើបអង្កេតស្រាវជ្រាវ រក អ្នកដែលពាក់ព័ន្ធ បង្កើតឲ្យមានបទល្មើសនេសាទក្នុងទ្រង់ទ្រាយធំៗ​  ||     បទល្មើសនេសាទដាក់សម្រាស់ រដូវហាមឃាត់ កើតមានព្រោងព្រាត នៅកំពង់ឆ្នាំង​  ||     កេីតមានយ៉ាងព្រោងព្រាតនៅក្នុងអិតដែនឡូត៍លេខ ១០A ស្តីដង្គង ក្នុងស្រុកកំពង់លែង​  ||   

» ព័ត៌មានជាតិ » ឃាត់ខ្លួនយុវជន ៥នាក់ ខណៈ​កំពុងសម្ងំ​ជក់​គ្រឿងញៀន នៅស្វាយរៀង

ឃាត់ខ្លួនយុវជន ៥នាក់ ខណៈ​កំពុងសម្ងំ​ជក់​គ្រឿងញៀន នៅស្វាយរៀង

ស្វាយរៀងៈ  នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៩ យុវជន៥នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ខណៈនាំគ្នាសម្ងំ​ពួនប្រើប្រាស់គ្រឿនញៀន នៅចំណុចកែងភូមិក្រូច ស្ថិតនៅ ភូមិក្រូច ឃុំជ្រុងពពេល ស្រុករំដួល ខេត្តស្វាយរៀង ។

ករណីប្រើប្រាស់គ្រឿងនៅចំណុចខាងលើនោះ អធិការនគរបាលស្រុក បានចាត់តាំងកម្លាំង​ជំនាញ សហការជាមួយកម្លាំងប៉ុស្តិ៍ជ្រុងពពេល ធ្វើការឃាត់ខ្លួនឈ្មោះបានមនុស្ស៣នាក់។

១- ឈ្មោះ មុំ ចាន់មករា ភេទ ប្រុស អាយុ១៧ឆ្នាំ រស់នៅ ភូមិដូង ឃុំដូង ស្រុករមាសហែក។ ២- ឈ្មោះ រិន រតនៈ ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិចន្រ្តី ឃុំចន្រ្តី ស្រុករមាសហែក។ ៣-ឈ្មោះ សែ សម្បត្តិ ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិក្រូច ឃុំជ្រុងពពេល ស្រុករំដួល។

ជនសង្ស័យទាំងបីនាក់ បានសារភាពថា ខ្លួន​ពិតជាបានប្រើប្រាស់គ្រឿងញៀនពិតប្រាកដមែន និងមានបក្ខពួកខ្លួនពីរនាក់ទៀត។

លុះដល់ព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៩ កម្លាំងជំនាញបានស្រាវជ្រាវបានចំនួន២នាក់ ទៀត មកសួរនាំ ១ ឈ្មោះ ប៉ែន ស៊ីណា ភេទប្រុស អាយុ១៦ឆ្នាំ រស់នៅភូមិក្រូច ឃុំ ជ្រុងពពេល ស្រុករំដួល។ ២ឈ្មោះ ទឹម រិទ្ធីហៅបុណ្យ ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅភូមិ ព្រះអង្គកែវ ឃុំជ្រុងពពេល ស្រុករំដួល។

តាមចម្លើយសារភាព ឈ្មោះ ទឹម រិទ្ធីហៅបុណ្យសារភាពថា ខ្លួនបានទៅទិញថ្នាំពី មនុស្សម្នាក់មិនស្គាល់ឈ្មោនៅក្រុងបាវិតចំនួនមួយកញ្ចប់តម្លៃ30$ យកមករំលែកលក់ អោយអ្នកជក់នៅព្រំប្រទល់ស្រុករមាសហែកនិស្រុរំដួល។ រីឯឈ្មោះ សែ សម្បត្តិហៅឌឹម បានសារភាពខ្លួនបានទៅទិញថ្នាំ និងប្រើប្រាស់ថ្នាំជាមួយ ឈ្មោះទឹម រិទ្ធីហៅបុណ្យ២ដង និងឡើងទៅទិញថ្នាំពីគេនៅក្រុងបាវិត។

ក្នុងការឃាត់ខ្លួននេះ សមត្ថកិច្ចដកហូតបានរួមមាន៖ ម៉ូតូ២គ្រឿង ១ម៉ាក dream សេរីឆ្នាំ 2019   ពណ៌ខ្មៅ ស្លាកលេខ ស្វាយរៀង1M 3625 ៣ម៉ាក Nex ពណ៌ស ពាក់ស្លាកលេខ ស្វាយរៀង 1K 7048 ទូរស័ព្ទ៤គ្រឿង និងម្សៅក្រាមពណ៌ស សង្ស័យសារធាតុញៀនមួយចំនួន។  ជនសង្ស័យ ត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុករំដួល ដើម្បីកសាងសំណុំរឿងចាត់ការតាមនិតិវិធី៕

 

Copyright © 2010-2019 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya