ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 រឿងអាស្រូវ​ពុករលួយ​ ​របស់លោក យូ ហេង មេ​គយ​ខេត្តបាត់ដំបង ​ជា​បន្តបន្ទាប់?​  ||     លោក ឈុន សុភមង្គល ប្រធាន​សាខាគយ​ខេត្តឧត្ដរមានជ័យ ល្បីល្បាញ​កាន់តែខ្លាំង​​  ||     លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្ម និង លោក លី ឡា នាយខណ្ឌរដ្ឋបាលជលផល កំពុងបណ្តោយ បទល្មើសនេសាទកើតមានគ្រប់រូបភាព នៅលើទឹកដីស្រុកកំពង់លែង​  ||     លោក ខន សុខុន ជាអ្នកបើកភ្លើងខៀវឲ្យបទល្មើសព្រៃឈើ ចេញចូលដោយសេរី មិនដែលបង្ក្រាបបាន ក្នុងស្រុកឧរ៉ាល់?​  ||     លេចព័ត៌មានរឿងអាស្រូវ ​ លោក ឈូ ប៊ុន​រឿង ប្រធាន​មន្ទីរអប់រំ​ខេត្ត និង​បក្ខពួក នៅ​បន្ទាយមានជ័យ ?​  ||   

» ព័ត៌មានជាតិ » បុរសម្នាក់ធ្វើអត្តឃាតចង.ក សម្លាប់ខ្លួនបង្កការភ្ញាក់ផ្អើល ព្រោះខឹងម្តាយលក់ដីមិនចែកចំណែកឲ្យ នៅសៀមរាប

បុរសម្នាក់ធ្វើអត្តឃាតចង.ក សម្លាប់ខ្លួនបង្កការភ្ញាក់ផ្អើល ព្រោះខឹងម្តាយលក់ដីមិនចែកចំណែកឲ្យ នៅសៀមរាប

សៀមរាប:  កាលពី ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៩ ត្រង់ចំនុចភូមិសសរស្តម្ភ ឃុំសសរស្តម្ភ ស្រុកពួក ខេត្តសៀមរាប។ សាកសពជនរងគ្រោះមានឈ្មោះ ផាន់ ជ្រក់ ភេទប្រុស អាយុ៤៥ឆ្នាំ រស់នៅភូមិឃុំកើតហេតុ មុខរបរកសិករ ។
កម្លាំងសមត្ថកិច្ចបានចុ:ដល់កន្លែងកើតហេតុ ធ្វើការពិនិត្យលើសាកសព បានចង.ក.និងខ្សែអង្រឹងពណ៌ខៀវ ប្រវែង៣ម៉ែត្រ ភ្ជាប់និងមែកដើមក្រសាំង កម្ពស់៤,២០ម៉ែត្រ ក្រោយផ្ទ:របស់គាត់ផ្នែកត្បូងចម្ងាយ១៣០ម៉ែត្រ ។
សាកសពមានស្លាកស្នាមមានស្នាមជាំ.ក.ផ្នែកខាងមុខ ចេញទឹកកាម ក្រៅពីនោ:ពុំមានស្លាកស្នាមអ្វីពាក់ព័ន្ធនិងបទល្មើសព្រហ្មទណ្ឌទេ ។
តាមការអះអាងរបស់ឈ្មោ: ស៊ត់ សប (ប្រពន្ធរបស់សាកសព) បានឱ្យដឹងថា ប្តីគាត់(ផាន់ ជ្រក់)មិនធ្លាប់មានទំនាស់ក្នុងគ្រួសារទេ តែកន្លងមកគេធ្លាប់និយាយរំលើកអន់ចិត្តនិងម្តាយបង្កើតលក់ដីបាន មិនចែកចំណែកខ្លះឲ្យខ្លួន ។ នៅយប់មិញនេ: គេដេកជុំគ្រួសារធម្មតា លុ:ព្រឹកថ្ងៃឡើង(១៨ ០៩ ២០១៩)វេលាម៉ោង៥ និង៣០នាទី ក៏ឃើញគេចង.ក.ស្លាប់តែម្តង ។ ករណីខាងលើនេះ មិនមានពាក់ព័ន្ធនិងបទល្មើសព្រហ្មទណ្ឌឡើយ៕

Copyright © 2010-2019 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya