ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 រឿងអាស្រូវ​ពុករលួយ​ ​របស់លោក យូ ហេង មេ​គយ​ខេត្តបាត់ដំបង ​ជា​បន្តបន្ទាប់?​  ||     លោក ឈុន សុភមង្គល ប្រធាន​សាខាគយ​ខេត្តឧត្ដរមានជ័យ ល្បីល្បាញ​កាន់តែខ្លាំង​​  ||     លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្ម និង លោក លី ឡា នាយខណ្ឌរដ្ឋបាលជលផល កំពុងបណ្តោយ បទល្មើសនេសាទកើតមានគ្រប់រូបភាព នៅលើទឹកដីស្រុកកំពង់លែង​  ||     លោក ខន សុខុន ជាអ្នកបើកភ្លើងខៀវឲ្យបទល្មើសព្រៃឈើ ចេញចូលដោយសេរី មិនដែលបង្ក្រាបបាន ក្នុងស្រុកឧរ៉ាល់?​  ||     លេចព័ត៌មានរឿងអាស្រូវ ​ លោក ឈូ ប៊ុន​រឿង ប្រធាន​មន្ទីរអប់រំ​ខេត្ត និង​បក្ខពួក នៅ​បន្ទាយមានជ័យ ?​  ||   

» ព័ត៌មានជាតិ » បុរសម្នាក់ យកកាំបិត ចាក់យុវតីម្នាក់ បណ្តាលឲ្យរងរបួសធ្ងន់ ស្រុកមោងឬស្សី នៅបាត់ដំបង

បុរសម្នាក់ យកកាំបិត ចាក់យុវតីម្នាក់ បណ្តាលឲ្យរងរបួសធ្ងន់ ស្រុកមោងឬស្សី នៅបាត់ដំបង

បាត់ដំបង:  នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៩ នៅចំណុចក្រុមទី7 ភូមិឬស្សី 2 ឃុំមោង ស្រុកមោងឬស្សី ខេត្តបាត់ដំបង កម្លាំងនៃអធិការដ្ឋាននគរបាលស្រុកមោងឬស្សី បានចុះប្រតិបត្តិការបង្ក្រាបករណី ហិង្សាដោយចេតនាមានស្ថាន

ទម្ងន់ទោស ( ចាក់ដោយកាំបិតបន្ទោះ ) មួយករណី។
ក្នុងកិច្ចប្រត្តិបត្តិការនេះសម្ថកិច្ចឃាត់ខ្លួនបានជនសង្ស័យម្នាក់ មានឈ្មោះ ឆុន ឃ្លី ភេទប្រុស អាយុ 24ឆ្នាំ មានទីលំនៅ ភូមិឬស្សី 2 ឃុំមោង ស្រុកមោងឬស្សីខេត្តបាត់ដំបង។
ចំណែកជនរងគ្រោះម្នាក់មាន ឈ្មោះ ខ្នី សោភា ភេទស្រី អាយុ 15 ឆ្នាំមានទីលំនៅភូមិឬស្សី 2 ឃុំមោង ស្រុកមោងឬស្សីខេត្តបាត់ដំបង ( ត្រូវជាបងប្អូនជីដូនមួយ )
បណ្ដាលឲ្យរងរបួសមុតខាងក្រោយខ្នងក្រោមស្លាបប្រជៀវខាងឆ្វេងប្រវែង 3 សង់ទីម៉ែត្រ
វត្ថុតាងចាប់យករួមមាន ៖កាំបិតបន្ទោះចំនួន 1
ការិយាល័យជំនាញកំពុងតែធ្វើការកសាងសំណុំរឿង ដើម្បីបញ្ជូនទៅតុលាការដើម្បីចាត់ការតាមនីតិវិធី៕

Copyright © 2010-2019 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya