ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 បែកធ្លាយរឿង លោកនាយការិយាល័យប្រឆាំងគ្រឿងញៀន ស្តីទី រត់ការដោះលែងក្រុមជនសង្ស័យ ពាក់ព័ន្ធគ្រឿងញៀន៦នាក់ ជាថ្នូរនិងលុយរាប់ពាន់ដុល្លា​  ||     ឈ្មួញរកស៊ីដឹកទំនិញខុសច្បាប់ ពីប្រទេសថៃ តាមច្រករបៀង នានា ក្នុងខេត្តបន្ទាយមានជ័យ នៅតែមានឥទ្ធិពល ចរាចរណ៍ដដែល​  ||     ឈ្មួញរកស៊ីដឹកទំនិញខុសច្បាប់ តាមច្រករបៀង នៅតែមានឥទ្ធិពល នាំ ជ្រូក ហោះកាត់ ប៉ុស្តិ៍ កុងត្រូល សមត្ថកិច្ច ជំនាញ តាមខ្សែបន្ទាត់ព្រំដែន កម្ពុជា ថៃ ក្នុងភូមិសាស្ត្រ ខេត្តបន្ទាយមានជ័យ បានដដែល​  ||     លោក សែម សាមឿន មេប៉ុស្តិ៍វីរៈ៨៩១ ហៅប៉ុស្តិ៍ក្បាលស្ពាន និង លោក លឹម យូវេង បានឃុបឃិតគ្នា លួចនាំឥវ៉ាន់ខុសច្បាប់ឆ្លងដែនទៅប្រទេសថៃ​  ||     ដីស្នាក់ការប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកលៀប ខណ្ឌជ្រោយចង្វា ត្រូវបានឈ្មួញឃុបឃិតគ្នាលក់បាត់ទៀតហើយ ក្រោមរូមភាពដោះដូរ«យកឆ្នាំងមាសដូរយកឆ្នាំងដី»​  ||   

» ព័ត៌មានជាតិ » ឃាត់ខ្លួនបុរសម្នាក់ ពីបទលួច ម៉ូតូនិងទូរស័ព្ទ នៅបន្ទាយមានជ័យ

ឃាត់ខ្លួនបុរសម្នាក់ ពីបទលួច ម៉ូតូនិងទូរស័ព្ទ នៅបន្ទាយមានជ័យ

បន្ទាយមានជ័យ:  នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៩ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយ លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង ចុះបង្ក្រាបបានករណី លួច (ម៉ូតូនិងទូរស័ព្ទ) និងប្រើប្រាស់នូវសារធាតុញៀនដោយខុសច្បាប់ ។

យោងពាក្យបណ្តឹងរបស់ជនរងគ្រោះឈ្មោះ គ្រី ណាលីន ភេទ ប្រុស អាយុ ២៧ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នរស់នៅភូមិផ្សារ កណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត បានបញ្ជាក់ថា៖ នៅថ្ងៃកើតហេតុ ខ្លួនបានជិះម៉ូតូម៉ាក ហុងដាឌ្រីម ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៨ ពាក់ស្លាកលេខ សៀមរាប 1H-5389 ជូនមិត្តភ័ក្រទៅសម្រាកនៅបន្ទប់ជួល លុះព្រឹកឡើងក៏បាត់ទាំងមិត្តភ័ក្រ និងម៉ូតូ ព្រមទាំងទូរស័ព្ទដៃម៉ាក Iphone 6plus និងលុយចំនួន ១០០.០០០រៀល(ដប់ម៉ឺនរៀល)ថែមទៀត ហើយទាក់ទងដើម្បីសួរនាំមិនបានសោះ ។

កម្លាំងជំនាញកងរាជអាវុធហត្ថបានចុះធ្វើការស៊ើបអង្កេត តាមរកមុខសញ្ញាជនសង្ស័យយកមកសាកសួរ និងឃាត់ខ្លួនបានចំនួនម្នាក់ឈ្មោះ ពៅ គា ភេទប្រុស អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ បច្ចុប្បន្នស្នាក់នៅបន្ទប់ជួល ស្ថិតនៅភូមិអូរជ្រៅ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ។

ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានប្រព្រឹត្តដូចការចោទប្រកាន់របស់ជនរងគ្រោះពិតប្រាកដមែន ហើយបានយកទូរស័ព្ទរបស់ជនរងគ្រោះទៅបញ្ចាំ យកប្រាក់មកស៊ីចាយ ចំណែកម៉ូតូ ខ្លួនបានយកជិះដើរលេងជាមួយមិត្តភ័ក្ត ។

ជនសង្ស័យ ត្រូវបានកម្លាំងជំនាញ កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធី ចំណែកម៉ូតូ ត្រូវបានកម្លាំងជំនាញប្រគល់ជូនទៅម្ចាស់ដើមវិញហើយ៕

 

Copyright © 2010-2020 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya