ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 បែកធ្លាយរឿង លោកនាយការិយាល័យប្រឆាំងគ្រឿងញៀន ស្តីទី រត់ការដោះលែងក្រុមជនសង្ស័យ ពាក់ព័ន្ធគ្រឿងញៀន៦នាក់ ជាថ្នូរនិងលុយរាប់ពាន់ដុល្លា​  ||     ឈ្មួញរកស៊ីដឹកទំនិញខុសច្បាប់ ពីប្រទេសថៃ តាមច្រករបៀង នានា ក្នុងខេត្តបន្ទាយមានជ័យ នៅតែមានឥទ្ធិពល ចរាចរណ៍ដដែល​  ||     ឈ្មួញរកស៊ីដឹកទំនិញខុសច្បាប់ តាមច្រករបៀង នៅតែមានឥទ្ធិពល នាំ ជ្រូក ហោះកាត់ ប៉ុស្តិ៍ កុងត្រូល សមត្ថកិច្ច ជំនាញ តាមខ្សែបន្ទាត់ព្រំដែន កម្ពុជា ថៃ ក្នុងភូមិសាស្ត្រ ខេត្តបន្ទាយមានជ័យ បានដដែល​  ||     លោក សែម សាមឿន មេប៉ុស្តិ៍វីរៈ៨៩១ ហៅប៉ុស្តិ៍ក្បាលស្ពាន និង លោក លឹម យូវេង បានឃុបឃិតគ្នា លួចនាំឥវ៉ាន់ខុសច្បាប់ឆ្លងដែនទៅប្រទេសថៃ​  ||     ដីស្នាក់ការប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកលៀប ខណ្ឌជ្រោយចង្វា ត្រូវបានឈ្មួញឃុបឃិតគ្នាលក់បាត់ទៀតហើយ ក្រោមរូមភាពដោះដូរ«យកឆ្នាំងមាសដូរយកឆ្នាំងដី»​  ||   

» ព័ត៌មានជាតិ » សមាជិកក្រុមប្រឹក្សានីតិកម្មក្រសួងមហាផ្ទៃម្នាក់ សម្រេចឃុំខ្លួនដាក់ពន្ធនាគារជាបណ្ដោះអាសន្ន ពាក់ព័ន្ធស៊ីដាច់ប្រាក់ពលរដ្ឋ ២ម៉ឺនដុល្លារអាមេរិក រឿងរត់ការចូលក្របខ័ណ្ឌនគរបាលជាតិ ​ នៅភ្នំពេញ

សមាជិកក្រុមប្រឹក្សានីតិកម្មក្រសួងមហាផ្ទៃម្នាក់ សម្រេចឃុំខ្លួនដាក់ពន្ធនាគារជាបណ្ដោះអាសន្ន ពាក់ព័ន្ធស៊ីដាច់ប្រាក់ពលរដ្ឋ ២ម៉ឺនដុល្លារអាមេរិក រឿងរត់ការចូលក្របខ័ណ្ឌនគរបាលជាតិ ​ នៅភ្នំពេញ

ភ្នំពេញ ៖ ជនជាប់ចោទ ហុក គីមសាយ ភេទប្រុស អាយុ៥០ឆ្នាំ ស្នាក់នៅផ្ទះលេខ២៧ ផ្លូវ៣៩០ សង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

លោក សេង រិទ្ធី ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ បានបើកសវនាការជាសាធារណៈ លើសមាជិកក្រុមប្រឹក្សានីតិកម្ម ក្រសួងមហាផ្ទៃម្នាក់ ហើយសម្រេចឃុំខ្លួនដាក់ពន្ធនាគារជាបណ្ដោះអាសន្ន មុនជំនុំជម្រះលើអង្គសេចក្តី ពាក់ព័ន្ធស៊ីដាច់ប្រាក់ពលរដ្ឋចំនួន២ម៉ឺនដុល្លារអាមេរិក រឿងរត់ការចូលក្របខ័ណ្ឌនគរបាលជាតិ ។

អ្នកនាំពាក្យសាលាដំបូងបានឲ្យដឹងថា សវនាការមុនអង្គសេចក្តីនេះ គឺបានធ្វើឡើងដោយលោកចៅក្រម សេង រិទ្ធី

និងលោក ប្លង់ សុផល ព្រះរាជអាជ្ញារង ជាតំណាងអយ្យការ ពាក់ព័ន្ធករណីឆបោក។

លោក ហុក គីមសាយ ត្រូវបានកម្លាំងសមត្ថកិច្ចការិយាល័យព្រហ្មទណ្ឌកងរាជអាវុធហត្ថរាជធានីភ្នំពេញ ធ្វើការចាប់ខ្លួនតាមដីកាបញ្ជាឲ្យចូលខ្លួន របស់ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ។ ពេលសវនាការលោកចៅក្រមបានបញ្ជាក់ពីអង្គហេតុបន្តិចបន្តួច ទៅជនសង្ស័យដើម្បីឲ្យយល់ពីការ សម្រេចឃុំខ្លួនបណ្ដោះអាសន្ននេះ ព្រោះនេះមិនមែនជាសវនាការលើអង្គសេចក្តីទេ។

មូលហេតុដែលបណ្តាលឲ្យចៅក្រមជំនុំជម្រះផ្ទាល់នោះ គឺនៅក្នុងអំឡុងឆ្នាំ២០១៧ ជនសង្ស័យឈ្មោះ ហុក គីមសាយ បានយកប្រាក់ពីឈ្មោះ ម៉ែន ច័ន្ទវាសនា ចំនួន២ម៉ឺនដុល្លារអាមេរិក ដើម្បីយកទៅរត់ការចូល ក្របខ័ណ្ឌជាមន្ត្រីនគរបាលជាតិ។ ប៉ុន្តែជនសង្ស័យមិនបានបំពេញកតប្បកិច្ច ទៅតាមអ្វីដែលបានសន្យា ជាមួយម្ចាស់ប្រាក់ទេ ថែមទាំងស៊ីដាច់ប្រាក់គេ២ម៉ឺនដុល្លារអាមេរិកនោះទៀត ហើយគេចខ្លួនរហូតជាង២ឆ្នាំ ទើបត្រូវម្ចាស់ប្រាក់ប្តឹងសមត្ថកិច្ចឲ្យចាប់ខ្លួនពីបទ.ឆបោក។ ក្នុងសវនាការជនសង្ស័យឈ្មោះ ហុក គីមសាយ បានសារភាពថា ពិតជាបានប្រព្រឹត្តមែន តែប្រាក់នោះខ្លួនទទួលបានតែ៣០០០ដុល្លារទេ ក្រៅ ពីនេះបានប្រគល់ឲ្យទៅកូនលោកធំម្នាក់ទៀតរត់ការបន្ត។ ដើម្បីការពារផលប្រយោជន៍ដល់ដើមបណ្តឹង និងជៀសវាងការគេចខ្លួនចំពោះជនសង្ស័យ ចៅក្រមជម្រះផ្ទាល់បានសម្រេចដាក់ជនត្រូវចោទឲ្យស្ថិតក្នុងការឃុំខ្លួន ក្នុងដាក់ពន្ធនាគារជាបណ្ដោះអាសន្នសិនដើម្បីបន្តនីតិវិធីនៅពេលក្រោយ។ ដូច្នេះជនត្រូវចោទ ត្រូវបញ្ជូនទៅឃុំខ្លួនតាមសេចក្ដីសម្រេចបឋមរបស់តុលាការ ៕

 

Copyright © 2010-2020 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya