ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 រឿងអាស្រូវ​ពុករលួយ​ ​របស់លោក យូ ហេង មេ​គយ​ខេត្តបាត់ដំបង ​ជា​បន្តបន្ទាប់?​  ||     លោក ឈុន សុភមង្គល ប្រធាន​សាខាគយ​ខេត្តឧត្ដរមានជ័យ ល្បីល្បាញ​កាន់តែខ្លាំង​​  ||     លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្ម និង លោក លី ឡា នាយខណ្ឌរដ្ឋបាលជលផល កំពុងបណ្តោយ បទល្មើសនេសាទកើតមានគ្រប់រូបភាព នៅលើទឹកដីស្រុកកំពង់លែង​  ||     លោក ខន សុខុន ជាអ្នកបើកភ្លើងខៀវឲ្យបទល្មើសព្រៃឈើ ចេញចូលដោយសេរី មិនដែលបង្ក្រាបបាន ក្នុងស្រុកឧរ៉ាល់?​  ||     លេចព័ត៌មានរឿងអាស្រូវ ​ លោក ឈូ ប៊ុន​រឿង ប្រធាន​មន្ទីរអប់រំ​ខេត្ត និង​បក្ខពួក នៅ​បន្ទាយមានជ័យ ?​  ||   

» ព័ត៌មានជាតិ » ឡាន​២​គ្រឿង​បុក​គ្នា បណ្តាលឲ្យក្រឡាប់ផ្ងារជើង ​​ស្រុកកំពង់​សីលា​ នៅព្រះសីហនុ

ឡាន​២​គ្រឿង​បុក​គ្នា បណ្តាលឲ្យក្រឡាប់ផ្ងារជើង ​​ស្រុកកំពង់​សីលា​ នៅព្រះសីហនុ

ព្រះសីហនុ: នៅ ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៩ ចន្លោះបង្គោលគីឡូម៉ែត្រ១៥៤-១៥៥ ស្ថិតក្នុងភូមិអូរតាហយ ឃុំស្ទឹងឆាយ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ រវាងរថយន្តមួយគ្រឿងម៉ាក នីសាន់ ពណ៌ត្រីអ៊ី ពាក់ស្លាកលេខ ខ ភ ម ៣.៨២៧៩ មានទិសដៅពីខេត្តព្រះសីហនុ ឆ្ពោះទៅភ្នំពេញលុះមកដល់ចំនុចខាងលើ បានបុក ជាមួយ រថយន្តមួយគ្រឿងម៉ាក ហាន់ដាយ ពណ៌ស គ្មានស្លាកលេខ បើកបរដោយ ឈ្មោះ មាជ បាន ភេទប្រុស អាយុ ៣៦ឆ្នាំ មានទីលំនៅភូមិក្រាំងក្តី ឃុំមហាសាំង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ក្នុងទិសដៅបញ្ច្រសគ្នា។
ហេតុការណ៍នេះបណ្តាលឲ្យរថយន្តខូចខាតទាំងពីរ តែមិនបណ្តាលឲ្យរងរបួសអ្វីទេ។
ក្រោយពេលកើតហេតុអ្នកបើកបររថយន្តនីសាន់បានរត់គេចខ្លួនបាត់។  កម្លាំងប៉ុស្ថិ៍កំពុងសម្រួលចរាចរ និងស្ទូចយករថយន្តមករក្សារទុក រង់ចាំភាគីទាំងពីរចូលមកដោះស្រាយ៕

 

Copyright © 2010-2019 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya