ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 រឿងអាស្រូវ​ពុករលួយ​ ​របស់លោក យូ ហេង មេ​គយ​ខេត្តបាត់ដំបង ​ជា​បន្តបន្ទាប់?​  ||     លោក ឈុន សុភមង្គល ប្រធាន​សាខាគយ​ខេត្តឧត្ដរមានជ័យ ល្បីល្បាញ​កាន់តែខ្លាំង​​  ||     លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្ម និង លោក លី ឡា នាយខណ្ឌរដ្ឋបាលជលផល កំពុងបណ្តោយ បទល្មើសនេសាទកើតមានគ្រប់រូបភាព នៅលើទឹកដីស្រុកកំពង់លែង​  ||     លោក ខន សុខុន ជាអ្នកបើកភ្លើងខៀវឲ្យបទល្មើសព្រៃឈើ ចេញចូលដោយសេរី មិនដែលបង្ក្រាបបាន ក្នុងស្រុកឧរ៉ាល់?​  ||     លេចព័ត៌មានរឿងអាស្រូវ ​ លោក ឈូ ប៊ុន​រឿង ប្រធាន​មន្ទីរអប់រំ​ខេត្ត និង​បក្ខពួក នៅ​បន្ទាយមានជ័យ ?​  ||   

» ព័ត៌មានជាតិ » ឃាត់ខ្លួនមនុស្ស២៥នាក់ ពាក់ពន្ធ័ករណីគ្រឿងញៀន នៅភ្នំពេញ

ឃាត់ខ្លួនមនុស្ស២៥នាក់ ពាក់ពន្ធ័ករណីគ្រឿងញៀន នៅភ្នំពេញ

ភ្នំពេញ ៖  កាលពីវេលាម៉ោង៩និង៣០នាទីព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៩ គណៈបញ្ជាការឯកភាពខណ្ឌមានជ័យបើកប្រត្តិបត្តិការណ៍ ចុះរដ្ឋបាល តំបន់មិនរៀបរយនៅម្តុំទីលានចាក់សំរាមចាស់ ស្ថិតនៅភូមិដំណាក់ធំ និងភូមិព្រែកទល់ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

ប្រត្តិបត្តិការការណ៍ចំរុះបានធ្វើការឃាត់ខ្លួនជនសង្ស័យប្រុសស្រី២៥នាក់ក្នុងនោះមានស្រី

៦នាក់នឹងថ្នាំញៀនចំនួន២១កញ្ចប់(ធំ២កញ្ចប់)រួមនិងសម្ភារះសម្រាប់ច្រកនិង ប្រើប្រាស់គ្រឿងញៀនមួយចំនួនធំ។  ឃាត់ខ្លួនជនសង្ស័យទាំង២៥នាក់រួមនិង វត្ថុតាង ខាងលើនេះរួចសមត្ថកិច្ចបានបញ្ជូនខ្លួនជនសង្ស័យទៅធ្វើការសាកសួរនៅប៉ុស្តិនគរបាល

រដ្ឋបាលស្ទឹងមានជ័យទី២។

ជនសង្ស័យទាំង២៥នាក់រួមនិងវត្ថុតាង ត្រូវបានបញ្ជូនទៅកានអធិការដ្ឋាននគរបាល ខណ្ឌមានជ័យដើម្បីឃុំខ្លួនបណ្តោះអាសន្ន និងកសាងសំណុំរឿងបញ្ជូនទៅសាលា ដំបូងរាជធានីភ្នំពេញចាត់ការបន្តតាមនិតិវិធីច្បាប់៕

 

Copyright © 2010-2019 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya