ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល! លោក ណាំ សុវណ្ណារ៉ា គាបជំរិតបរទេសលើសេវាទិដ្ឋាការឆ្លងដែន នៅព្រះសីហនុ​  ||     រឿងអាស្រូវ​ពុករលួយ​ ​របស់លោក យូ ហេង មេ​គយ​ខេត្តបាត់ដំបង ​ជា​បន្តបន្ទាប់?​  ||     ល្បីល្បាញជើងខ្លាំង លោក ទ្រី និង លោក ធា នៅតែបើកលេងល្បែងស៊ីសង គ្រប់ប្រភេទ នៅត្បូងឃ្មំ​  ||     លោក ឈុន សុភមង្គល ប្រធាន​សាខាគយ​ខេត្តឧត្ដរមានជ័យ ល្បីល្បាញ​កាន់តែខ្លាំង​​  ||     លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្ម និង លោក លី ឡា នាយខណ្ឌរដ្ឋបាលជលផល កំពុងបណ្តោយ បទល្មើសនេសាទកើតមានគ្រប់រូបភាព នៅលើទឹកដីស្រុកកំពង់លែង​  ||   

» ព័ត៌មានជាតិ » កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋ បន្តប្រតិបត្តិការរុករក​ប្រជាពលរដ្ឋខ្មែរ ២នាក់ ដែលបានបាត់ខ្លួន នៅបាត់ដំបង

កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋ បន្តប្រតិបត្តិការរុករក​ប្រជាពលរដ្ឋខ្មែរ ២នាក់ ដែលបានបាត់ខ្លួន នៅបាត់ដំបង

ខេត្តបាត់ដំបង​៖​ នាថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៩ កម្លាំងចម្រុះ២៥នាក់ ដែលមានអាជ្ញាធរ កង កម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋ បានបន្តប្រតិបត្តិការរុករក​ប្រជាពលរដ្ឋខ្មែរចំនួន២នាក់ ដែលបានបាត់ខ្លួន នៅចំណុចព្រំដែនកម្ពុជា-ថៃ ច្រកពាមតា ឃុំតាតោក ស្រុក​សំឡូត ខេត្តបាត់ដំបង កាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៩។

ប្រតិបត្តិការរុករក​ប្រជាពលរដ្ឋខ្មែរចំនួន២​នាក់បាត់ខ្លួននៅក្នុងទឹកដីថៃ ភាគីកម្ពុជាក៏បាន​ និងកំពុងសហការជាមួយភាគីថៃ ដើម្បីរុករកជនរងគ្រោះផងដែរ។

ប្រតិបត្តិការនេះ កំពុងទទួលបានការយកចិត្តទុកដាក់ និងបញ្ជារផ្ទាល់ពីលោក​គន់ គីម ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ខណៈដែលក្រុមការងារ កំពុងតែមមាញឹកក្នុងប្រតិបត្តិការរុករក។

កាលពីថ្ងៃចន្ទ មានពលរដ្ឋ៧​នាក់ បានចូលទៅក្នុងព្រៃ នៅចំណុចព្រំដែនកម្ពុជា-ថៃ ច្រក

ពាមតា ឃុំតាតោក ហើយត្រូវបានជំនន់ទឹកភ្លៀងវាយប្រហារបណ្តាលឱ្យដីភ្នំបាក់សង្កត់ ក្នុងនោះមានពលរដ្ឋ៤នាក់ បានរត់រួចខ្លួន ម្នាក់រងរបួសធ្ងន់ និង២នាក់បាត់ខ្លួន៕

Copyright © 2010-2019 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya