ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល! លោក ណាំ សុវណ្ណារ៉ា គាបជំរិតបរទេសលើសេវាទិដ្ឋាការឆ្លងដែន នៅព្រះសីហនុ​  ||     រឿងអាស្រូវ​ពុករលួយ​ ​របស់លោក យូ ហេង មេ​គយ​ខេត្តបាត់ដំបង ​ជា​បន្តបន្ទាប់?​  ||     ល្បីល្បាញជើងខ្លាំង លោក ទ្រី និង លោក ធា នៅតែបើកលេងល្បែងស៊ីសង គ្រប់ប្រភេទ នៅត្បូងឃ្មំ​  ||     លោក ឈុន សុភមង្គល ប្រធាន​សាខាគយ​ខេត្តឧត្ដរមានជ័យ ល្បីល្បាញ​កាន់តែខ្លាំង​​  ||     លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្ម និង លោក លី ឡា នាយខណ្ឌរដ្ឋបាលជលផល កំពុងបណ្តោយ បទល្មើសនេសាទកើតមានគ្រប់រូបភាព នៅលើទឹកដីស្រុកកំពង់លែង​  ||   

» ព័ត៌មានជាតិ » ស្លាប់ម្នាក់ របួស២នាក់ ដោយសារគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តបុកម៉ូតូ៣គ្រឿង នៅស្វាយរៀង

ស្លាប់ម្នាក់ របួស២នាក់ ដោយសារគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តបុកម៉ូតូ៣គ្រឿង នៅស្វាយរៀង

ស្វាយរៀង ៖  កាលពីវេលាម៉ោង ០៧និង១៥ នាទី ព្រឹក ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៩  បុរស ចំណាស់ម្នាក់បានស្លាប់ចំណែកបុរស២នាក់ផ្សេងទៀតបានរងរបួសស្រាលដោយសារ

ករណីគ្រោះថ្នាក់ចរាចរណ៍ដ៏គួរឱ្យរន្ធត់មួយរវាងរថយន្តពាក់ស្លាកលេខរដ្ឋមួយគ្រឿងបើក

បុកម៉ូតូចំនួន៣គ្រឿងនៅខាងមុខក្លោទ្វារសកលវិទ្យាល័យស្វាយរៀង។

ករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាង រថយន្ដ និង ម៉ូតូ (បីគ្រឿង) នៅលើផ្លូវជាតិ

លេខ ០១ ចន្លោះKmលេខ ១២០/១២១ ស្ថិតក្នុងភូមិ ស្វាយ សង្កាត់ ចេក ក្រុង ស្វាយរៀង ។

រថយន្តបង្កហេតុម៉ាកFord Ranger ពណ៌ ស ពាក់ស្លាកលេខ រដ្ឋ.១៧.២.០៤៧១ បើកបរដោយឈ្មោះ សួន លាស់ ភេទ ប្រុស អាយុ ២២ ឆ្នាំ មុខរបរ បើកបរ រស់នៅភូមិ ត្រពាំងពោធិ៍ សង្កាត់ គោករការ ខ័ណ្ឌ ព្រែកព្នៅ រាជធានី ភ្នំពេញ បើកបរពីលិចទៅកើត អ្នកបើកបរគ្មានរបួស រថយន្ដខូចខាតធ្ងន់ ( បែកកង់រថយន្ដមុខខាងឆ្វេង) ។

ចំណែកម៉ូតូរងគ្រោះ ៖

ទី១/ម៉ូតូម៉ាក Nex ពណ៌ ស ពាក់ស្លាកលេខ ស្វាយរៀង ១M ៩១១៣ បើកបរដោយឈ្មោះ យ៉ែម សុវណ្ណ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរ កម្មកររោងចក្រ រស់នៅភូមិ ប្រាសាទ ឃុំ ពោធិ៍រាជ ស្រុក ស្វាយជ្រំ ខេត្ត ស្វាយរៀង បើកបរពីលិចទៅកើត ពាក់មួកសុវត្ថិភាព រងរបួសស្រាល ម៉ូតូខូចខាតស្រាល។

ទី២/ ម៉ូតូមួយគ្រឿងម៉ាក ហុងដា សេ១២៥ ពណ៏ ខ្មៅ ពាក់ស្លាកលេខ ONG ១២៣.១.០៥៤ បើកបរដោយ រស់ វ៉ា ភេទប្រុស អាយុ ៣០ មុខរបរ អង្គការហ្វាន់ រស់នៅភូមិ ស្វាយ សង្កាត់ ចេក ក្រុង ស្វាយរៀង ខេត្ត ស្វាយរៀង បើកបរពីកើតទៅលិច ពាក់មួកសុវត្ថិភាព រងរបួសស្រាល ម៉ូតូខូចខាតស្រាល ។

ទី៣/ ម៉ូតូម៉ាកហុងដាសេ ១២៥ ពណ៌ ខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង ១H ៥៥២៣ បើកបរដោយឈ្មោះ សេក សាម៉េត ភេទ ប្រុស អាយុ ៥៤ ឆ្នាំ មុខរបរ កសិករ រស់នៅភូមិ ចំបក់ សង្កាត់ ចេក ក្រុង ស្វាយរៀង ខេត្ត ស្វាយរៀង បើកបរពីកើតទៅលិច មិនពាក់មួកសុវត្ថិភាព ( ស្លាប់នៅកន្លែងកើតហេតុ ) ម៉ូតូខូចខាតធ្ងន់។

ចំណែក អ្នករបួសសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តស្វាយរៀង។ ដោយឡែកសាកសព​ជនរងគ្រោះត្រូវបានបញ្ជូនឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

Copyright © 2010-2019 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya