ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 រឿងអាស្រូវ​ពុករលួយ​ ​របស់លោក យូ ហេង មេ​គយ​ខេត្តបាត់ដំបង ​ជា​បន្តបន្ទាប់?​  ||     លោក ឈុន សុភមង្គល ប្រធាន​សាខាគយ​ខេត្តឧត្ដរមានជ័យ ល្បីល្បាញ​កាន់តែខ្លាំង​​  ||     លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្ម និង លោក លី ឡា នាយខណ្ឌរដ្ឋបាលជលផល កំពុងបណ្តោយ បទល្មើសនេសាទកើតមានគ្រប់រូបភាព នៅលើទឹកដីស្រុកកំពង់លែង​  ||     លោក ខន សុខុន ជាអ្នកបើកភ្លើងខៀវឲ្យបទល្មើសព្រៃឈើ ចេញចូលដោយសេរី មិនដែលបង្ក្រាបបាន ក្នុងស្រុកឧរ៉ាល់?​  ||     លេចព័ត៌មានរឿងអាស្រូវ ​ លោក ឈូ ប៊ុន​រឿង ប្រធាន​មន្ទីរអប់រំ​ខេត្ត និង​បក្ខពួក នៅ​បន្ទាយមានជ័យ ?​  ||   

» ព័ត៌មានជាតិ » ម៉ូតូបុកម៉ូតូ បណ្ដាលឲ្យស្លាប់ម្នាក់ នៅកណ្តាល

ម៉ូតូបុកម៉ូតូ បណ្ដាលឲ្យស្លាប់ម្នាក់ នៅកណ្តាល

ខេត្តកណ្ដាល៖  ហេតុការណ៏គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅ ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៩ នៅចំណុចខាងមុខវិទ្យាល័យហ៊ុនសែនតាខ្មៅ លើកំណាត់ផ្លូវជាតិ២១ ស្ថិតនៅភូមិថ្មី សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ។

 

ជនរងគ្រោះស្លាប់ឈ្មោះ ម៉ង់ សិរី ភេទប្រុស អាយុ២៤ឆ្នាំ មានទីនៅភូមិចេក ឃុំឈើទាល ស្រុកស្វាយរៀង ខេត្តស្វាយរៀង បើកបរម៉ូតូម៉ាកSUZUKI SMASH V ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1CY-7641 ។ ចំណែកអ្នកបើកបរម៉ូតូបង្កពុំស្គាល់អត្តសញ្ញាណ រងរបួសបាក់ជើងខាងស្ដាំ បើកបរម៉ូតូម៉ាកសង់កូរ៉េ ពណ៌ក្រហមគ្មានស្លាកលេខ ។

 

នៅមុនពេលកើតហេតុ សាក្សីបានឃើញម៉ូតូបង្កម៉ាកសង់កូរ៉េ ធ្វើដំណើរតាមបណ្ដោយ ផ្លូវជាតិលេខ២១ ក្នុងទិសដៅពីត្បូងទៅជើង បើកដោយល្បឿនលឿន លុះបើកមកដល់ ចំណុចកើតហេតុ ក៏បានរេចង្កូតមកឆ្វេង ចូលក្នុងគន្លងផ្លូវម្ខាងទៀត បណ្ដាលឲ្យបុកម៉ូតូមួយ គ្រឿងទៀតម៉ាកស៊ុយហ្ស៊ូគីស្មាស់បើកក្នុងទិសដៅច្រាស់គ្នាពេញមួយទំហឹង បណ្ដាលឲ្យជនរងគ្រោះជាអ្នកបើកបរម៉ូតូស្មាស់ដួលបោកក្បាលទៅនឹងផ្លូវ ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ចំណែកអ្នកបើកបរម៉ូតូសង់កូរ៉េរងរបួសបាក់ជើងស្ដាំ ។

 

ជនរងគ្រោះរងរបួសបាក់ជើង ត្រូវបានរថយន្តសាមុយដឹកបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យ ។ ដោយឡែកមធ្យោបាយពាក់ព័ន្ធទាំង២គ្រឿង ត្រូវបានសមត្ថកិច្ចជំនាញធ្វើការត្រួតពិនិត្យ វាស់វែង រួចកសាងឯកសារដកហូតយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងចាត់ការតាម

នីតិវិធីច្បាប់ ។ ចំណែកសាកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ច ប្រគល់ទៅឲ្យក្រុម គ្រួសារ យកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ។  សមត្ថកិច្ចបានឲ្យដឹងថា ករណីនេះ គឺបណ្ដាលមក ពីអ្នកបើកម៉ូតូ ម៉ាកសង់កូរ៉េ គ្មានស្លាកលេខ បើកល្បឿនលឿន និងមិនប្រកាន់ស្ដាំ ៕ 

 

Copyright © 2010-2019 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya