ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 រឿងអាស្រូវ​ពុករលួយ​ ​របស់លោក យូ ហេង មេ​គយ​ខេត្តបាត់ដំបង ​ជា​បន្តបន្ទាប់?​  ||     លោក ឈុន សុភមង្គល ប្រធាន​សាខាគយ​ខេត្តឧត្ដរមានជ័យ ល្បីល្បាញ​កាន់តែខ្លាំង​​  ||     លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្ម និង លោក លី ឡា នាយខណ្ឌរដ្ឋបាលជលផល កំពុងបណ្តោយ បទល្មើសនេសាទកើតមានគ្រប់រូបភាព នៅលើទឹកដីស្រុកកំពង់លែង​  ||     លោក ខន សុខុន ជាអ្នកបើកភ្លើងខៀវឲ្យបទល្មើសព្រៃឈើ ចេញចូលដោយសេរី មិនដែលបង្ក្រាបបាន ក្នុងស្រុកឧរ៉ាល់?​  ||     លេចព័ត៌មានរឿងអាស្រូវ ​ លោក ឈូ ប៊ុន​រឿង ប្រធាន​មន្ទីរអប់រំ​ខេត្ត និង​បក្ខពួក នៅ​បន្ទាយមានជ័យ ?​  ||   

» ព័ត៌មានជាតិ » ជនសង្ស័យ២នាក់ សមត្ថកិច្ចឃាត់ខ្លួន ក្រោយពីរូបគេនាំគ្នាធ្វើសកម្មភាពលួចម៉ូតូ នៅភ្នំពេញ

ជនសង្ស័យ២នាក់ សមត្ថកិច្ចឃាត់ខ្លួន ក្រោយពីរូបគេនាំគ្នាធ្វើសកម្មភាពលួចម៉ូតូ នៅភ្នំពេញ

ភ្នំពេញ៖ កាលពី ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៩ នៅចំណុចលើចិញ្ចើមផ្លូវបេតុង ភូមិស្លែងរលើង សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។​

 

ជនសង្ស័យទាំង០២ ទី ១-ឈ្មោះ ថន ប៊ុនរ៉ាក់ ភេទប្រុសអាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ

គ្មាន ស្នាក់នៅមិនពិតប្រាកដ (មានសារធាតុញៀន) ។​ ២-ឈ្មោះ សេង សូវៀត ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិស្លែងរលើង សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ (មានសារធាតុញៀន) ។​ ចំណែកជនរងគ្រោះឈ្មោះ ជៀវ សុខហេង ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករោងចក្រ ស្នាក់នៅផ្ទះលេខ២៦ ផ្លូវលំ ភូមិចុងថ្នល់ខាងលិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។​

សម្ភារៈបន្សល់ទុក ម៉ូតូ០១គ្រឿង ម៉ាកនិច ពណ៌ស ផលិតឆ្នាំ២០១៦ ពាក់ស្លាកលេខភ្នំពេញ 1HU-1332 កន្ត្រៃចុងស្រួច ០១ ។​

 

នៅមុន ពេលកើតហេតុ ជនរងគ្រោះទុកម៉ូតូរបស់ខ្លួន នៅចំណុចកើតហេតុខាងលើ រួចដើរចូលទៅក្នុងបន្ទប់ជួលរបស់ខ្លួន ស្រាប់តែមានជនសង្ស័យ០២នាក់ ដើរមកដល់ចំណុចកើតហេតុ បានឃើញម៉ូតូរបស់ជនរងគ្រោះ ទុកនៅលើចិញ្ចើមផ្លូវ ដោយមានសភាពស្ងាត់ ជនសង្ស័យឈ្មោះ ថន ប៊ុនរ៉ាក់ បានយកកន្ត្រៃយ៍ចុងស្រួចកាត់ខ្សែភ្លើងកុងតាក់ម៉ូតូ រួចបណ្តើរចេញ តែត្រូវជនសង្ស័យចេញពីបន្ទប់ជួល ឃើញជនសង្ស័យខាងលើ កំពុងបណ្តើរម៉ូតូរបស់ ស្រែកថាចោរៗ ហើយត្រូវបានអ្នកនៅជិតកន្លែងកើតហេតុ នាំគ្នាចាប់បានជនសង្ស័យ ទាំង០២នាក់ បន្ទាប់មកកម្លាំងល្បាតប៉ុស្តិ៍រដ្ឋបាលអូរបែកក្អម បានល្បាតដល់ចំណុច កើតហេតុខាងលើ ឃើញហេតុការណ៍ឃាត់នាំខ្លួនជនសង្ស័យ យកមកសាកសួរនៅ ប៉ុស្តិ៍រដ្ឋបាលអូរបែកក្អមតែម្តង ។​  ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាន នគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមច្បាប់ ៕

 

Copyright © 2010-2019 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya