ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក អេង ជា​សាន អគ្គនាយក​រដ្ឋ​បាលជ​ល​ផល មិន​ខ្វល់​រឿង​ទប់ស្កាត់​បទល្មើស​នេសាទ ?​  ||     ឯកឧត្តម ឱម យិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ គួរបើកការស៊ើបអង្កេតស្រាវជ្រាវ រក អ្នកដែលពាក់ព័ន្ធ បង្កើតឲ្យមានបទល្មើសនេសាទក្នុងទ្រង់ទ្រាយធំៗ​  ||     បទល្មើសនេសាទដាក់សម្រាស់ រដូវហាមឃាត់ កើតមានព្រោងព្រាត នៅកំពង់ឆ្នាំង​  ||     កេីតមានយ៉ាងព្រោងព្រាតនៅក្នុងអិតដែនឡូត៍លេខ ១០A ស្តីដង្គង ក្នុងស្រុកកំពង់លែង​  ||     មន្ត្រី​ប៉េអឹម​ខេត្តកំពង់ឆ្នាំង ​២រូប ប្រជាពលរដ្ឋ​ប្តឹងទៅ​អង្គភាព​ប្រ​ឆាំ​អ​អំពើពុករលួយ (ACU) និង​ទៅ​តុលាការ​ពីបទ​បង្ខាំង​មនុស្ស​ដោយ​ខុសច្បាប់ និង​ជំរិត​ទារប្រាក់​ចំនួន ៥.០០០​ដុល្លារ​  ||   

» Breaking News, ព័ត៌មានជាតិ, ព័ត៌មានអន្តរជាតិ » បទល្មើស​នេសាទ​ប្រើ​ឧបករណ៍​ ​កើតឡើង​យ៉ាង​រាលដាល​ ​ស្រុក​កំពង់លែង មានការ​ឃុបឃិត​ជា​ប្រព័ន្ធ​ នៅកំពង់ឆ្នំាង ​

បទល្មើស​នេសាទ​ប្រើ​ឧបករណ៍​ ​កើតឡើង​យ៉ាង​រាលដាល​ ​ស្រុក​កំពង់លែង មានការ​ឃុបឃិត​ជា​ប្រព័ន្ធ​ នៅកំពង់ឆ្នំាង ​

កំពង់ឆ្នំាង  ៖  ប្រភពពី​ប្រជា​នេសាទ​នៅ​តំបន់​បឹង​ទន្លេសាប​ក្នុងស្រុក​កំពង់លែង ខេត្តកំពង់ឆ្នាំង បាន​ឲ្យ​ដឹងថា កាលពី​ថ្ងៃទី​១៦ ខែកញ្ញា ឆ្នាំ​២០១៩ មន្ត្រីរដ្ឋបាល​ជលផល​ខេត្តកំពង់ឆ្នាំង សហការ​ជាមួយ​សមត្ថកិច្ច​ស្រុក​កំពង់លែង បាន​ចាត់វិធានការ​បង្ក្រាប​ប​ទ​ល្មើស​នេសាទ​ប្រើ​ឧបករណ៍​ខុសច្បាប់​៣​ទីតាំងនៅ​ចំណុច​កុក​ពង ចំណុច​សោកម៉ោក និង​ចំណុច​ត្បាល​ស្រែ​។

ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា ក្នុងការ​បង្ក្រាប​នោះ​សមត្ថកិច្ច​ចម្រុះ​រឹបអូស​បាន​ឧបករណ៍​ខុសច្បាប់​មួយចំនួន​និង​ចាក់​លែង​ត្រី​ប្រមាណ​ជាង​៣០​គីឡូក្រាម​ចូលក្នុង​ទឹក​បឹង​ទន្លេសាប​វិញ​ផងដែរ​។ ក៏ប៉ុន្តែ​អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់​នោះ គឺ​សមត្ថកិច្ច​ចម្រុះ​មិនបាន​វែកមុខ​ជនល្មើស​ដែលជា​ម្ចាស់​ឧបករណ៍​ខុសច្បាប់​ដើម្បី​ចាត់ការ​តាមច្បាប់​នៅឡើយ ហេតុនេះ​បទល្មើស​អាច​កើត​ឡើងវិញ​ក្នុងពេល​ឆាប់ៗ​ជាមិនខាន​។

បើតាម​ប្រភពពី​ប្រជាពលរដ្ឋ​នៅ​ឃុំ​ផ្លូវ​ទូក ស្រុក​កំពង់លែង បាន​ឲ្យ​ដឹងថា នៅក្នុង​មូលដ្ឋាន​ពួកគាត់​មាន​បទល្មើស​ប្រើ​ឧបករណ៍​ខុសច្បាប់​រាប់រយ​កន្លែង  ហើយ​មិនទាន់​ឃើញ​មន្ត្រីរដ្ឋបាល​ជលផល​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​បង្ក្រាប​ឧបករណ៍​ខុសច្បាប់​ប្រភេទរ​បាំងសាច់​អួន​ក្រឡា​ញឹក ដែលមាន​បណ្ដោយ​ចាប់ពី​៥០០​ម៉ែត្រ​ដល់​ជាង​១០០០​ម៉ែត្រ​នោះទេ​។

ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា ការបង្ក្រាប​បទល្មើស​នេសាទ​ពី​សំណាក់​មន្ត្រីរដ្ឋបាល​ជល​ផល និង​សមត្ថកិច្ច​ក្នុងស្រុក​កំពង់លែង កាលពី​ថ្ងៃទី​១៦ ខែកញ្ញា ឆ្នាំ​២០១៩ បាន​ត្រឹម​ធ្វើ​ឲ្យ​ល្អមើល​ប៉ុណ្ណោះ  ព្រោះ​ក្រុម​អ្នកប្រើប្រាស់​ឧបករណ៍​ខុសច្បាប់​ចាប់​ត្រី​ក្នុង​រដូវ​បិទ​នេសាទ​នៅតែ​គេច​ផុតពី​សំណាញ់​ច្បាប់​យ៉ាង​សុខ​ស្រួល​។  ចំណែក​លោក ឈួ​រ ច័ន្ទ​ឌឿ​ន អភិបាលខេត្ត​កំពង់ឆ្នាំង និង​លោក ងិន ហ៊ុន ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តកំពង់ឆ្នាំង ត្រូវបាន​មជ្ឈដ្ឋាន​នានា​រិះគន់ថា មិន​យកចិត្តទុកដាក់​ក្នុងការ​បង្ក្រាប​បទល្មើស​នេសាទ​ប្រកបដោយ​ប្រសិទ្ធភាព​ឡើយ​។

ប្រភពពី​សមត្ថកិច្ច​ពា​ក់​ព័ន្ធ​ក្នុងស្រុក​កំពង់លែង បាន​ឲ្យ​ដឹងថា កន្លងមក​ការបង្ក្រាប​បទល្មើស​នេសាទ​ដឹកនាំ​ដោយ​លោក លី ឡា នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ខេត្តកំពង់ឆ្នាំង គឺ​បានត្រឹមតែ​ធ្វើ​ឲ្យ​ល្អមើល​ប៉ុណ្ណោះ ហើយ​បន្ទាប់មក​បទល្មើស​រាល​ដាល​ខ្លាំងក្លា​ជាង​មុន​ទៅទៀត​។

ប្រជាពលរដ្ឋ​ក្នុង​ឃុំ​ផ្លូវ​ទូក ស្រុក​កំពង់លែង បាន​ឲ្យ​ដឹង​ទៀតថា ដោយសារ​មានការ​ឃុបឃិត​បើកដៃ​ពី​សំណាក់​លោក លី ឡា នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ខេត្តកំពង់ឆ្នាំង និង​លោក ឌុល ច័ន្ទ​ឌី នាយ​សង្កាត់រដ្ឋបាល​ជ​ល​ផល​កំពង់លែង ទើប​បទល្មើស​ប្រើ​ឧបករណ៍​ខុសច្បាប់​មានការ​កើនឡើង​យ៉ាងគំហុក​។

ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹង​ទៀតថា លោក ឌុល ច័ន្ទ​ឌី នាយ​សង្កាត់រដ្ឋបាល​ជ​ល​ផល​កំពង់លែង តែង​ទទួលផល​ប្រយោជន៍​ពី​ក្រុម​ឈ្មួញ​នៅក្នុង​ឃុំ​ផ្លូវ​ទូក ដូចជា​ឈ្មួញ​ឈ្មោះ ក្រេ​ត ឈ្មួញ​ឈ្មោះ ហួរ និង​ឈ្មួញ​ឈ្មោះ វុ​ទ្ធ ហើយ​បណ្ដោយ​ឲ្យ​ឈ្មួញ​ទាំងនោះ​ប្រព្រឹត្ត​បទល្មើស​នេសាទ​យ៉ាង​គឃ្លើន​។ ដូច្នេះ​លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម និង​លោក អេង ជា​សាន អគ្គនាយក​រដ្ឋ​បាលជ​ល​ផល មិនគួរ​បណ្ដែតបណ្ដោយ​តទៅទៀត​ទេ ព្រោះ​មន្ត្រី​អាជ្ញាធរ​និង​មន្ត្រីរដ្ឋបាល​ជលផល​ក្នុង​ខេត្តកំពង់ឆ្នាំង ឃុបឃិត​ឲ្យ​មាន​បទល្មើស​នេសាទ​កើតឡើង​យ៉ាង​ពេញបន្ទុក​៕

 

Copyright © 2010-2019 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya