ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ថេ​ង សុ​ថុល អភិបាលខណ្ឌ​ចំការមន និង​លោក យិន សាន អធិការនគរបាល​ខ​ណ្ឌ​ចំការមន រក្សា​ភាព​ស្ងៀមស្ងាត់ ​ទុក​ឲ្យ​ល្បែងស៊ីសង​ខុសច្បាប់​រាលដាល​ពេញ​ទឹកដី​ខណ្ឌចំការមន?​  ||     លោក អេង ជា​សាន អគ្គនាយក​រដ្ឋ​បាលជ​ល​ផល មិន​ខ្វល់​រឿង​ទប់ស្កាត់​បទល្មើស​នេសាទ ?​  ||     ឯកឧត្តម ឱម យិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ គួរបើកការស៊ើបអង្កេតស្រាវជ្រាវ រក អ្នកដែលពាក់ព័ន្ធ បង្កើតឲ្យមានបទល្មើសនេសាទក្នុងទ្រង់ទ្រាយធំៗ​  ||     បទល្មើសនេសាទដាក់សម្រាស់ រដូវហាមឃាត់ កើតមានព្រោងព្រាត នៅកំពង់ឆ្នាំង​  ||     កេីតមានយ៉ាងព្រោងព្រាតនៅក្នុងអិតដែនឡូត៍លេខ ១០A ស្តីដង្គង ក្នុងស្រុកកំពង់លែង​  ||   

» Breaking News, ព័ត៌មានជាតិ, ព័ត៌មានអន្តរជាតិ » លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម គួរបញ្ចេញកណ្តាប់ដៃដែក ដែលសម្តេច តេជោ ហ៊ុន សែន នាយករដ្ឋកម្ពុជា ប្រគល់ឲ្យ ជួយបង្ក្រាបបទល្មើសនេសាទ ដែលកើតមានយ៉ាងពេញបន្ទុក

លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម គួរបញ្ចេញកណ្តាប់ដៃដែក ដែលសម្តេច តេជោ ហ៊ុន សែន នាយករដ្ឋកម្ពុជា ប្រគល់ឲ្យ ជួយបង្ក្រាបបទល្មើសនេសាទ ដែលកើតមានយ៉ាងពេញបន្ទុក

ខេត្តកំពង់ចាម : បទល្មើសនេសាទកំ ពង់តែកើនឡើងយ៉ាងអនាធិបតេយ្យ ដែលប្រព្រឹត្តផ្ទុយពីបទបញ្ជា សម្តេច នាយករដ្ឋមន្ត្រី ហ៊ុន សែន នាយករដ្ឋ មន្ត្រីនៃព្រះរាជាណាចក្រ កម្ពុជា រដូវ កាលបិទការនេសាទបានប្រព្រឹត្តទៅ នៅថ្ងៃ ទី ១ ខែ មិថុនា ឆ្នាំ ២០១៩ ព្រោះ ជារដូវទឹកឡើងហ្វូងមច្ឆាជាតិ រាប់រយប្រភេទធ្វើចរាចរណ៍ ឡើងរកទីជំរកពងកូនបន្តពូជ ។

តែសូមក្រឡេកមើល សកម្មភាពនៃបទល្មើសនេសាទ ដែលកើតមានគ្រប់ប្រភេទយ៉ាងពេញបន្ទុក រាប់រយ របាំងនៅក្នុងរដូវបិទការនេសាទ នៅលើទឹកដីស្រុកបាធាយខេត្តកំពង់ចាម សមត្ថកិច្ចជំនាញពីថ្នាក់ ស្រុករហូតដលខេត្តហាក់ដូចជាមិន ចាប់អារម្មណ៍និងអើរពើរបង្ក្រាបនោះទេ ។

ដោយមានមតិប្រជាពលរដ្ឋយ៉ាងច្រើនដែលពួកគាត់រស់នៅក្នុង ស្រុកបាធាយ បានធ្វើការរិៈគន់យ៉ាងខ្លាំងទៅលើអស់លោក សមត្ថកិច្ចជំនាញ ពីថ្នាក់ស្រុករហូតដល់ខេត្ត បណ្តែត បណ្តោយបើកដៃឲ្យសកម្មភាពបទល្មើសនេសាទកើតមានយ៉ាងពេញ បន្ទុកនៅលើទឹកដីរបស់ខ្លួនគ្រប់គ្រង ដដែល ។ យោងតាមប្រភព ព័ត៌មានពីប្រជា ពលរដ្ឋជាច្រើនដែលពួកគាត់រស់នៅ ក្នុងស្រុកបាធាយបានខ្សឹបប្រាប់ឲ្យ ដឹងថា រាល់ថ្ងៃនេះសមត្ថកិច្ចជំនាញ ជំនាញក្នុងខេត្តកំពង់ចាម ពីថ្នាក់ស្រុកតហូតដល់ខេត្ត កំពុងតែអនុវត្តន៍ ផ្ទុយពីបទបញ្ជា​ របស់ សម្តេច តេជោ ហ៊ុន សែន ដែលបាន ដាក់ចេញកន្លងមកជាបន្តបន្ទាប់ឲ្យ មន្ត្រីថ្នាក់ក្រោមជាតិ ក្នុងខេត្តកំពង់ ចាម ពីថ្នាក់ស្រុករហូតដល់ខេត្ត ទប់ ស្កាត់ និងបង្រ្កាបឲ្យរាល់បទល្មើសដែលកើតមាននៅលើអាណាចក្រ របស់ ខ្លួនគ្រប់គ្រង ហើយ សម្តេច បានផ្តល់នូវអនុសាសន៍ ល្អៗ ដល់មន្ត្រីថ្នាក់ក្រោមជាតិ ក្នុងខេត្តកំពង់ចាម គួរបិទក្រោលសេះមុនសេះចូលស៊ីស្មៅ មិនមែនទុកឲ្យសេះចូលស៊ីស្មៅ អស់ទើបក្រោលនោទេ ។

ប្រភពដដែលនោះបានបន្តទៀតថា សកម្មភាពបទល្មើសនេសាទដែលកើតមានគ្រប់រូបភាពនោះរួមមាន របាំង បរណរ៉ាវ ដែលធ្វើអំពីសាច់អួន ក្រឡាញឹក របាំងសាច់សារ៉ូខៀវ និង របាំងលូស្បៃមុង នៅត្រង់ចំណុច ​​​ បឹងត្រពាំងព្រលិត ចំណុច ស្រះហ៊ីង ចំណុច ឬស្សីច្រាញ់ ដែលស្ថិតក្នុង ឃុំ ត្រប់ ស្រុកបាធាយខេត្តកំពង់ចាម ពួកក្រុមប្រព្រឹត្តបទល្មើសនេសាទធ្វើ សកម្មភាពដាក់របាំងគ្រប់ប្រភេទស្ទាក់ចាប់កូនត្រីតូចៗ រាប់តោន ក្នុង មួយថ្ងៃៗ យកលក់ចែកចាយជាចំណីត្រីឆ្តោ ក្នុងខេត្តកំពង់ចាម ពួកក្រុមប្រព្រឹត្តបទល្មើសនេសាទ បាន រត់ការបង់លុយ ឲ្យសមត្ថកិច្ចជំនាញ ពាក់ព័ន្ធក្នុងស្រុកបាធាយរួចរាល់អស់ហើយ  ទើបពួកគេដាក់របាំងស្បៃមុងបានយ៉ាងរលូន ហើយបើមាន កម្លាំងចម្រុះចុះបង្ល្រាប ពួកគេនិង តេទូរស័ព្ទ ប្រាប់ឲ្យពន្លិច ចូលក្នុងទឹកសិន ហើយពួកគេនិង នាំបង្វៀង ប្រជាពលរដ្ឋជាច្រើនដែលពួកគាត់ រស់នៅក្នុងស្រុកបាធាយ រង់ចាំមើល កណ្តាប់ដៃដែក របស់ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម តើមានប្រសិទ្ធិភាពកម្រិតណា !! ក្នុង ការបង្ក្រាបបទល្មើសនេសាទនៅលើ ទឹកដីស្រុកបាធាយ ៕ ចាំអ៊ុតមើល

Copyright © 2010-2019 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya