ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី លោក ឃុន ប៊ុនហូ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ធំ និងបក្ខពួក ជះឥទ្ធិពលដ៏អាក្រក់​  ||     ក្លិនស្អុយបែកធ្លាយមកក្រៅ ពីរឿងលោក ហ៊ួ សេន ហៅ សុខ ណា ជាមន្ត្រីយោធាអធិការកិច្ច និងអ្នកកាសែតពីររូបឈ្មោះ សាមុត និង ឈ្មោះ ពុជ និងបក្ខពួកផ្សេងទៀតបានគម្រាម និងជំរិតយកលុយពីប្រជាពលរដ្ឋ២គ្រួសារ ដែលរស់នៅភូមិសំពោចឃុំឃ្សឹមអស់ចំនួន៤លាន៨០ម៉ឺនរៀល​  ||     អ្នកធ្វើសកម្មភាពបំផ្លាញព្រៃឈើ និងទន្ទ្រានកាន់កាប់ដីព្រៃ នៅតែអាចគេចផុតពីសំណាញ់ច្បាប់​  ||     លេចព័ត៌មាន ! ពលរដ្ឋហួសចិត្ត និងមន្ទីរពេទ្យបង្អែក ស្រុកខ្សាច់កណ្ដាល រវល់ហូបចុកជុំគ្នា ផ្ដល់សេវាសាធារណៈមិនល្អ គ្មានចិត្តជួយសង្គ្រោះពលរដ្ឋ​  ||     ល្បី! លោកសក្កិ4 ញឹមប៉ក់ នៅសឹករងខេត្តបន្ទាយមានជ័យ ពិតជាមានសិទ្ធិធំមែន​  ||   

» Breaking News, ព័ត៌មានជាតិ » ​ប្រជាពលរដ្ឋ​នាំគ្នា​ភ្ញាក់ផ្អើល​ទឹក​កស្សិណ​អង្គរ​ប្រែ​ពណ៌​ក្រហម​និង​មាន​ក្លិនឆ្អាប នឹងមាន​ត្រី​ងាប់​

​ប្រជាពលរដ្ឋ​នាំគ្នា​ភ្ញាក់ផ្អើល​ទឹក​កស្សិណ​អង្គរ​ប្រែ​ពណ៌​ក្រហម​និង​មាន​ក្លិនឆ្អាប នឹងមាន​ត្រី​ងាប់​

​សៀមរាប ៖ ប្រជាពលរដ្ឋ​នាំគ្នា​ភ្ញាក់ផ្អើល និង​មានការ​ងឿង​យ៉ាងខ្លាំង​អំពី​ការ​ប្រែ​ព័ណ៌​ក្រម និង​មាន​ក្លិនឆ្អាប​បណ្តាលអោយ​ងាប់​ត្រី​ខ្លះៗ​នោះ ដោយ​មិនទាន់​ដឹង​ពី​មូលហេតុ​ថា​តើ​វា​យ៉ាងណា​នោះ​។
​កស្សិណ​អង្គរវត្ដ ដែល​ហ៊ំ​ព័ទ្ធ​ជុំ​វិ​ា​ញ​កំផែង​ប្រាសាទ​អង្គរតូច​នៅ ខេត្ដ​សៀមរាប​មាន​ប្រវែង​ពី​លិចទៅ​កើត​១.៥០០​ម៉ែត្រ និង​ពី​ជើង​ទៅ​ត្បូង​ប្រវែង​១.៣០០​ម៉ែត្រ និង​មាន​ទំ​ហ៊ំ​ទទឹង​ផ្ទៃ​កស្សិណ ៩០​ម៉ែត្រ ប៉ុន្ដែ​ទឹក​កស្សិណ​ផ្នែក​ខាងជើង​មិនមាន​ប្រែ​ពណ៌​ដូច​ទឹក​កស្សិណ​ខាងត្បូង​នោះទេ ។​
​ទឹក​ក្នុង​កស្សិណ​អង្គរវត្ដ​ផ្នែក​ខាងត្បូង បាន​ប្រែ​ពណ៌​ជា​ក្រហម រាង​ច្រេស ក្លិនឆ្អាប​ខុសពី​ធម្មតា ដែល​បណ្ដាល​ឲ្យ​ត្រី​ក្នុង​ទឹក​ងាប់​ជា​បន្ដបន្ទាប់​ដោយ​សង្ស័យ​មាន​ជាតិពុល​។ ភាពប្រែប្រួល​នេះ​បាន​កើតឡើង​ប្រហែល​មួយ​សប្ដាហ៍​ហើយ ហើយ​អាជ្ញាធរ​ជាតិ​អប្សរា​កំពុង​តាមដាន និង​ពិនិត្យ​រក​មូលហេតុ​។​
​លោក អ៊ឹម សុខ​រិ​ទ្ធិ មន្ដ្រី​នាយកដ្ឋាន​ផ្សព្វផ្សាយ​អាជ្ញាធរ​ជាតិ​អប្សរា បាន​មានប្រសាសន៍ថា  ការ​ប្រែ​ពណ៌​ទឹក​កស្សិណ​នេះ មិនទាន់​ដឹង​បណ្ដាលមកពី​អ្វី​ច្បាស់លាស់​នៅឡើយ​ទេ ។ ប៉ុន្ដែ​លោក​ថា អាច​ប្រែប្រួល​ទៅតាម​រដូវ​កាល ហើយ​លោក​កំពុង​នាំ​មន្ដ្រី​ជំនាញ​របស់​អាជ្ញាធរ​ពិនិត្យ​មើលថា​នេះ​បណ្ដាល មកពី​អ្វី​ឲ្យ​ច្បាស់លាស់​។​
​កាលពី​ឆ្នាំ​២០១១ ទឹក​កស្សិណ​អង្គរវត្ដ ធ្លាប់បាន​ប្រែ​ពណ៌​ស្លែ​កាន់ និង​ក្លិនស្អុយ​ដូចនេះ​ដែរ  ដែល​មន្ដ្រី​អាជ្ញាធរ​ជាតិ​អប្សរា​អះអាងថា ដោយសារ​ទឹកជំនន់​ហូរ​កាត់ ប៉ុន្ដែ​បន្ទាប់ពី​មន្ដ្រី​ជំនាញ បានធ្វើការ​ពិនិត្យ​និង​ដូរ​ទឹក​ថ្មី​ទើប​មាន​សភាព​ដូចដើម​វិញ ៕


Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya