ភ្នំពេញ ៖ កាលពីវេលាម៉ោង១និង ៥០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៤ បុរសម្នាក់មានមុខរបរជាអ្នកយាមម៉ូតូត្រូវបានស្លាប់យ៉ាងអាណោច អាធ័មក្នុងថ្លុកឈាមដោយសារក្រុមជនព្រៃផ្សៃមិនស្គាល់មុខ២នាក់ជិះ ម៉ូតូមួយគ្រឿងមកឈប់ធ្វើសកម្មភាពចាក់សម្លាប់ ស្ថិតនៅមុខផ្ទះលេខ៧៣ ក្រុមទី៥ ផ្លូវ១១៥ កែងផ្លូវលេខ១៤៨ ក្នុងសង្កាត់ផ្សារកណ្ដាលទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
បុរសដែលត្រូវគេចាក់សម្លាប់ខាងលើនេះឈ្មោះវង្ស ភារម្យ ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរជាអ្នកយាមម៉ូតូនៅចំណុច
កើតហេតុខាងលើ ។ ចំណែកជនព្រៃផ្សៃដែលបានប្រព្រឹត្ដ សកម្មភាពយ៉ាងសាហាវមកលើជនរង គ្រោះខាងលើនេះគឺមិនបានស្គាល់ភិន ភាគនោះទេ ។
ជារៀងរាល់ថ្ងៃបុរស រងគ្រោះតែងតែអង្គុយយាមម៉ូតូនៅមុខផ្ទះហើយថ្ងៃកើតហេតុនោះជនរង គ្រោះ បានឈរនៅជិតផ្លូវត្រង់ចំណុចខាងលើ ។ ភ្លាមនោះស្រាប់តែលេចមុខជនមិនស្គាល់អត្ដសញ្ញាណ២នាក់ស្លៀកពាក់ស៊ី វិលជិះម៉ូតូស៊េរីទំនើបមួយគ្រឿងកាន់កូនកាំបិតចុងស្រួចមួយដើមមក ឈប់ក្បែរជនរង គ្រោះហើយពួកគេបានធ្វើសកម្មភាព ប្រតាយប្រតប់និងយកកូនកាំបិតចាក់ចំក្រោមដោះខាងឆ្វេង(ចំបេះដូង) ជនរង គ្រោះមួយកាំបិតរួចពួកគេបានទាញយកកាំបិតចេញពីក្រោមដោះខាងឆ្វេង ឡើងជិះម៉ូតូគេចខ្លួនបាត់ស្រមោលភ្លាមៗ ។ ចំណែកជនរងគ្រោះដេកសន្លប់ក្នុងថ្លុកឈាមជាងហើយ២០នាទីទើបមានការ ភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋមករោម មើលប៉ុន្ដែជាអកុសលជនរងគ្រោះបាន ផុតដង្ហើមស្លាប់បាត់ទៅហើយ ៕