ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||     អាជីវកម្មរណ្តៅដី  មានការឃុបឃិតជាប្រព័ន្ធ ភូមិពារាំង ឃុំរាប ស្រុកពារាំង នៅព្រៃវែង​  ||     បែកធ្លាយ! លោកយ៉េន ម៉ង់ ប្រធានសហគមន៍ ព្រៃលិចទឹកសាមគ្គីកំពង់គោររងការចោទប្រកាន់ ពីមហាជនគ្រប់មជ្ឈដ្ឋានថា ដីព្រៃលិចទឹកសម្រាប់ត្រីបន្តពូជពងកូន ត្រូវរលាយអស់ហើយ​  ||   

» Breaking News, ព័ត៌មានជាតិ » រថយន្ត​ឡង់​គ្រី​ស័​រ បើក​បុក​គោយន្ត ស្លាប់​២ របួសធ្ងន់​ស្រាល ៦​នាក់

រថយន្ត​ឡង់​គ្រី​ស័​រ បើក​បុក​គោយន្ត ស្លាប់​២ របួសធ្ងន់​ស្រាល ៦​នាក់

រតនគិរី ​ ៖​ យ៉ាង​ហោច​ណាស់​បុរស​​ជនជាតិ​វៀតណាម​ចំនួន​២​នាក់​បាន​ស្លាប់​ ចំណែក​៦​នាក់​ទៀត​ដែល​មាន​ពលរ​រដ្ឋ​ខ្មែរ​ផង​រង​របួសធ្ងន់​ បន្ទាប់ពី​ជួប​ឧបទ្ទវហេតុ​គ្រោះថ្នាក់​ចរាចរណ៍ បង្កឡើង​ដោយ​រថយន្ត​ឡង់​គ្រី​ស័​រ​មួយគ្រឿង បាន​បើក​បុក​គោយន្ត ពីក្រោយ​ពេញទំហឹង កាលពី​ម៉ោង ៧ យប់ ថ្ងៃទី​២៣ ខែមករា ឆ្នាំ​២០១៤ នៅ​ភូមិ​២ ឃុំ​ត្រពាំង​ច្រេះ ស្រុក​កូន​មុំ ខេត្តរតនគិរី​ ។​

​នគរបាល​ មូលដ្ឋាន​បាន​ឲ្យ​ដឹង​ថា​ មុន​ពេល​កើតហេតុ​គេ​ឃើញ​រថយន្ត​ឡង់​គ្រី​ស័​រ​ពណ៌​ខ្មៅ​មួយ​គ្រឿង​ពាក់​ ស្លាក​លេខ​ ភ្នំពេញ​ 2I-0890​ ជិះ​ដោយ​បុរស​ជនជាតិ​វៀតណាម​៥​នាក់​ ។​ លុះ​មក​ដល់​ចំណុច​កើតហេតុ​ដោយ​ចាំង​នឹង​ភ្លើង​ឡាស៊ែរ​រថយន្ត​ដែល​បើក​ បញ្ច្រាសទិស​គ្នា​ក៏​ទៅ​បុក​គោ​យន្ត​ដឹក​ដំឡូង​មី​ជិះ​គ្នា​៣​នាក់​បើកបរ​ ស្រប​ទិស​គ្នា​ធ្វើ​ឲ្យ​ក្រឡាប់​៣​ត្រឡប់​ ។​ ក្នុង​ហេតុ​ការ​ណ៍​នេះ​បណ្ដាល​ឲ្យ​បុរស​ជនជាតិ​វៀតណាម​២​នាក់​ស្លាប់​ កៀប​ជាប់​នឹង​រថយន្ត​៣​នាក់​ទៀត​របួសធ្ងន់​ ហើយ​ទាំង​សព​និង​អ្នក​រង​របួស​ត្រូវ​គេ​ដឹក​យក​ទៅ​កាន់​ប្រទេស​វៀត​ណាម​ ភ្លាមៗ​ ។​ ចំណែក​អ្នក​ជិះ​គោ​យន្ត​ទាំង​៣​នាក់​ដែល​ជា​ជនជាតិ​ខ្មែរ​ក៏​របួសធ្ងន់​ដែរ​ ត្រូវ​បាន​គេ​ដឹក​យក​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ក្នុងស្រុក​។​

ក្រោយ​ហេតុ ​ការ​ណ៍រថយន្ត​បង្ក​និង​គោ​យន្ត​ត្រូវ​បាន​សមត្ថកិច្ច​យក​ទៅ​រក្សា​ទុក​នៅ​ អធិការដ្ឋាន​នគរបាល​ស្រុក​កូន​មុំ​ដើម្បី​រង់ចាំ​ធ្វើការ​ដោះស្រាយ​ពេល​ ក្រោយ​៕

 

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya