ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល លោកអធិការរងស្រុកទឹកផុស ម្នាក់ និងបក្សពួក ត្រូវប្រជាពលរដ្ឋ 8 គ្រួសារចោទថា បានរំលោភយកដីរបស់គាត់ នៅកំពង់ឆ្នំាង ?​  ||     ល្បី​ពេញ​បណ្ដាញ​ពត័មា​ននឹង សង្គម​Facebook មេ​គយ​ច​លត័​សាលាក្រហម លោក(ទុង ធឿន ) ទើបតែឡើងកាន់តំណែងថ្មីថ្មោង កំពុងតែដើរកន្លងចាស់លោក ធុច មករា ល្បីល្បាញ​ខាង​ប្រមូល​លុយ​ តាម​របៀបពុករលួយ​នឹង​ជំរិត​  ||     ប្រធានមន្ទីរកសិកម្មខេត្តសៀមរាប​ នៅតែត្រូវប៉ាន់?​  ||     លោក ថេ​ង សុ​ថុល អភិបាលខណ្ឌ​ចំការមន និង​លោក យិន សាន អធិការនគរបាល​ខ​ណ្ឌ​ចំការមន រក្សា​ភាព​ស្ងៀមស្ងាត់ ​ទុក​ឲ្យ​ល្បែងស៊ីសង​ខុសច្បាប់​រាលដាល​ពេញ​ទឹកដី​ខណ្ឌចំការមន?​  ||     លោក អេង ជា​សាន អគ្គនាយក​រដ្ឋ​បាលជ​ល​ផល មិន​ខ្វល់​រឿង​ទប់ស្កាត់​បទល្មើស​នេសាទ ?​  ||   

» Breaking News, ព័ត៌មានជាតិ, ព័ត៌មានអន្តរជាតិ » តើលោកយូហេង បានដឹងទេថា លោកអ៊ុំចាន់រតនា ប្រធានស្នាក់ការគយច្រអន្រ្តាកជាតិដូង កំពុងតែយកលុយពីពលរដ្ឋដឹកទំនិញដាក់ក្នុងហោប៉ៅខ្លួន ?

តើលោកយូហេង បានដឹងទេថា លោកអ៊ុំចាន់រតនា ប្រធានស្នាក់ការគយច្រអន្រ្តាកជាតិដូង កំពុងតែយកលុយពីពលរដ្ឋដឹកទំនិញដាក់ក្នុងហោប៉ៅខ្លួន ?

(បាត់ដំបង)៖ នៅល្ងាចថ្ងៃទី១១ខែកញ្ញាឆ្នាំ២០១៩ ស្ថិតនៅចំណុចភូមិអូរដា ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង។ ប្រភពដដែលបានបញ្ជាក់បន្ថែមអោយដឹងទៀតថា រាល់ថ្ងៃនេះពួកគាត់ជាអាជីវកររដឹកទំនិញចេញពីទឹកដីថៃ ចូលមកស្រុកខ្មែរតាមច្រក អន្តរជាតិដូងដោយការដឹកជញ្ជូននេះគឺយកទៅលក់បន្តនៅឯផ្សារនាគមាសហៅផ្សារដើមគ

នៅទីក្រុងភ្នំពេញ។

អាជីវករម្នាក់ដែលជាអ្នកបើកឡានដឹកទំនិញដោយមិនបានប្រាប់ឈ្មោះ បានប្រាប់អ្នកយក ពត៌មានយើងអោយដឹងបន្តថា ឡានរបស់គាត់បានដឹកចេញពីច្រក អន្តរជាតិដូងជា រៀងរាល់ជើង ហើយគាត់បានរត់ការបង់ពន្ធតាមច្រកដូចសព្វដងទើបបាន ដឹកចេញមកស្រុកខ្មែរបាន ហើយការរត់ការបង់ថ្លៃដឹកទំនិញនេះដែរគឺ គាត់បានរត់ការ បង់ទាំងភាគីខាងថៃនិងសម្ថកិច្ចខ្មែរនៅច្រកដូង ទើបអាចដឹកចេញមកបាន។ នៅពេលគាត់ ដឹកចេញពីច្រកដូងមកដល់ចំណុចមុខស្នាក់ការគយនិងរដ្ធករច្រកដូងស្ថិតនៅភូមិអូរដា ឃុំ បឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង។ ឡានពួកគាត់តែងតែចូលបង់លុយនៅទីនោះម្តងទៀត តែខាងមន្ត្រីគយនោះមិនមានចេញក្រដាសស្នាមរឺវិក័យប័ត្រអ្វីនោះទេ គ្រាន់តែបង់លុយហើយ ពួកគាត់ក៏បន្តដំណើរទៅមុខជាបន្តបន្ទាប់ទៀតព្រោះត្រូវចំណាយពេលច្រើនម៉ោងទើបមកដល់គោលដៅ។

រាល់ថ្ងៃនេះដែរការដឹកជញ្ជូនទំនិញរបស់ពួកគាត់មិនហ៊ានដេញដោលសួរនាំទៅមន្ត្រីគយ

នៅស្នាក់ការរឿងបងលុយទៅឲ្យពួកគាត់ហើយទាមទាររកក្រដាសស្នាមអ្វីដែរ ព្រោះគាត់ជាអ្នករកស៊ី បើហ៊ានសួរដេញដោលទៅខ្លាចគេគាបពួក គាត់រឺក៏ចាប់រថយន្តធ្វើការផាកពិន័យ។ ចឹងហើយជារៀងរាល់ជើងគឺតែងតែឈប់បង់ លុយនៅស្នាក់ការអូរដានេះជារៀងរាល់ជើងមិនដែលអាក់ខានឡើយ។

ចំណែកលោកអ៊ុំចាន់រតនាបើដៃ(ជ័យ ជនតារា)ជាអនុប្រធានស្នាក់គយនិងរដ្ធាករដូង ដែលកាន់ក្តោបទាំងផែស្ងួតផងនោះក្រុមការងារពត៌មានយើងមិនអាចសុំការបំភ្លឺពីលោកបាន

ទេ ដោយគ្មានទូរស័ព្ទ។

ពាក់ព័ន្ធការដែលក្រុមឈ្មួញរកស៊ីដឹកទំនិញបានបង់ប្រាក់ទៅអោយមន្ត្រីគយនិងរដ្ធាករដូង

មិនមានចេញវិក័យប័ត្រនេះដែរ ប្រហែលជាមន្ត្រីក្រោមឱវ៉ាតរបស់លោក ជ័យជន តារាយកក្រៅផ្លូវការហើយមើលទៅ បើមួយថ្ងៃៗឡានដឹកទំនិញចេញពីទឹកដីថៃ ចូលមកស្រុកខ្មែរច្រើនដូចជាកណ្តៀរពូនភ្នំចឹង។

ជុំវិញរឿងមន្ត្រីគយនិងរដ្ធាករដូង ដោយគ្រប់គ្រងដោយលោក (ជ័យ ជន តារា)ទទួលប្រាក់ ពីឈ្មួញដឹកទំនិញគ្រប់ប្រភេទដោយមិនមានចេញក្រដាសស្នាមរឺវិក័យប័ត្របែបនេះសូម

លោក យូ ហេង ដែលជាប្រធានសាខាគយនិងរដ្ធាករខេត្តបាត់ដំបង។ មេត្តា ជួយពិនិត្យមើលមន្ត្រីថ្នាក់ក្រោម ដែលនៅខាងច្រកដូងដែលមានភាពមិនប្រក្រតីរឿ ង ដែលយកលុយពីអាជីវករហើយមិនមានក្រដាសស្នាមបែបនេះ ការប្រមូលពន្ធប្រចាំឆ្នាំ២០១៩ ពិតជាខាតបង់អស់ជាច្រើនភាគរយមិនខានឡើយ៕

 

Copyright © 2010-2019 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya