ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល លោកអធិការរងស្រុកទឹកផុស ម្នាក់ និងបក្សពួក ត្រូវប្រជាពលរដ្ឋ 8 គ្រួសារចោទថា បានរំលោភយកដីរបស់គាត់ នៅកំពង់ឆ្នំាង ?​  ||     ល្បី​ពេញ​បណ្ដាញ​ពត័មា​ននឹង សង្គម​Facebook មេ​គយ​ច​លត័​សាលាក្រហម លោក(ទុង ធឿន ) ទើបតែឡើងកាន់តំណែងថ្មីថ្មោង កំពុងតែដើរកន្លងចាស់លោក ធុច មករា ល្បីល្បាញ​ខាង​ប្រមូល​លុយ​ តាម​របៀបពុករលួយ​នឹង​ជំរិត​  ||     ប្រធានមន្ទីរកសិកម្មខេត្តសៀមរាប​ នៅតែត្រូវប៉ាន់?​  ||     លោក ថេ​ង សុ​ថុល អភិបាលខណ្ឌ​ចំការមន និង​លោក យិន សាន អធិការនគរបាល​ខ​ណ្ឌ​ចំការមន រក្សា​ភាព​ស្ងៀមស្ងាត់ ​ទុក​ឲ្យ​ល្បែងស៊ីសង​ខុសច្បាប់​រាលដាល​ពេញ​ទឹកដី​ខណ្ឌចំការមន?​  ||     លោក អេង ជា​សាន អគ្គនាយក​រដ្ឋ​បាលជ​ល​ផល មិន​ខ្វល់​រឿង​ទប់ស្កាត់​បទល្មើស​នេសាទ ?​  ||   

» Breaking News, ព័ត៌មានជាតិ, ព័ត៌មានអន្តរជាតិ » ភាពមិនប្រក្រតីក្នុងតំណែង ពាក់ព័ន្ធទៅនឹងការគ្រប់គ្រងដឹកនាំដោយ លោក​ អ៊ឹម​ សៅវរិទ្ធ​ នាយខណ្ឌ​រដ្ឋបាលព្រៃឈើឧត្តរមានជ័យ ឈានដល់មានការទម្លាយអំពើពុករលួយ ជាលាភផលប្រយោជន៍?

ភាពមិនប្រក្រតីក្នុងតំណែង ពាក់ព័ន្ធទៅនឹងការគ្រប់គ្រងដឹកនាំដោយ លោក​ អ៊ឹម​ សៅវរិទ្ធ​ នាយខណ្ឌ​រដ្ឋបាលព្រៃឈើឧត្តរមានជ័យ ឈានដល់មានការទម្លាយអំពើពុករលួយ ជាលាភផលប្រយោជន៍?

ខេត្តឧត្តរមានជ័យ ៖​  មន្ត្រីបានលួចបង្ហើបថា បុគ្គលលោក​ អ៊ឹម​ សៅវរិទ្ធ​ នាយខណ្ឌ​រដ្ឋបាលព្រៃឈើឧត្តរមានជ័យ បានប្រឹងការងារខាងប្រមូលផល​ស្ងប់ស្ងាត់​គ្រប់ទិសទីពីកូនចៅ ក្នុងតំណែងជាសង្កាត់-​ផ្នែក​រដ្ឋបាល​ព្រៃឈើ ​អន្លង់វែង​ សំរោង​ ,និង​បន្ទាយ​អំពិល​ កំពុង​កាក់កប​យ៉ាងខ្លាំងដោយប្រព្រឹត្តអំពើពុករលួយយ៉ាងពេញបន្ទុក ខណៈមានគណៈកម្មការថ្នាក់ជាតិ​ មានវិធានការចុះបង្ក្រាប​បទល្មើសធនធានធម្មជាតិទូទាំងប្រទេស​ ដោយរឹត​បណ្តឹងការចេញ ច្បាប់ស្តីពីការអនុញ្ញាត​បង្កើត​ និងបន្តរោង​សិប្បកម្មកែច្នៃ​ ផល​ អនុផល​ព្រៃឈើ​ ឆ្លៀតក្នុង ឱកាសនេះ លោក​ អ៊ឹម​ សៅវរិទ្ធ​ នាយ​ខណ្ឌ​រដ្ឋបាលព្រៃឈើ​ឧត្តរមានជ័យ​ បានបង្អាក់​ការចេញ​ ច្បាប់​ស្ដីពី​ការ​បង្កើត​រោងសិប្បកម្ម​កែច្នៃ​ ផល​ អនុផលព្រៃឈើ​ក្នុងដែនសមត្ថកិច្ចខណ្ឌដោយ តម្រូវឲ្យ​មន្ត្រី​ក្រោមឱវាទ​ សង្កាត់​ និងផ្នែក​រដ្ឋបាល​ព្រៃឈើ​ដែលរត់ការធ្វើច្បាប់បង្កើត​ ឬបន្តរោងសិប្បកម្មនេះ​ បង់លុយបន្ថែមមួយកម្រិតទៀត​គឺចំនួន​២០០$​ (ពីររយដុល្លារ)​ សម្រាប់ខ្ទង់​ខាងមន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់​ ​និង​នេសាទ​ខេត្ត ដើម្បី​ជួយដឹងឮថែមទៀត​ និងចេញច្បាប់បានលឿន។

 

ថ្មីៗនេះ​នៅខាង​ផ្នែក​រដ្ឋបាល​ព្រៃឈើ​អន្លង់វែង​ សំរោង​ ពិសេស​ជាងគេគឺនៅខាង​ ​ផ្នែក​​រដ្ឋបាលព្រៃឈើបន្ទាយ​អំពិល​ ដែលមាន លោក​ ឆាយ​ ដួងវិបុល​ ​ឋានៈនាយរងផ្នែក រដ្ឋបាលព្រៃឈើបន្ទាយអំពិល​ បានត្អួញត្អែរ​បើកទម្លាយរឿងមិនប្រក្រតីដល់ប្រធានអង្គប្រជុំ​ពីរឿង​ លោក​ ​អ៊ឹម​ សៅវរិទ្ធ​ នាយខណ្ឌ​តម្រូវ​ឲ្យ​គាត់​ (​នាយរងផ្នែក)​ ដោះស្រាយ​លុយបន្ថែម​ពីម្ចាស់រោងសិប្បកម្ម​ដែលបានដាក់ពាក្យស្នើសុំបន្ត​ និងបានផ្អាកមិនចេញ​ ច្បាប់​មួយរយៈ រហូតធ្វើឲ្យអ្នកប្រកបមុខរបរ​ កែច្នៃ​ឈើទាំងនោះ​ធ្វើច្បាប់អត់បាន​តាម​រយៈលោកជា​អ្នករត់ការ​ រករឿង​ទាមទារយកលុយវិញ​ ប៉ុន្តែដោយ​​លោក​ ឆាយ​ ដួងវិបុល​ មានទេពកោសល្យ​ខ្ពស់ក្នុងការលួងលោម​ មេៗ​ និងម្ចាស់ស្នើសុំច្បាប់សិប្បកម្ម បានតម្រូវឲ្យបង់ថ្លៃសេវា​សាធារណៈចាប់ពី ៨០០$-១៥០០$​ (ប្រាំបីរយដុល្លារ-មួយពាន់ប្រាំរយដុល្លា​​រ) សម្រាប់អាជីវកម្មមួយកន្លែងៗ​ ដែលតម្លៃនេះលើសពីការកំណត់តម្លៃសេវា របស់អន្តរក្រសួងបានកំណត់។​

 

ពលរដ្ឋជាច្រើននាក់ដែលជាម្ចាស់រោងសិប្បកម្មកែច្នៃផល​ អនុផលព្រៃឈើ​បានឲ្យភ្នាក់ងារ សារព័ត៌មាន​ យើងដឹងនៅថ្ងៃទី១៥​ ខែកញ្ញាឆ្នាំ២០១៩នេះ​ ថា ​កន្លងមក​ដើម្បី​ធ្វើច្បាប់​កែច្នៃ​ ផល​ អនុផលព្រៃឈើ​ហ្នឹង​បាន​ ខាងមេព្រៃសង្កាត់​ ផ្នែក​ ខណ្ឌ​ តម្រូវឲ្យគាត់បង់លុយប្រាំបីរយដុល្លា​រ ទៅ​មួយពាន់ប្រាំរយដុល្លារ​(៨០០$-១៥០០$)​ សម្រាប់​ធ្វើច្បាប់​ ដោយកំណត់ចំពោះអ្នកសុំបន្ត​ច្បាប់​រោង​សិប្បកម្ម​ ចាប់ពី​ ​(៨០០$-៩០០$)​ សម្រាប់អ្នកសុំបង្កើតរោងសិប្បកម្ម​ថ្មី​ ឬដេប៉ូ​ឈើ​ ​លក់​ ចែក​ចាយចាប់ពី​ (៩០០$-១៥០០$)​ គេស្គាល់គ្រប់គ្នាថាក្នុងទឹក​ ដីស្រុកបន្ទាយអំពិល​ គឺមាន​ លោក​ ឆាយ​ ដួងវិបុល​ ឋានៈនាយរងផ្នែករដ្ឋបាលព្រៃឈើបន្ទាយអំពិល​​ នៅខាងសំរោង​ គឺមាន​ លោក​ ខន​ ខែម​ នាយផ្នែករដ្ឋបាល​ព្រៃឈើ​សំរោង​ បានទទួល​រត់ការទៅតាម​ ខ្ទង់ចំណាយនីមួយៗ​ ​ចាប់ពី​ខ្ទង់​របស់លោកនាយខណ្ឌ​រដ្ឋបាលព្រៃឈើ​ឧត្ដរមានជ័យ​ លោកប្រធានមន្ទីរ​កសិកម្ម​ រុក្ខាប្រមាញ់​និង​នេសាទ​ខេត្ត​ រហូតធ្លាប់ឮថាមានដល់ខ្ទង់របស់លោក​អភិបាល​ខេត្ត​ទៀត​ ដោយប្រមូលលុយទាំងអស់ទុកជូន​ត្រឹម លោក​ អ៊ឹម​ សៅវរិទ្ធ​ នាយខណ្ឌ​ តាមរយៈ​ មន្ត្រី​រដ្ឋបាល​ម្នាក់ឈ្មោះ លោក​ ស៊ុំ​ ស៊ី​ថា​ ឮថាធ្វើការល្អខាងទទួលយក លុយទុក ឲ្យមេៗ​ ទើប​ទទួលបានការតែងតាំងថ្មី​ជា​ នាយរងផ្នែករដ្ឋបាលព្រៃឈើសំរោង​ អតីត​មន្ត្រី​ខណ្ឌ​រដ្ឋ​បាល​ព្រៃឈើ​ឧត្តរមានជ័យ​ ។

 

ភ្នាក់ងារសារព័ត៌មាន​យើងបានដឹងច្បាស់ចំពោះការធ្វើ​ច្បាប់សិប្បកម្មកែច្នៃ​ ផល​ អនុផលព្រៃឈើ​ រដ្ឋបានកំណត់​ តម្លៃច្បាប់ជាសេវាសាធារណៈ តឹ្រមតែ​ ១​ ០០០​ ០០០៛​ (មួយលានរៀល)​ ស្មើនឹងប្រាក់ដុល្លា​រ​ ចំនួន២៥០$​ តែប៉ុណ្ណោះ​។

 

មហាជនបាន​និយាយតៗគ្នា​ និងមានការសង្ស័យចំពោះ​ លោក​ ឆាយ​ ដួងវិបុល​ និង​ លោក​ ខន​ ខែម​ ហ៊ានទារថ្លៃសេវាលើសការកំណត់​ របស់តម្លៃអន្តរក្រសួងបែបនេះ​ គឺអាចមានការ ឃុបឃិតគ្នាប្រព័ន្ធដោយមានការចាត់តាំងច្បាស់លាស់ជាមួយ​ លោក​ អ៊ឹម​ សៅវរិទ្ធ​ នាយខណ្ឌ​រដ្ឋបាលព្រៃឈើ​ឧត្តរមានជ័យ​ និង​ លោក​ សូត្រ ស៊ីសុខឃាង​ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្តឧត្តរមានជ័យ ហើយមើលទៅ បើមិនដូចនេះទេ​ គេមិនអាចធ្វើការស្នើសុំ​បង្កើត​ ឬ​ បន្ត​ច្បាប់​ រោង​សិប្បកម្ម​កែច្នៃ​ ឬដេប៉ូ លក់ ចែកចាយផល​ អនុផលព្រៃឈើ​ ប្រព្រឹត្តទៅបាន​ដោយរលូន​ និងលឿនបានឡើយ។ គួរ​បញ្ជាក់​បន្ថែមផងដែរថា​ កន្លង​មកការចេញច្បាប់បង្កើត​ ​ឬ​បន្ត​រោងសិប្បកម្ម​កែច្នៃ​ ផល​ អនុផលព្រៃឈើ​ ឬរោង​សន្និធិ (ដេប៉ូ) លក់​ ចែកចាយ​ ផល​ អនុផលព្រៃឈើ​ ​គឺធ្វើ​ពីលើមកក្រោម​ ពោលគឺចុះហត្ថលេខាដោយ​ លោក​ អ៊ឹម​ សៅវរិទ្ធ​ នាយខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ឧត្តរមានជ័យ​ និង​ លោកប្រធានមន្ទីរ​រួច​រាល់​មុនហើយ​ ទើប លោក​ អ៊ឹម​ សៅវរិទ្ធ​ នាយខណ្ឌ​ ហៅ​កូនចៅ​ ផ្នែក​ និងសង្កាត់សាមី​ មកចុះហត្ថលេខាលើ ពាក្យស្នើសុំតាមក្រោយបាន​យ៉ាងលឿនល្អទៅតាមតម្លៃម្ចាស់រោងសិប្បកម្ម បានបង់។​

ជុំវិញ​ករណី​នេះ​ លោក​ អ៊ឹម​ សៅវរិទ្ធ​ នាយ​ខណ្ឌ​រដ្ឋបាលព្រៃឈើ​ឧត្តរមានជ័យ​ ​ក៏មិនអាចទាក់ទងបាន ភាគច្រើនបើខលចូលគ្មានអ្នកទទួល។ ចំណែក​ លោក​ សូត្រ ស៊ីសុខឃាង​ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់​ និង​នេសាទ​ខេត្តឧត្តរមានជ័យ​ គ្មានលេខទូរស័ព្ទទំនាក់ទំនងសុំការបំភ្លឺ។

ពាក់ព័ន្ធនឹងករណី​នេះ​ លោក​ ឆាយ​ ដួងវិបុល​ ឋានៈនាយរងផ្នែករដ្ឋបាលព្រៃឈើ លោក​ ខន​ ខែម​​ ឋានៈនាយផ្នែករដ្ឋបាលព្រៃឈើសំរោង​ ​អង្គភាពសារព័ត៍មានយើងមិនអាច ទាក់ទងសុំការបំភ្លឺបាន នៅរសៀលថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៩ ៕

Copyright © 2010-2019 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya