ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ថេ​ង សុ​ថុល អភិបាលខណ្ឌ​ចំការមន និង​លោក យិន សាន អធិការនគរបាល​ខ​ណ្ឌ​ចំការមន រក្សា​ភាព​ស្ងៀមស្ងាត់ ​ទុក​ឲ្យ​ល្បែងស៊ីសង​ខុសច្បាប់​រាលដាល​ពេញ​ទឹកដី​ខណ្ឌចំការមន?​  ||     លោក អេង ជា​សាន អគ្គនាយក​រដ្ឋ​បាលជ​ល​ផល មិន​ខ្វល់​រឿង​ទប់ស្កាត់​បទល្មើស​នេសាទ ?​  ||     ឯកឧត្តម ឱម យិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ គួរបើកការស៊ើបអង្កេតស្រាវជ្រាវ រក អ្នកដែលពាក់ព័ន្ធ បង្កើតឲ្យមានបទល្មើសនេសាទក្នុងទ្រង់ទ្រាយធំៗ​  ||     បទល្មើសនេសាទដាក់សម្រាស់ រដូវហាមឃាត់ កើតមានព្រោងព្រាត នៅកំពង់ឆ្នាំង​  ||     កេីតមានយ៉ាងព្រោងព្រាតនៅក្នុងអិតដែនឡូត៍លេខ ១០A ស្តីដង្គង ក្នុងស្រុកកំពង់លែង​  ||   

» Breaking News, ព័ត៌មានជាតិ, ព័ត៌មានអន្តរជាតិ » លោកលឹម សម្បត្តិ មេ​គយច្រកអាកា​សយាន​ដ្ឋានអន្តរជាតិ​ភ្នំពេញ មាន​ជំនាញខាង​ប្រមូល​លុយ តាម​របៀបពុករលួ​យ ? ​

លោកលឹម សម្បត្តិ មេ​គយច្រកអាកា​សយាន​ដ្ឋានអន្តរជាតិ​ភ្នំពេញ មាន​ជំនាញខាង​ប្រមូល​លុយ តាម​របៀបពុករលួ​យ ? ​

ភ្នំពេញ ៖ ប្រភពពី​ក្រុម​អ្នក​រត់ការ​ឯកសារ​ ​នាំចូល​ទំនិញ​តាម​ច្រក​អាកាសយានដ្ឋាន អន្តរជាតិ​ភ្នំពេញ បាន​ឲ្យ​ដឹងថា​ លោក លោកលឹម សម្បត្តិ ចូលកាន់​តំណែង​ជាប្រធានការិយាល័យ​គយ ​ប្រចាំ​ច្រក​នេះ ជំនួស​លោកលាងហៃ មិនបាន​ប៉ុន្មាន​ផងក៏​ចាប់ផ្ដើមសាង​ភាពល្បីល្បាញ​ខាង​ពុករលួយ​ មិន​ចាញ់​លោកលាង ហៃ នោះទេ​ ។

 

-ប្រភពពី​ក្រុម​អ្នក​រត់ការ​ឯកសារ​នាំចូល ​ទំនិញ​តាម​ច្រក​ អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ បាន​ឲ្យ​ដឹងបន្តទៀតថា លោកលឹមសម្បត្តិ កំពុង​រៀបចំ​បណ្ដាញ​ប្រព្រឹត្ត​អំពើពុករលួយ ​ជា​ប្រព័ន្ធ ដោយ​តម្រូវ​ឲ្យ​មានការ​បង់លុយ​សម្រាប់​ឯកសារ​ប្រតិវេទន៍​គយ​ក្នុង​មួយ​ឯកសារ ​ចាប់ពី​៣៥​ដុល្លារ​រហូតដល់​៧៥​ដុល្លារ​។ ប្រភព​ដដែលនោះបាន​ឲ្យ​ដឹងថា ការបង់​លុយ​ពី​៣៥​ទៅ​៧៥​ដុល្លារ​គឺ​សម្រាប់​ឯកសារ​ដែល​គ្មាន​កំហុស។ ចំណែក​ឯកសារ​ដែលមាន​កំហុស​តិចតួច​ត្រូវ​ក្រុមមន្ត្រី​គយ​ក្រោម​ការគ្រប់គ្រង​របស់លោកលឹម សម្បត្តិ. គៀប​យកលុយ​ពី​អ្នក​រត់ការ​ឯកសារ​នាំចូល​ទំនិញ​យ៉ាង​ពេញបន្ទុក​តែម្តង​។

 

-ចំពោះបញ្ហា​ខាងនេះកើតមានជារៀងរាល់ថ្ងៃ ករណីគួរតែឯកឧត្ដម អួន ព័ន្ធមុនីរ័ត្ន ដែលជា​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ក៏ដូចជា​លោក គុណ ញឹម អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ គួរវិធា្ពនការរនិត្យមើលផងទា?។​ បច្ចុប្បន្ន​លោកលឹម សម្បត្តិ កំពុង​ប្រើ​តួនាទី​និង​អំណាច​ប្រព្រឹត្ត​អំពើពុករលួយ​យ៉ាង​ងងើល​ ។ អាចនិយាយបាន​ថា​លោកលឹមសម្បត្តិ កំពុង​អនុវត្តន៍​តាម​រូបមន្ត​ពុករលួយ​របស់លោកលាង ហៃ យ៉ាង​ខ្ជាប់ខ្ជួន​គឺ​ខំប្រឹង​ប្រមូល​លុយ​តាមច្រើន​រូបភាព​ដោយ​មិន​ខ្វល់​ពី​ការរិះគន់​អ្វី​ទាំងអស់​។​

 

ទន្ទឹមនឹងនេះ​លោក ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ គួរ​បើក​ការស្រាវជ្រាវស៊ើប អង្កេត​ឲ្យ​បាន​ស៊ីជម្រៅ​ទៅលើ​រឿងអាស្រូវ​ពុករលួយ​របស់លោកលឹមសម្បត្តិ ប្រធានការិយាល័យ​គយ​ច្រក​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ផងដែរ។ ព្រោះ​មន្ត្រី​គយ​រូបនេះ​កំពុង​ប្រព្រឹត្ត​អំពើពុករលួយ​គ្មាន​ញញើត​អ្វី​ឡើយ​។​ នៅពេល​លោកលឹម.សម្បត្តិចូលកាន់​តំណែង​ជា​ប្រធានការិយាល័យ​គយ​ច្រក​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ជំនួស​លោកលាងហៃមិនបាន​ប៉ុន្មាន​ផង​ក៏​ចាប់ផ្ដើម​ប្រព្រឹត្ត​អំពើពុករលួយ​ដើម្បី​សាង​ភាពល្បីល្បាញ​យ៉ាង​ឆាប់រហ័ស​។ ប្រភព​មន្ត្រី​គយ​មួយចំនួន​នៅ​ច្រក​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ បាន​បង្ហើប​ឲ្យ​ដឹងថា​លោកលឹមសម្បត្តិបន្ត​យក​វិធី​របស់លោកលាងហៃមកប្រើប្រាស់​ដើម្បី​ប្រមូល​លុយ​តាមរបៀប​ពុករលួយ ​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។

ហេតុនេះហើយ​ទើប​មានការ​អំពាវនាវ​ឲ្យ​លោក អូន ព័ន្ធមុនីរ័ត្ន ដែលជា​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ក៏ដូចជា​លោក គុណ ញឹម ដែលជា​មេ​គយ​ធំ ចាត់វិធានការ​ទប់ស្កាត់​អំពើពុករលួយ​របស់លោកលឹមសម្បត្តិមេ​គយ​ច្រក​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញជាបន្ទាន់​។ ​បើតាម​ការអះអាង​ពី​អ្នក​រត់ការ​ឯកសារ​នាំចូល​ទំនិញ​ផ្សេងៗ​ក៏ដូចជា​អ្នក​រត់ការ​នាំចូល​ទំនិញ​វិនិយោគ​បាន​ឲ្យ​ដឹងថា សម្រាប់​ទំនិញ​វិនិយោគ​នាំចូល​តាម​ច្រក​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ត្រូវ​បង់លុយ​ប្រមាណ​៧៥​ដុល្លារ​ជា​កំហិត​។

 

ក្នុងនោះ​ទី​១-​ត្រូវ​បង់លុយ​៥​ដុល្លារ​សម្រាប់​មន្ត្រី​គយ​ទទួល​ផែន​ចុះ​លេខ ទី​២-​បង់លុយ​ចំនួន​២០​ដុល្លារ​សម្រាប់​គណនេយ្យ​ ទី​៣-​ត្រូវ​បង់លុយ​១០​ដុល្លារ​សម្រាប់​ប្រធាន​ផ្នែក​ត្រួតពិនិត្យ​និង​១០​ដុល្លារ​ទៀត​ផ្នែក​កូនចៅ​មន្ត្រី​គយ​ខាង​ត្រួតពិនិត្យ​។ ទី​៤-​ត្រូវ​បង់លុយ​២០​ដុល្លារ​សម្រាប់​មន្ត្រី​គយ​ផ្នែក​កាត់​ស្តុក បញ្ចុះ​ឯកសារ និង​ទី​៥-​ត្រូវ​បង់​ឲ្យ​អនុប្រធាន​ការិយាល័យ​ចំនួន​៥​ដុល្លារ ជា​កិច្ចបញ្ចប់​ដោយ​មិនអាច​តវ៉ា​បានឡើយ​។ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា សូម្បីតែ​ទំនិញ​នាំចេញ​ក៏ត្រូវ​បង់លុយ​ឲ្យ​ក្នុង​មួយ​ឯកសារ​៣៥​ដុល្លារ​ផងដែរ។

 

ដូច្នេះ​លោកលឹមសម្បត្តិនិង​បក្ខពួក​អាច​ប្រមូល​លុយ​តាមរបៀប​ពុករលួយ​បាន​យ៉ាងច្រើន​។ ដូច្នេះហើយ​ទើប​មានការ​អំពាវនាវ​ឲ្យ​លោក អូន ព័ន្ធមុនីរ័ត្ន ដែលជារដ្ឋមន្ត្រី ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ក៏ដូចជា​លោក គុណ ញឹម អគ្គនាយក​គយ ពិនិត្យមើល​រឿងអាស្រូវ​ពុករលួយ​របស់លោក លឹមសម្បត្តិ ប្រធានការិយាល័យ​គយ​ច្រក​អាកាសយានដ្ឋានអន្តរជាតិភ្នំពេញជាបន្ទាន់ ៕

 

Copyright © 2010-2019 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya