ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល លោកអធិការរងស្រុកទឹកផុស ម្នាក់ និងបក្សពួក ត្រូវប្រជាពលរដ្ឋ 8 គ្រួសារចោទថា បានរំលោភយកដីរបស់គាត់ នៅកំពង់ឆ្នំាង ?​  ||     ល្បី​ពេញ​បណ្ដាញ​ពត័មា​ននឹង សង្គម​Facebook មេ​គយ​ច​លត័​សាលាក្រហម លោក(ទុង ធឿន ) ទើបតែឡើងកាន់តំណែងថ្មីថ្មោង កំពុងតែដើរកន្លងចាស់លោក ធុច មករា ល្បីល្បាញ​ខាង​ប្រមូល​លុយ​ តាម​របៀបពុករលួយ​នឹង​ជំរិត​  ||     ប្រធានមន្ទីរកសិកម្មខេត្តសៀមរាប​ នៅតែត្រូវប៉ាន់?​  ||     លោក ថេ​ង សុ​ថុល អភិបាលខណ្ឌ​ចំការមន និង​លោក យិន សាន អធិការនគរបាល​ខ​ណ្ឌ​ចំការមន រក្សា​ភាព​ស្ងៀមស្ងាត់ ​ទុក​ឲ្យ​ល្បែងស៊ីសង​ខុសច្បាប់​រាលដាល​ពេញ​ទឹកដី​ខណ្ឌចំការមន?​  ||     លោក អេង ជា​សាន អគ្គនាយក​រដ្ឋ​បាលជ​ល​ផល មិន​ខ្វល់​រឿង​ទប់ស្កាត់​បទល្មើស​នេសាទ ?​  ||   

» Breaking News, ព័ត៌មានជាតិ, ព័ត៌មានអន្តរជាតិ » លោក ឈួ​រ ច័ន្ទ​ឌឿ​ន មិន​អើពើ​បង្ក្រាប​បទល្មើស​នេសាទ​ ?

លោក ឈួ​រ ច័ន្ទ​ឌឿ​ន មិន​អើពើ​បង្ក្រាប​បទល្មើស​នេសាទ​ ?

កំពង់ឆ្នំាង ៖  ​ប្រជា​នេសាទ​រស់នៅ​ឃុំ​ពាម​ឆ្កោក ស្រុក​ជល​គិរី ខេត្តកំពង់ឆ្នាំង បាន​អះអាងថា រហូតមកដល់​ពេលនេះ​បទល្មើស​នេសាទ​ប្រើ​ឧបករណ៍​ខុសច្បាប់​ ក្នុង​អតីត​ដែន​ឡូត៍​នេសាទ​លេខ​១០​បេ កំពុង​កើតឡើង​យ៉ាងគំហុក ហើយ​មិនឃើញ​មន្ត្រី​អាជ្ញាធរ មន្ត្រី​ជំនាញ​ឬ​សមត្ថកិច្ច​ពាក់ព័ន្ធ​ចាត់វិធានការ​បង្ក្រាប​ឡើយ​។

 

ប្រជា​នេសាទ​ក្នុង​ឃុំ​ពាម​ឆ្កោក បាន​ឲ្យ​ដឹងថា លោក ឈួ​រ ច័ន្ទ​ឌឿ​ន អភិបាលខេត្ត​កំពង់ឆ្នាំង ក៏ដូចជា​លោក ងិន ហ៊ុន ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តកំពង់ឆ្នាំង និង​លោក លី ឡា នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ខេត្តកំពង់ឆ្នាំង នាំគ្នា​សម្ងំ​ស្ងាត់ឈឹង​ធ្វើ​មិនដឹងមិនឮ​អ្វី​ទាំងអស់​។ ប្រការ​នេះហើយ​ទើប​ប្រជា​នេសាទ​ក្នុង​ឃុំ​ពាម​ឆ្កោក ស្រុក​ជល​គិរី អំពាវនាវ​ឲ្យ​លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម និង​លោក អេង ជា​សាន អគ្គនាយក​រដ្ឋ​បាលជ​ល​ផល ចាត់វិធានការ​បង្ក្រាប​បទល្មើស​នេសាទ​ក្នុង​មូលដ្ឋាន​ពួកគាត់​ជាបន្ទាន់ និង​ប្រកបដោយ​ប្រសិទ្ធភាព​។

 

​ប្រភពពី​មន្ត្រីរាជការ​នៅក្នុង​សាលាខេត្ត​កំពង់ឆ្នាំង មួយចំនួន​បាន​បង្ហើប​ឲ្យ​ដឹងថា លោក ឈួ​រ ច័ន្ទ​ឌឿ​ន គិតតែ​ពី​រឿង​ប្រើ​អំណាច​និង​តួនាទី​របស់ខ្លួន​ទន្ទ្រាន​កាន់កាប់​ដីធ្លី​ទ្រព្យសម្បត្តិ​រដ្ឋ​ជាច្រើន​កន្លែង​យក​ធ្វើជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន​យ៉ាង​សុខ​ស្រួល​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា លោក ឈួ​រ ច័ន្ទ​ឌឿ​ន គ្មាន​ពេលវេលា​សម្រាប់​គិតគូរ​ពី​រឿង​បង្ក្រាប​បទល្មើស​នេសាទ ក៏ដូចជា​បទល្មើស​ទន្ទ្រាន​កាន់កាប់​ដីព្រៃ​លិច​ទឹក បទល្មើស​ទន្ទ្រាន​កាន់កាប់​ដី​គម្រប​ព្រៃឈើ​របស់​រដ្ឋ​ដែល​កើតឡើង​យ៉ាង​អនាធិបតេយ្យ​នៅក្នុង​ស្រុក​ជល​គិរី ស្រុក​កំពង់លែង ស្រុក​បរិបូរណ៍ ស្រុក​រលាប្អៀរ និង​ស្រុក​ទឹកផុស នោះឡើយ​។ ហេតុនេះ​ថ្នាក់ដឹកនាំ​ក្រសួងមហាផ្ទៃ មិនគួរ​មើលរំលង​ភាព​អសកម្ម​របស់លោក ឈួ​រ ច័ន្ទ​ឌឿ​ន អភិបាលខេត្ត​កំពង់ឆ្នាំង តទៅទៀត​ទេ ព្រោះ​បច្ចុប្បន្ននេះ​បទល្មើស​នេសាទ​និង​បទល្មើស​ផ្សេងៗ​ទៀត​រាលដាល​យ៉ាងគំហុក​។

 

​ប្រជា​នេសាទ​ក្នុង​ឃុំ​ពាម​ឆ្កោក ស្រុក​ជល​គិរី ខេត្តកំពង់ឆ្នាំង បាន​ឲ្យ​ដឹងថា  ប្រសិនបើ​គ្មាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​មន្ត្រីរដ្ឋបាល​ជល​ផល និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ទេនោះ គឺ​បទល្មើស​នេសាទ​ក្នុង​តំបន់​អតីត​ដែន​ឡូត៍​នេសាទ​លេខ​១០​បេ ក៏ដូចជា​តាម​បឹង តាម​ព្រែក ក្នុង​ឃុំ​ពាម​ឆ្កោក មិនកើត​ឡើង​យ៉ាង​ពេញបន្ទុក​ដូច​សព្វថ្ងៃនេះ​ទេ​។

 

ប្រភពពី​មន្ត្រីរាជការ​ក្នុង​មន្ទីរ​កសិកម្ម​ខេត្តកំពង់ឆ្នាំង បាន​លើកឡើងថា លោក ងិន ហ៊ុន ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តកំពង់ឆ្នាំង និង​លោក លី ឡា នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ខេត្តកំពង់ឆ្នាំង ចាត់ទុក​បទល្មើស​នេសាទ​ប្រើ​ឧបករណ៍​ខុសច្បាប់​ជា​ប្រភព​ចំណូល​ដ៏​សំខាន់​របស់ខ្លួន ​ទើប​បណ្ដោយ​ឲ្យ​បទល្មើស​នេសាទ​ប្រើ​ឧបករណ៍​ខុសច្បាប់​កើតឡើង​យ៉ាង​អនាធិបតេយ្យ​។ ជាការ​ពិត​ក្នុង​រដូវ​បិទ​នេសាទ​នេះ បទល្មើស​នេសាទ​ប្រើ​ឧបករណ៍​ខុសច្បាប់​ក្នុង​តំបន់​បឹង​ទន្លេសាប នៃ​ស្រុក​បរិបូរណ៍ ក្រុង​កំពង់ឆ្នាំង ស្រុក​កំពង់លែង ស្រុក​ជល​គិរី និង​ស្រុក​កំពង់ត្រឡាច កើតឡើង​យ៉ាង​ពេញបន្ទុក ហើយ​លោក ងិន ហ៊ុន និង​លោក លី ឡា សប្បាយ​ប្រមូល​លុយ​ ៕

 

Copyright © 2010-2019 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya