ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក អេង ជា​សាន អគ្គនាយក​រដ្ឋ​បាលជ​ល​ផល មិន​ខ្វល់​រឿង​ទប់ស្កាត់​បទល្មើស​នេសាទ ?​  ||     ឯកឧត្តម ឱម យិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ គួរបើកការស៊ើបអង្កេតស្រាវជ្រាវ រក អ្នកដែលពាក់ព័ន្ធ បង្កើតឲ្យមានបទល្មើសនេសាទក្នុងទ្រង់ទ្រាយធំៗ​  ||     បទល្មើសនេសាទដាក់សម្រាស់ រដូវហាមឃាត់ កើតមានព្រោងព្រាត នៅកំពង់ឆ្នាំង​  ||     កេីតមានយ៉ាងព្រោងព្រាតនៅក្នុងអិតដែនឡូត៍លេខ ១០A ស្តីដង្គង ក្នុងស្រុកកំពង់លែង​  ||     មន្ត្រី​ប៉េអឹម​ខេត្តកំពង់ឆ្នាំង ​២រូប ប្រជាពលរដ្ឋ​ប្តឹងទៅ​អង្គភាព​ប្រ​ឆាំ​អ​អំពើពុករលួយ (ACU) និង​ទៅ​តុលាការ​ពីបទ​បង្ខាំង​មនុស្ស​ដោយ​ខុសច្បាប់ និង​ជំរិត​ទារប្រាក់​ចំនួន ៥.០០០​ដុល្លារ​  ||   

» ព័ត៌មានជាតិ » ​ឡានក្រុង​របស់​ក្រុមហ៊ុន​​ ២ ​ដឹក​អ្នកដំណើរ រួច​ឆ្លៀតឱកាស​ដឹកឈើ​ នៅមណ្ឌលគិរី

​ឡានក្រុង​របស់​ក្រុមហ៊ុន​​ ២ ​ដឹក​អ្នកដំណើរ រួច​ឆ្លៀតឱកាស​ដឹកឈើ​ នៅមណ្ឌលគិរី

មណ្ឌលគិរីៈ ​នៅ​ ​ថ្ងៃទី​១៤​កញ្ញា​ឆ្នាំ​២០១៩​ ​សមត្ថកិច្ច​បានឱ្យដឹង​ថា ​រថយន្ត​របស់​ក្រុមហ៊ុន​ស៊ីណា​បូព៌ា​ពណ៌​ក្រហម លា​យស ពាក់​ស្លាក​លេខ​ភ្នំពេញ​3c9534​ដឹក​ទ្វារ​និង​គ្រោងទ្វារ​មួយចំនួន​ពុំទាន់​បាន​រាប់​។​ចំណែកឯ​រថយន្តក្រុង​របស់​វិ​រៈ​ប៊ុន​ថាំ​លេខ​សម្គាល់​(៨៣)​ពាក់​ស្លាក​លេខ​3D8215​ដឹក​ទ្វារ​និង​គ្រោង​ដូចគ្នា​ពុំទាន់​រាប់​ដឹង​ចំនួន​។​

​​រថយន្តក្រុង​នៃ​ក្រុមហ៊ុន​វិ​រៈ​ប៊ុន​ថាំ​លេខ​សម្គាល់​៨៣​មួយគ្រឿង ដែល​តែងតែ​បម្រើសេវា​កម្ម​ដឹក​អ្នកដំណើរ​ភ្នំពេញ​ទៅមក​ស្ទឹងត្រែង​ពេលយប់​បាន​អស់​ល័​ក្ខ​គ្រា​ដែល​សមត្ថកិច្ច​ស្រុក​កែវ​សីមា​ឆែក​រកឃើញ​សុទ្ធតែ​ឈើ​កែច្នៃ​។​ក្នុងនោះ​មាន​រថយន្ត​១​គ្រឿង​ទៀត​របស់​ក្រុមហ៊ុន​ស៊ីណា​បូព៌ា​ក៏ត្រូវ​សមត្ថកិច្ច​រកឃើញ​ក្នុងការ​ដឹកឈើ​នេះដែរ​។​

​រថយន្ត​ទាំងពីរ​គ្រឿង​ក្រោយ​រកឃើញ​ដឹក​ជ​ញ្ជួ​ន​ឈើ​កែច្នៃ​ពាក់កណ្តាល​សម្រេច​ ដោយ​ខុសច្បាប់​ ត្រូវ​ប​ញ្ជួ​ន​ទៅ​ស្នាក់ការ​ដែនជម្រកសត្វព្រៃ​កែវ​សីមា​ដើម្បី​បន្ត​នីតិវិធី​។​ ស្រុក​កែវ​សីមា​ដែលជា​ស្រុក​មួយ​តែងមាន​បទល្មើស​ព្រៃឈើ​ឆ្លងកាត់​ជារឿយៗ​ក្រោមរូបភាព​ផ្សេងៗ​នោះ​ កំពុង​បង្កើន​សមត្ថភាព​កា​ងារ​យ៉ាងខ្លាំង​ក្រោម​ការដឹកនាំ​ពី​អភិបាលស្រុក​ដោយផ្ទាល់​។​ ​លទ្ធផល​បង្ក្រាប​មិន​លើកលែង​សូម្បីតែ​ឈើ​កែច្នៃ​ពាក់កណ្តាល​សម្រេច​នោះឡើយ​។ ​ចំពោះ​ចរាចរណ៍​ឈើ​ធំៗ​គឺ​គ្មាន​កើតឡើង​ទៀត​ទេ​៕

 

Copyright © 2010-2019 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya