ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល! លោក អ៊ុក កុសល ស្នងការនគរបាល ខេត្តកំពង់ធំ បានយកអំណាចជាមេកើយ ប្រព្រឹត្តនូវអំពើអសីលធម៌ តាមរយៈទង្វើចាប់បង្ខំ ស្ទាបអង្អែលកេរ្តិ៍ខ្មាសដោយមិនញញើត ដល់មន្ត្រីនគរបាលនារី ជាកូនចៅរបស់ខ្លួន ជាច្រើននាក់​  ||     ភ្ញាក់ផ្អើល ! លោកឧត្ដមសេនីយ៍ទោ អ៊ុក កុសល ស្នងការខេត្តកំពង់ធំ កំពុងក្លាយជាត្រីឆ្ដោស៊ីកូនឯងមិនរើសមុខ ខណៈនារីនគរបាលស្នើរសុំទៅដល់សម្ដេច ក្រឡាហោម ស ខេង​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អោយជួយរកយុត្តិធម៌? (ត្រីឆ្ដោស៊ីកូនឯងមិនរើសមុខ)​  ||     ភ្ញាក់ផ្អើល! អាជីវករលក់សាច់ជ្រូកនិងសាច់គោ រិះគន់ទីតាំងសត្តឃាតខុសស្តង់ដា និងផ្ទុះការតវ៉ារឿងម្ចាស់ទីតាំងយកអជ្ញាប័ណ្ណគាបសង្កត់ពួកគាត់ទាំងបំពានច្បាប់​  ||     ឈ្មួញ មានឥតទ្ធិពល ចាស់វស្សា នៅតែអាចដឹកញ្ជូនឈើទៅប្រទេសវៀតណាម នៅរតនគិរី​  ||     ភ្ញាក់ផ្អើល! បទល្មើសព្រៃឈើកើតឡើង យ៉ាងអនាធិបតេយ្យ ស្រុកអូររាំង និងស្រុកកែវសីមា នៅមណ្ឌលគិរី​  ||   

» ព័ត៌មានជាតិ » ជនរងគ្រោះម្នាក់ ស្លាប់ បាត់បង់ជីវិតភ្លាមៗ នៅនឹងកន្លែងកើតហេតុ ដោយសារគ្រោះថ្នាក់ចរាចរណ៍ នៅពោធិ៍សាត់

ជនរងគ្រោះម្នាក់ ស្លាប់ បាត់បង់ជីវិតភ្លាមៗ នៅនឹងកន្លែងកើតហេតុ ដោយសារគ្រោះថ្នាក់ចរាចរណ៍ នៅពោធិ៍សាត់

ពោធិ៍សាត់៖ ជនរងគ្រោះម្នាក់បានស្លាប់ បាត់បង់ជីវិតភ្លាមៗ នៅនឹងកន្លែងកើតហេតុដោយ សាររថយន្ត ម៉ាកឡង់គ្រីស័រពណ៏សមួយគ្រឿង ពាក់ស្លាកលេខ (ខម) ១១១៤ បុក។ ករណីគ្រោះថ្នាក់ចរាចរណ៍បង្ករឡើង ដោយរថយន្តបានទៅបុក នឹងម៉ូតូបណ្តាល អោយមាន មនុស្សស្លាប់បាត់បង់ជីវិត ភ្លាមៗនៅនឹងកន្លែង កើតហេតុនោះបានកើតឡើងកាលពី ល្ងាចថ្ងៃទី ១៣ ខែ កញ្ញា ឆ្នាំ ២០១៩នៅលើផ្លូវជាតិលេខ ៥ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រ លេខ១៩៤ -១៩៥ក្នុងភូមិអណ្តូងសំប៑ូរ ឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិសាត់។

ជនរងគ្រោះមានឈ្មោះឃុត មឿន ភេទប្រុសអាយុ ២៩ ឆ្នាំជនជាតិខ្មែររស់នៅភូមិទួលស្វាយ ឃុំកញ្ជរ ស្រុកកណ្តៀង ខេត្តពោធិសាត់។ចំណែកអ្នកបើកបរ រថយន្តមានឈ្មោះកែវ ភារ៉ា ភេទប្រុសអាយុ ២៧ ឆ្នាំរស់នៅរាជធានីភ្នំពេញ។

ក្រោយការវាស់វែង រថយន្តនិងម៉ូតូសមត្ថកិច្ចនគរបាល ចរាចរណ៍បានយកមករក្សាទុក ដើម្បីធ្វើការដោះស្រាយ ទៅតាមផ្លូវច្បាប់ ចំណែកសាកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចធ្វើ កំណត់ហេតុប្រគល់អោយទៅក្រុមគ្រួសារដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕

 

Copyright © 2010-2020 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya