ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល! លោក អ៊ុក កុសល ស្នងការនគរបាល ខេត្តកំពង់ធំ បានយកអំណាចជាមេកើយ ប្រព្រឹត្តនូវអំពើអសីលធម៌ តាមរយៈទង្វើចាប់បង្ខំ ស្ទាបអង្អែលកេរ្តិ៍ខ្មាសដោយមិនញញើត ដល់មន្ត្រីនគរបាលនារី ជាកូនចៅរបស់ខ្លួន ជាច្រើននាក់​  ||     ភ្ញាក់ផ្អើល ! លោកឧត្ដមសេនីយ៍ទោ អ៊ុក កុសល ស្នងការខេត្តកំពង់ធំ កំពុងក្លាយជាត្រីឆ្ដោស៊ីកូនឯងមិនរើសមុខ ខណៈនារីនគរបាលស្នើរសុំទៅដល់សម្ដេច ក្រឡាហោម ស ខេង​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អោយជួយរកយុត្តិធម៌? (ត្រីឆ្ដោស៊ីកូនឯងមិនរើសមុខ)​  ||     ភ្ញាក់ផ្អើល! អាជីវករលក់សាច់ជ្រូកនិងសាច់គោ រិះគន់ទីតាំងសត្តឃាតខុសស្តង់ដា និងផ្ទុះការតវ៉ារឿងម្ចាស់ទីតាំងយកអជ្ញាប័ណ្ណគាបសង្កត់ពួកគាត់ទាំងបំពានច្បាប់​  ||     ឈ្មួញ មានឥតទ្ធិពល ចាស់វស្សា នៅតែអាចដឹកញ្ជូនឈើទៅប្រទេសវៀតណាម នៅរតនគិរី​  ||     ភ្ញាក់ផ្អើល! បទល្មើសព្រៃឈើកើតឡើង យ៉ាងអនាធិបតេយ្យ ស្រុកអូររាំង និងស្រុកកែវសីមា នៅមណ្ឌលគិរី​  ||   

» ព័ត៌មានជាតិ » ឡានរេចង្កូតឡើងសួនច្បារ បុកបង្គោលភ្លើង និងស្លាកប៉ាណូ នៅភ្នំពេញ

ឡានរេចង្កូតឡើងសួនច្បារ បុកបង្គោលភ្លើង និងស្លាកប៉ាណូ នៅភ្នំពេញ

ភ្នំពេញ៖ ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោង ៨និង២០នាទីយប់ ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៩  ស្ថិតតាមបណ្ដោយផ្លូវហាណូយ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ប្រភពពត៌មានពីបុរសម្នាក់មានឈ្មោះ សួន ណារ៉េត អាយុ ៣៤ឆ្នាំ ជាតៃកុង រថយន្ត បង្កបានរៀបរាប់ប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុគាត់បានបើកបររថយន្តក្រឡុក បេតុងមួយគ្រឿងម៉ាក ហ៊ីណូ ពណ៌បៃតង ពាក់ស្លាកលេខ ភ្នំពេញ5A-1465 ធ្វើដំណើរមកពីចាក់បេតុងនៅព្រែកតាទែនបំណង បើកត្រលប់ទៅការ៉ាស់វិញ តាមបណ្ដោយផ្លូវហាណូយក្នុងទិសដៅពីជើងទៅត្បូង ខណៈមកដល់ ចំណុចកើតហេតុ គាត់ក៏បានអក់ហ្សើជាមួយនិងរថយន្តមួយគ្រឿង ទៀតមិនចាំម៉ាកនៅខាងមុខ រួចគាត់បានកាច់ចង្កូតរថយន្ដទៅខាងឆ្វេងគេចចេញពីរថយន្ដនោះ រួចក៏ជ្រុលឡើងលើសួនច្បារពុះចែកទ្រូងផ្លូវទៅបុកបង្គោលស្លាកប៉ាណូមួយដើម បណ្ដាលឲ្យបាក់តែមិនទាន់អស់ល្បឿនបន្តទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវមួយដើមទៀត ទៅមុខលែងរួច ប៉ុន្តែមិនបង្កឲ្យមានអ្នករងរបួសនោះទេ។

 

សមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់កន្លែងកើតហេតុរាយការណ៍ជូនសមត្ថកិច្ចជំនាញ ឲ្យចុះមកស្ទូចយករថយន្តបង្ក ទៅរក្សាទុកនៅការិយាល័យចរាចរផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំដោះស្រាយ៕

 

Copyright © 2010-2020 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya