ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 បទល្មើស​នេសាទ​ប្រើ​ឧបករណ៍​ ​កើតឡើង​យ៉ាង​រាលដាល​ ​ស្រុក​កំពង់លែង មានការ​ឃុបឃិត​ជា​ប្រព័ន្ធ​ នៅកំពង់ឆ្នំាង ​​  ||     លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម គួរបញ្ចេញកណ្តាប់ដៃដែក ដែលសម្តេច តេជោ ហ៊ុន សែន នាយករដ្ឋកម្ពុជា ប្រគល់ឲ្យ ជួយបង្ក្រាបបទល្មើសនេសាទ ដែលកើតមានយ៉ាងពេញបន្ទុក​  ||     តើលោកយូហេង បានដឹងទេថា លោកអ៊ុំចាន់រតនា ប្រធានស្នាក់ការគយច្រអន្រ្តាកជាតិដូង កំពុងតែយកលុយពីពលរដ្ឋដឹកទំនិញដាក់ក្នុងហោប៉ៅខ្លួន ?​  ||     ភាពមិនប្រក្រតីក្នុងតំណែង ពាក់ព័ន្ធទៅនឹងការគ្រប់គ្រងដឹកនាំដោយ លោក​ អ៊ឹម​ សៅវរិទ្ធ​ នាយខណ្ឌ​រដ្ឋបាលព្រៃឈើឧត្តរមានជ័យ ឈានដល់មានការទម្លាយអំពើពុករលួយ ជាលាភផលប្រយោជន៍?​  ||     បទល្មើស​នេសាទ​ ស្រុក​កំពង់លែង ជា​ប្រភព​ចំណូល​ដ៏​ធំ​របស់​ក្រុមមន្ត្រី​ពុករលួយ​ នៅកំពង់ឆ្នាំង​  ||   

» ព័ត៌មានជាតិ » ឡានបុកម៉ូតូសណ្ដោងរ៉ឺម៉ក បណ្ដាលឲ្យរបួសធ្ងន់ម្នាក់ នៅកណ្តាល

ឡានបុកម៉ូតូសណ្ដោងរ៉ឺម៉ក បណ្ដាលឲ្យរបួសធ្ងន់ម្នាក់ នៅកណ្តាល

ខេត្តកណ្ដាល៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើង នៅវេលាម៉ោង២២ និង១០នាទីយប់ ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៩ លើកំណាត់ផ្លូវជាតិលេខ៦  ចន្លោះ គីឡូម៉ែត្រ៣៥-៣៦  ស្ថិតក្នុងភូមិឡឥដ្ឋ ព្រែកដំបង ស្រុកមុខកំពូល ខេត្តកណ្ដាល  ។

 

ជនរងគ្រោះរងរបួសធ្ងន់ឈ្មោះ រស់ បូរ៉ា ភេទប្រុស អាយុ៤០ឆ្នាំ មានទីលំនៅភូមិឡឥដ្ឋ ឃុំព្រែកដំបង ស្រុកមុខកំពូល ខេត្តកណ្ដាល ជាអ្នកបើកបរម៉ូតូសណ្តោងរ៉ឺម៉ក  ម៉ាកសាន់យ៉ាន់ ពណ៌ស គ្មានស្លាកលេខ ។ ចំណែកភាគីខាងរថយន្ដម៉ាកតូយ៉ូតាព្រូស ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AU-7499 ស៊េរីឆ្នាំ២០០៤  បើកបរដោយឈ្មោះ ឆៃយ៉ា បរិញ្ញា ភេទស្រី អាយុ២៣ឆ្នាំ មុខរបរលក់ដូរ (លក់ឡេ) មានទីលំនៅភូមិក្តីចាស់ សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។

 

នៅមុនពេលកើតហេតុ សាក្សីបានឃើញជនរងគ្រោះជាអ្នកបើកបរម៉ូតូសណ្ដោងរ៉ឺម៉ក ធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ៦ ក្នុងទិសដៅពីត្បូងទៅជើង លុះបើកមកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្ដម៉ាកព្រូសមួយគ្រឿង បើកដោយល្បឿនលឿន ស្ថិតក្នុងសភាពមេឃភ្លៀងផងនោះ ក៏ជ្រុលទៅបុកម៉ូតូសណ្ដោងរ៉ឺម៉កដែលបើកនៅខាងមុខពេញមួយទំហឹង បណ្ដាលឲ្យបុរសជាអ្នកបើកបរម៉ូតូទទួលរងរបួសធ្ងន់ ។

 

កម្លាំងសមត្ថកិច្ចនគរបាលចរាចរណ៍ស្រុក បានចុះទៅធ្វើការអន្ដរាគមន៍ ហៅរថយន្ដ សាមុយដឹកជនរងគ្រោះ ទៅព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត រាជធានីភ្នំពេញ ។ ចំណែកមធ្យោបាយពាក់ព័ន្ធ ត្រូវបានសមត្ថកិច្ចធ្វើការពិនិត្យ វាស់វែង រួចកសាងឯកសារដកហូតយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ដើម្បីចាត់ការតាមច្បាប់  ៕ 

 

Copyright © 2010-2019 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya