ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល! លោក អ៊ុក កុសល ស្នងការនគរបាល ខេត្តកំពង់ធំ បានយកអំណាចជាមេកើយ ប្រព្រឹត្តនូវអំពើអសីលធម៌ តាមរយៈទង្វើចាប់បង្ខំ ស្ទាបអង្អែលកេរ្តិ៍ខ្មាសដោយមិនញញើត ដល់មន្ត្រីនគរបាលនារី ជាកូនចៅរបស់ខ្លួន ជាច្រើននាក់​  ||     ភ្ញាក់ផ្អើល ! លោកឧត្ដមសេនីយ៍ទោ អ៊ុក កុសល ស្នងការខេត្តកំពង់ធំ កំពុងក្លាយជាត្រីឆ្ដោស៊ីកូនឯងមិនរើសមុខ ខណៈនារីនគរបាលស្នើរសុំទៅដល់សម្ដេច ក្រឡាហោម ស ខេង​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អោយជួយរកយុត្តិធម៌? (ត្រីឆ្ដោស៊ីកូនឯងមិនរើសមុខ)​  ||     ភ្ញាក់ផ្អើល! អាជីវករលក់សាច់ជ្រូកនិងសាច់គោ រិះគន់ទីតាំងសត្តឃាតខុសស្តង់ដា និងផ្ទុះការតវ៉ារឿងម្ចាស់ទីតាំងយកអជ្ញាប័ណ្ណគាបសង្កត់ពួកគាត់ទាំងបំពានច្បាប់​  ||     ឈ្មួញ មានឥតទ្ធិពល ចាស់វស្សា នៅតែអាចដឹកញ្ជូនឈើទៅប្រទេសវៀតណាម នៅរតនគិរី​  ||     ភ្ញាក់ផ្អើល! បទល្មើសព្រៃឈើកើតឡើង យ៉ាងអនាធិបតេយ្យ ស្រុកអូររាំង និងស្រុកកែវសីមា នៅមណ្ឌលគិរី​  ||   

» ព័ត៌មានជាតិ » ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីលួចទូរស័ព្ទ នៅកណ្តាល

ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីលួចទូរស័ព្ទ នៅកណ្តាល

កណ្ដាល:   នៅចំណុចកន្លែងលាងម៉ូតូ ភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនពាក់ពន្ធករណីលួច  កាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៩  ។

ជនរងគ្រោះឈ្មោះ ចម្រើន តុលា ភេទប្រុស អាយុ ២៣ឆ្នាំ មុខរបរលាងម៉ូតូ ស្ថិតភូមិព្រែករាំង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល ។

ជនសង្ស័យឈ្មោះ កែវ ស្រីណែត ភេទស្រី អាយុ ២៤ឆ្នាំ មុខរបរមិនពិតប្រាកដ នៅភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ(ឃាត់ខ្លួន)។ សម្ភារ:បាត់បង់៖ ទូរស័ព្ទ ១គ្រឿងម៉ាក iphone 7plus ពណ៌ខ្មៅ ។

វត្ថុតាងដកហូត៖ ម៉ូតូ១ គ្រឿងម៉ាក Scoopy ពណ៌ស ស៊េរី២០១៥ ពាក់ស្លាកលេខ ភ្នំពេញ 1FW-9084(របស់ជនសង្ស័យ)។

ជនរងគ្រោះកំពុងតែទទួលលាងម៉ូតូឲ្យភ្ញៀវដូចសព្វមួយដង ពេលនោះជនសង្ស័យបាន ជិះម៉ូតូខាងលើ មកឲ្យជនរងគ្រោះលាង។ បន្ទាប់ពីលាងរួច ជនសង្ស័យក៏បានលួច ទូរស័ព្ទរបស់ជនរងគ្រោះ ដែលទុកនៅលើតុ ហើយជិះគេចខ្លួនបាត់ទៅ រហូតមកដល់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង០៨យប់ ទើបជនរងគ្រោះបានជួបជនសង្ស័យហើយឃាត់ខ្លួន យកមកប្រគល់ជូនសមត្ថកិច្ចចាត់ការតាមនីតិវិធីតែម្តង។

ចម្លើយសារភាពរបស់ជនសង្ស័យបានប្រាប់ថា គេពិតជាបានធ្វើសកម្មភាពលួច ទូរស័ព្ទរបស់ជនរងគ្រោះខាងលើ ប្រាកដមែនតែទូរស័ព្ទ នោះបានលក់បន្តឲ្យបុរសម្នាក់ មិនស្គាល់ឈ្មោះបានលុយ $៧០ ហើយបានចាយអស់ទៅហើយ ៕

 

Copyright © 2010-2020 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya