ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល! លោក ណាំ សុវណ្ណារ៉ា គាបជំរិតបរទេសលើសេវាទិដ្ឋាការឆ្លងដែន នៅព្រះសីហនុ​  ||     រឿងអាស្រូវ​ពុករលួយ​ ​របស់លោក យូ ហេង មេ​គយ​ខេត្តបាត់ដំបង ​ជា​បន្តបន្ទាប់?​  ||     ល្បីល្បាញជើងខ្លាំង លោក ទ្រី និង លោក ធា នៅតែបើកលេងល្បែងស៊ីសង គ្រប់ប្រភេទ នៅត្បូងឃ្មំ​  ||     លោក ឈុន សុភមង្គល ប្រធាន​សាខាគយ​ខេត្តឧត្ដរមានជ័យ ល្បីល្បាញ​កាន់តែខ្លាំង​​  ||     លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្ម និង លោក លី ឡា នាយខណ្ឌរដ្ឋបាលជលផល កំពុងបណ្តោយ បទល្មើសនេសាទកើតមានគ្រប់រូបភាព នៅលើទឹកដីស្រុកកំពង់លែង​  ||   

» ព័ត៌មានជាតិ » ឃាត់ខ្លួនជនសង្ស័យ២នាក់ ករណីជួញដូរគ្រឿងញៀន ឆ្លងដែនពីឡាវមកកម្ពុជា នៅស្ទឹងត្រែង

ឃាត់ខ្លួនជនសង្ស័យ២នាក់ ករណីជួញដូរគ្រឿងញៀន ឆ្លងដែនពីឡាវមកកម្ពុជា នៅស្ទឹងត្រែង

ស្ទឹងត្រែង ៖ ចាត់តាំងកម្លាំងជំនាញ ១ក្រុម នៃ​មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដឹកនាំដោយលោក វរសេនីយ៍ទោ ដុសវណ្ណា វឌ្ឍន: នាយការិយាល័យផ្សព្វផ្សាយអប់រំ(ក៩) បានចុះសហការជាមួយកម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តរតនគីរី ខេត្តស្ទឹងត្រែង និងខេត្តព្រះវិហារ ដើម្បីរួមគ្នាបង្ការ ទប់ស្កាត់ បង្ក្រាបបទល្មើសគ្រឿងញៀនឆ្លងដែន ពីឡាវមកកម្ពុជា នៅទឹសឦសាន ។

ជាក់ស្តែង សមត្ថកិច្ចជំនាញយើងបាន សហការរួមគ្នា(មន្ទីរ-ខេត្តរតនគីរី) បើកការស្រាវជ្រាវ ក្រុមបណ្តាញជួញដូរគ្រឿងញៀនឆ្លងដែនពីឡាវមកកម្ពុជា ដែលមានមុខសញ្ញា ជនជាតិឡាវ-ខ្មែរ អស់រយះពេលជិត ២ខែមកហើយ ។
លុះនៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៩ សមត្ថកិច្ចយើង បានបើកកិច្ចប្រតិការបង្ក្រាបជាក់ស្តែង នៅពេលមុខសញ្ញាកំពុងជួញដូរគ្រឿងញៀនឆ្លងដែន នៅចំណុច ក្បាលស្ពានសេកុង ស្ថិតក្នុងភូមិស្រែពោធិ៍ សង្កាត់ស្រះប្ញស្សី ក្រុងស្ទឹងត្រែង ខេត្តស្រឹងត្រែង ។
ការងារជាលទ្ធផល៖ ចាប់ឃាត់ខ្លួនជនសង្ស័យ២នាក់ ១-ឈ្មោះ ថង់ ភីន ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិខ្មែរ ឡាវ មុខរបរ កសិករ។
២-ឈ្មោះ ឡៃ ស៊ូលីប ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ។ វត្ថុតាងចាប់យករួមមាន ៖ គ្រឿងញៀនប្រភេទមេតំហ្វេតាមីន (ICE) 2896.46g ម៉ូតូ ១គ្រឿង ទូរស័ព្ទ ១គ្រឿង ៕

 

Copyright © 2010-2019 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya