ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល! លោក ណាំ សុវណ្ណារ៉ា គាបជំរិតបរទេសលើសេវាទិដ្ឋាការឆ្លងដែន នៅព្រះសីហនុ​  ||     រឿងអាស្រូវ​ពុករលួយ​ ​របស់លោក យូ ហេង មេ​គយ​ខេត្តបាត់ដំបង ​ជា​បន្តបន្ទាប់?​  ||     ល្បីល្បាញជើងខ្លាំង លោក ទ្រី និង លោក ធា នៅតែបើកលេងល្បែងស៊ីសង គ្រប់ប្រភេទ នៅត្បូងឃ្មំ​  ||     លោក ឈុន សុភមង្គល ប្រធាន​សាខាគយ​ខេត្តឧត្ដរមានជ័យ ល្បីល្បាញ​កាន់តែខ្លាំង​​  ||     លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្ម និង លោក លី ឡា នាយខណ្ឌរដ្ឋបាលជលផល កំពុងបណ្តោយ បទល្មើសនេសាទកើតមានគ្រប់រូបភាព នៅលើទឹកដីស្រុកកំពង់លែង​  ||   

» ព័ត៌មានជាតិ » បុរសម្នាក់ដេកស្លាប់ ក្នុងកាស៊ីណូម្កុដពេជ្រ នៅកណ្តាល

បុរសម្នាក់ដេកស្លាប់ ក្នុងកាស៊ីណូម្កុដពេជ្រ នៅកណ្តាល

កណ្ដាល:  នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៩ ករណីខ្យល់គគាំងបេះដូងស្លាប់ ចំណុចបន្ទប់ស្នាក់ក្នុងកាស៊ីណូម្កុដពេជ្រ ស្ថិតក្នុងភូមិក្អមសំណរក្រោម ឃុំក្អមសំណរ ស្រុកលើកដែក ខេត្តកណ្តាល ។

ជនរងគ្រោះឈ្មោះ ផន ប៊ុនធី ភេទប្រុស អាយុ ៤៧ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងអគ្គិសនី ស្នាក់នៅជាមួយកូនស្រីឈ្មោះ ម៉ុល ថៃណា អាយុ ១២ឆ្នាំ ក្នុងកាស៊ីណូម្កុដពេជ្រ មានទីលំនៅភូមិព្រែក ឃុំព្រែករៃ ស្រុកល្វាឯម ខេត្តកណ្តាល មានប្រពន្ធឈ្មោះ ពៅ សុខខេង អាយុ ៤៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ ។

កាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង ៨និង៣០នាទីជនរងគ្រោះ បានជិះម៉ូតូចេញទៅមុខកាស៊ីណូម្កុដពេជ្រ ចាំទទួលកូនស្រីចេញពីរៀន ក្រោយពីទទួល កូនរួចបានយកសម្ភារ:ទុកក្នុងបន្ទប់ស្នាក់នៅ រួចបាននាំកូនស្រីទៅហូបអាហារ នៅផ្ទះបាយក្នុងកាស៊ីណូដោយពីរនាក់ឪពុកកូនហូបមីឆា លុះហូបរួចនៅម៉ោងប្រហែល ២១និង៣០នាទី ជនរងគ្រោះបាននាំកូនមកបន្ទប់គេង ចំណែកកូនស្រីបាន អង្គុយរៀនរហូតដល់ម៉ោងប្រហែលជា ២៣ជាងកូនស្រីបានឃើញសភាព ឪពុកមានអាការ:ឡេះឡះ មានដង្ហើមដង្ហក់ ពេល នោះកូនស្រីក៏បានទៅរឹតទ្រូង និងច្របាច់ធ្វើចលនាឲ្យឪពុក ហើយបានសួរឪពុកថា យកប្រេងកូឡាលាបអត់ប៉ាតែជន រងគ្រោះ ពុំបានឆ្លើយតបទេគ្រាន់តែគ្រវីក្បាលប្រហែលជា ២០នាទី ដោយឃើញ ឪពុក លែងដឹងខ្លួន កូនស្រីរត់ទៅហៅមេកាកាស៊ីណូឈ្មោះ កុយ ថន ភេទប្រុស អាយុ ៥២ឆ្នាំ ឲ្យមកជួយមើលឪពុករបស់ខ្លួន ពេលដែលមេការបានមកដល់ បានស្ទាបមើលនិងពិនិត្យដង្ហើមជនរងគ្រោះឃើញថា មិនមានដង្ហើមទេ ហើយមេការបានរាយការណ៍ជូនសមត្ថកិច្ចនគរបាលស្រុក ។ សន្និដ្ឋានថា៖ជនរងគ្រោះស្លាប់ដោយសារគាំងបេះដូង ។

ក្រោយពិនិត្យរួចសពបានប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕

 

Copyright © 2010-2019 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya