ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 បែកធ្លាយរឿង លោកនាយការិយាល័យប្រឆាំងគ្រឿងញៀន ស្តីទី រត់ការដោះលែងក្រុមជនសង្ស័យ ពាក់ព័ន្ធគ្រឿងញៀន៦នាក់ ជាថ្នូរនិងលុយរាប់ពាន់ដុល្លា​  ||     ឈ្មួញរកស៊ីដឹកទំនិញខុសច្បាប់ ពីប្រទេសថៃ តាមច្រករបៀង នានា ក្នុងខេត្តបន្ទាយមានជ័យ នៅតែមានឥទ្ធិពល ចរាចរណ៍ដដែល​  ||     ឈ្មួញរកស៊ីដឹកទំនិញខុសច្បាប់ តាមច្រករបៀង នៅតែមានឥទ្ធិពល នាំ ជ្រូក ហោះកាត់ ប៉ុស្តិ៍ កុងត្រូល សមត្ថកិច្ច ជំនាញ តាមខ្សែបន្ទាត់ព្រំដែន កម្ពុជា ថៃ ក្នុងភូមិសាស្ត្រ ខេត្តបន្ទាយមានជ័យ បានដដែល​  ||     លោក សែម សាមឿន មេប៉ុស្តិ៍វីរៈ៨៩១ ហៅប៉ុស្តិ៍ក្បាលស្ពាន និង លោក លឹម យូវេង បានឃុបឃិតគ្នា លួចនាំឥវ៉ាន់ខុសច្បាប់ឆ្លងដែនទៅប្រទេសថៃ​  ||     ដីស្នាក់ការប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកលៀប ខណ្ឌជ្រោយចង្វា ត្រូវបានឈ្មួញឃុបឃិតគ្នាលក់បាត់ទៀតហើយ ក្រោមរូមភាពដោះដូរ«យកឆ្នាំងមាសដូរយកឆ្នាំងដី»​  ||   

» ព័ត៌មានជាតិ » ក្រសួងធនធានទឹក៖ ឥទ្ធិពលសម្ពាធទាប ធ្វើឲ្យភ្លៀងនឹងបន្ដធ្លាក់នៅទូទាំងប្រទេស រហូតដល់ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៩

ក្រសួងធនធានទឹក៖ ឥទ្ធិពលសម្ពាធទាប ធ្វើឲ្យភ្លៀងនឹងបន្ដធ្លាក់នៅទូទាំងប្រទេស រហូតដល់ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៩

(ភ្នំពេញ)៖  ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្ដីជូនដំណឹងថា ចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៩ នឹងមានភ្លៀងធ្លាក់រាយប៉ាយ ក្នុងកម្រិតបរិមាណកើនឡើងជាលំដាប់ ក្នុងក្របខ័ណ្ឌស្ទើរទូទាំងប្រទេស ដែលអាចបណ្ដាលឲ្យខេត្តមួយចំនួន ប្រឈមនឹងជំនន់ទឹកភ្លៀង។

ស្ថានភាពនេះពាក់ព័ន្ធឥទ្ធិពល នៃប្រព័ន្ធសម្ពាធទាប (ITCZ) ដែលបានអូសបន្លាយកាត់លើប្រទេសថៃ ឡាវ និងវៀតណាម ហើយបច្ចុប្បន្ន បានរំកិលចុះក្រោមកាត់លើកម្ពុជា ក្នុងរយៈពេល២-៣ថ្ងៃខាងមុខនេះ។

ក្រសួងធនធានទឹក ក៏បានឲ្យដឹងទៀតថា ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៩ ខែកញ្ញា បណ្ដារាជធានី-ខេត្ត ដែលអាចប្រឈមខ្ពស់នឹងជំនន់ទឹកភ្លៀង រួមមាន៖ រាជធានីភ្នំពេញ, ខេត្តកណ្ដាល, កំពង់ស្ពឺ, តាកែវ, ពោធិ៍សាត់, ព្រៃវែង, ស្វាយរៀង, កំពង់ធំ, កំពង់ចាម, ត្បូងឃ្មុំ និងខេត្តនៅជាប់មាត់សមុទ្រ។

ក្រសួងក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ ចំពោះបាតុភូត ផ្គរ រន្ទះ ទឹកជំនន់ និងរលកសមុទ្រ៕

 

Copyright © 2010-2020 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya